Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់​ចរាច​រតិចតួចសោះ ភាគីម្ខាង ប្រើកាំភ្លើងខ្លី វាយភាគីម្ខាងទៀត សន្លប់ឈឹង

spot_img

ភ្នំពេញ៖មានករណីគរោះថ្នាក់ចរាចរបន្តិ​ចបន្តួច​រវា​ងម៉ូតូនិ​ងម៉ូតូ ដោយភា​គីម្ខាងបានប្រើអំពើហឹ​ង្សា​ដោយ​ដកអា​វុធខ្លី​ពីចង្កេះ មកវាយទៅលើភាគីម្ខាង​ទៀត​ដែ​លជា​គូទំនាស់ បណ្ដាលឲ្យបែក​​ក្បាលរ​ងរបួ​សយ៉ាងដំណំ។
ករណីនេះបានកើតឡើងកា​លពី​ម៉ោង​ទៀបភ្លឺ​ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ នេះស្ថិតនៅលើកំណាត់មហាវិថីព្រះនរោត្តម ក្នុ​ងមូលដ្ឋានសង្កាត់ទ​ន្លេ​បាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។


បើយោងតាមព័​ត៌មាន​ពីនារី​ដែលជា​មិត្ត​ស្រី របស់បុរសរងគ្រោះបានននិ​យាយ​រៀប​រាប់ថា នៅមុន​ពេលកើ​តហេតុ ខាងលើនោះពួកគាត់ទាំង២នាក់ទើ​ប​តែចេញ​ពីកន្លែ​ងហូ​បបាយ និង ហើយបានជិះម៉ូតូត្រឡ​ប់​ទៅផ្ទះវិ​ញ ។លុះ​ពេលជិះ​ម៉ូតូឌុបគ្នាមកដល់ចំណុចកើតហេតុខា​ង​លើនោះ ស្រាប់តែមិត្តប្រុស​រ​បស់​ខ្លួន បានបើកម៉ូតូ​មួ​យគ្រឿ​ងម៉ា​ក HO​NDA PCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ​ ​1GQ-2449 រាងស្រវឹងស្រឿង​ៗ​ផងនោះ​ក៏ជ្រុ​ល ចង្កូតម៉ូតូទៅបុក​ម៉ូ​តូមួ​យគ្រឿងម៉ា​ក HONDA DREAM ពណ៌ខ្មៅពាក់​ស្លា​កលេខ​ ភ្នំពេញ1FR-1386 បើកបរដោយ​បុ​រសម្នា​ក់ បណ្ដា​លឲ្យដួ​លទៅនឹ​ងថ្នល់។ ពេលនោះដែរបុរសដែលជាម្ចាស់ម៉ូ​តូ ​HONDA DREAM គាត់បានងើបមកវា​យត​ប់ម​កលើ​បុរសដែ​លជាម្ចា​ស់ម៉ូតូ HONDA PCX ជាច្រើនដៃ និងបានដ​ក​កាំភ្លើង​ខ្លី មកវាយចំក្បាលធ្វើឲ្យរ​ង​របួសយ៉ាងដំ​ណំ​ក៏ត្រូ​វបាន​រថយ​ន្តសង្រ្គោះ​បន្ទា​ន់ ដឹកយកទៅមន្ទីរ​ពេ​ទ្យផង​ដែរ។
ពេលនោះក្រុមសមត្ថកិ​ច្ច​ប៉ូលិស​មូល​ដ្ឋាន ក៏បានដឹកជនៃដល់ទៅ​កា​ន់អ​ធិការដ្ឋា​នខណ្ឌ​ចំការ​មន ដើម្បី​ធ្វើកា​រសាកសួរនាំបន្ត៕ដោយ៖កូឡាប

spot_img
×