Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក សាយ វណ្ណៈ ការធ្វើ​របង​ចូលក្នុង​ប្រឡាយ​ទឹកជា​កំហុស​របស់​ជាង មិនមែនជា​កំហុស​របស់​ម្ចាស់​ដី​ទេ​

spot_img

​តាកែវ ៖ អភិបាលរង​ស្រុក​ត្រាំកក់ លោក សាយ វណ្ណៈ បាន​និយាយ​កាលពី​ថ្ងៃទី ០៥ ខែកញ្ញា​ឆ្នាំ​២០១៩​ថា ការធ្វើ​របង​ចូលក្នុង​ប្រឡាយទឹក​នៅ​ភូមិ​ព្រៃ​ដំរី ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ ជា​កំហុស​របស់​ជាង ដោយ​សារ​​គាត់​ធ្វើតាម​ខ្សែ​ចង​វាស់​បង្គោល ដោយ​មិនដឹងថា បង្គោល​ខាងមុខ​នោះ​ដួល​ទ្រេត​ទេ ទើប​ធ្វើ​របង​នេះ​ចូលក្នុង​ប្រឡាយទឹក​បែប​នឹង ហើយ​វា​មិនមែនជា​កំហុស​របស់​ម្ចាស់​ដី​ទេ​។​

លោកសាយ វណ្ណៈ ចុះពិនិត្យមុនពេលធ្វើរបង

​ការឆ្លើយ​ពី​សំណាក់​លោក​អភិបាលរង​ស្រុក​ត្រាំកក់​បែបនេះ បានធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ពលរដ្ឋ​សង្ស័យថា អាជ្ញា​ធរមាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ម្ចាស់​ដី​ឃុ​ប​ឃឹ​ត​គ្នា​ធ្វើ​របង​រំលោភ​យក​ដី​ប្រឡាយ​របស់​រដ្ឋ ដែល​គេ​ហៅថា​ជា​ប្រឡាយ​រង មាន​ទទឹង ៨​ម៉ែត្រ ជា​ប្រឡាយ​រំដោះ​ទឹក​ហូរ​កាត់​ថ្នល់ជាតិ​លេខ ០៣​។

​ក្រោយ​មានការ​បង្ហោះ​ជា​សារ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​បុក ស្តីអំពី​ការធ្វើ​របង​រំលោភ​ចូលក្នុង​ប្រឡាយទឹក​នោះ ត្រូវបាន​អាជ្ញាធរ​ស្រុក​ដែល​ដឹកនាំ​ដោយ​លោក សាយ វណ្ណៈ រួម​ជាមួយនិង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​បានធ្វើការ ចុះមក​ត្រួត​ពី​និត្យ​លើក​ទី​១ នៅ​ថ្ងៃទី ១០ ខែឧសភា ឆ្នាំ​២០១៩ ពិនិត្យ​និង​កំណត់អោយ​បោះបង្គោល​ព្រំ​ធ្វើ​របង ។ មកដល់​ថ្ងៃទី ០៩ ខែ សីហា ឆ្នាំ​២០១៩ ក្រុមការងារ​ខាងលើ​ដដែល​បាន​ចុះមក​ធ្វើការ​វាស់វែង​ម្តងទៀត​រកឃើញថា ត្រង់ចំណុច​ក្បាលដី​លេខ ០២០២ បានធ្វើ​របង​ថ្ម ចូល​ដី​ប្រឡាយ​ប្រវែង ០.៣០​ម៉ែត្រ និង​មាន​ប្រវែង ៤៣​ម៉ែត្រ នេះ​បើតាម​របាយ​ការ​ណ៏​លេខ​០៦៨/១៩ ដន​សក​/​ត្រក របស់លោក លន់ ហួត ប្រធានការិយាល័យ​រៀបចំ​ដែនដី នគ​រូប​ន៏​យក​ម្ម​សំណង់ និង​ភូមិបាល​ស្រុក​ត្រាំកក់ ។

​រហូតមកដល់​ពេលនេះ ដោយមាន​ការ​ចម្រូ​ងចម្រាស់​ខ្លាំង​ពី​បណ្តាញសារ​ព​ត័​មាន លើ​ការធ្វើ​របង​ក្នុង​ទឹក​ប្រឡាយ​នោះ នៅ​ព្រឹក​ថ្ងៃទី​០៨ ខែកញ្ញា​ឆ្នាំ ២០១៩​នេះ រដ្ឋា​បាល​ស្រុក​ត្រាំកក់ រួម​ជាមួយនិង​មន្ទីរជំនាញ​ពាក់ព័ន្ធ​បាន​ចុះមក​ពិនិត្យ និង​ធ្វើការ​វាស់វែង​សារជាថ្មី​ម្តងទៀត ក្នុងនោះ​លោក នួន សុធា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​និង​នគ​រូប​ន៏​យ​កម្ម​សំណង់ និង​សុរិយោដី​ខេត្តតាកែវ បានអោយដឹងថា ការ​ចុះមក​ពិនិត្យ​ក្នុងថ្ងៃនេះ ឃើញថា ការសាងសង់​របង​ថ្ម​របស់​ម្ចាស់​ឈ្មោះ សែម សា​រ៉ែ​ន​ឌី ពិតជា​ធ្វើ​របង​ចូល​ដី​ប្រឡាយ​ពិតមែន ដោយនៅ​ផ្នែក​ខាងមុខ​របង​គឺ​ចូល​ដី​ប្រឡាយ​ទំហំ ១.៤០​ម៉ែត្រ និង​ចូល​ដី​ចំណី​ផ្លូវជាតិ​លេខ ០៣ ចំនួន ០៦​ម៉ែត្រ​ទៀត ដោយឡែក​នៅ​ក្បាលដី​ជ្រុង​ខាងក្រោយ​នៃ​របង​គឺ​ម្ចាស់​បានធ្វើ​ស្របតាម​ប្លង់រឹង ។

លោក​ប្រធាន​មន្ទីរ​បាន​បន្តថា ក្រោយ​ធ្វើការ​វាស់វែង​រួច​គណកម្មាការ​ចំរុះ​បានធ្វើ​ការណែនាំ​ដល់​ម្ចាស់​ដី​ដែល​ធ្វើ​របង ហើយ​ម្ចាស់​ដី​ខាងលើ​បាន​យល់​ព្រមធ្វើ​កិច្ចសន្យា យល់ព្រម​វៃ​របង​ថ្ម ដែល​ធ្វើ​ចូលក្នុង​ដី​ប្រឡាយ​នោះ​ចោល រួច​ធ្វើ​អោយស្រប​ទៅ​និង​គោល​ការអនុញ្ញាត​របស់​អាជ្ញា​ធរ​និង​សមត្ថកិច្ច​ជំនាញ ៕ ដោយ ៖ តាកែវ​

របងធ្វើហើយ

spot_img
×