Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិនិត្យ​សុខភាព ព្យាបាល​ជំងឺ និង​ចែក​មុង​ជ្រលក់​ថ្នាំ កញ្ចប់​អនាម័យ​គ្រួសារ និង​សម្ភារ​:​ចាំបាច់​មួយចំនួន ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​នៅ​ខេត្តស្ទឹងត្រែង

spot_img

​ខេត្តស្ទឹងត្រែង ៖ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ឲ្យ​ដឹងថា លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ចុះសួរសុខទុក្ខ ពិនិត្យ​សុខភាព ព្យាបាល​ជំងឺ និង​ចែក​មុង​ជ្រលក់​ថ្នាំ កញ្ចប់​អនាម័យ​គ្រួសារ និង​សម្ភារ​:​ចាំបាច់​មួយចំនួន​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​នៅ​ខេត្តស្ទឹងត្រែង ​។

ឆ្លើយតប​ជាបន្ទាន់​ទៅនឹង​គ្រោះទឹកជំនន់​ដែល​បាននិងកំពុង​កើតមានឡើង​នៅ​ខេត្តស្ទឹងត្រែង និង​ដោយ​ត្រងត្រាប់​អនុវត្ត​ន៌​ខ្ជាប់ខ្ជួន​តាម​អនុសា​ស​ន៌​ដ៏​ខ្ពង់​ខ្ពស់បំផុត​និង​ការណែនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លើ​ការជួយ​អន្តរាគមន៍​ជួយ​ដល់​ប្រជា​ល​រដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ចាត់​បញ្ជូន​ឱសថ សម្ភារ​:​បរិក្ខា​ពេទ្យ ថ្នាំ​ប្រឆាំង​ពិសពស់ និង​កញ្ចប់​អនាម័យ​សម្រាប់​គ្រួសារ ផ្គត់ផ្គង់​ជូន​ដល់​មន្ទីរ​សុខាភិបាល​ខេត្តស្ទឹងត្រែង​ជាបន្ទាន់​នៅ​ថ្ងៃ​សៅរ៍ ទី​៧ ខែកញ្ញា ឆ្នាំ​២០១៩​។

ទន្ទឹមនឹងនោះ លោក​សាស្ត្រាចារ្យ​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល បាន​ដឹកនាំ​ក្រុមការងារ​និង​ក្រុមគ្រូពេទ្យ​ចុះ​ពិនិត្យ​ស្ថានភាព​ផ្ទាល់​ព្រមទាំង​ជួយ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ នៅ​ខេត្តស្ទឹងត្រែង នា​ថ្ងៃអាទិត្យ ទី​៨ ខែកញ្ញា ឆ្នាំ​២០១៩ ដោយមាន​វត្តមាន​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​លោកស្រី​វេជ្ជបណ្ឌិត លី អៃ​ឡាង (Dr. Li Ailan) តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា និង​មន្ត្រី​ជាច្រើនរូប បានរួម​ដំណើរ​ជាមួយ​លោក​សាស្ត្រ​ចា​រ្យ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ផងដែរ ដើម្បី​ចូលរួមចំណែក​ជួយ​ដល់​កិច្ចការ​បច្ចេកទេស​រួមគ្នា​ក្នុងការ​ឆ្លើយតប​លើ​បញ្ហា​សុខភាព​ប្រជាពលរដ្ឋ​ដោយសារ​គ្រោះទឹកជំនន់​នៅក្នុង​ខេត្តស្ទឹងត្រែង​។ លោក​រដ្ឋមន្ត្រី បាន​នាំយកទៅ​ជាមួយ​នូវ ឱសថ ២៤​មុខ​, សេរ៉ូម ៥​មុខ​, សេរ៉ូម​ប្រឆាំង​ពិសពស់ ២​មុខ​, បរិក្ខារ​ពេទ្យ ១២​មុខ​, និង​កញ្ចប់​អនាម័យ​គ្រួសារ​៥​មុខ ចំនួន ៣០០ កញ្ចប់ ដែលមាន​ទំងន់ ២៦០ គីឡូក្រាម ដែល​សម្ភារ​: បរិក្ខា​ពេទ្យ ឱសថ សេរ៉ូម​ប្រឆាំង​ពិសពស់ និង​កញ្ចប់​អនាម័យ​គ្រួសារ​ទាំងអស់​សរុប​ចំនួន ៩៨៨​គីឡូក្រាម ព្រមទាំង​មុង​ជ្រលក់​ថ្នាំ​ចំនួន​២០០០​មុង និង​សៀវភៅ​អប់រំ​សុខភាព​ចំនួន​៦០០​ក្បាល បាន​ជូន​ដល់​មន្ទីរ​សុខាភិបាល​ខេត្តស្ទឹងត្រែង​រួចហើយៗ​កំពុង​ប្រើប្រាស់​ពិនិត្យ​ព្យាបាល​ជំងឺ​និង​សម្ភារ​:​មួយចំនួន​ព្រមទាំង​សៀវភៅ​អប់រំ​សុខភាព​ចំនួន​៦០០​ក្បាល ក៏បាន​ចែកជូន​ដល់​បងប្អូន​គ្រួសារ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​ក្នុងស្រុក​សៀម​បូក​និង​ស្រុក​សៀម​ប៉ាង​នៃ​ខេត្តស្ទឹងត្រែង​។​

​ប្រជាជន​រងគ្រោះ​ដោយ​ទឹកជំនន់​នៅ​ទីទួល​សុវត្ថិភាព​ក្នុង​បរិវេណ​អនុវិទ្យាល័យ​អូរ​ស្វាយ ភូមិ​អូរ​ស្វាយ ឃុំ​អូ​ស្វាយ ស្រុក​បូរី​អូ​ស្វាយ​សែន​ជ័យ មាន ៣៧០ គ្រួសារ និង​ទីទួល​សុ​ត្ថិ​ភាព​ស្រៃ​ក្រសាំង ភូមិ​ស្រែ​ក្រសាំង ឃុំ​ស្រែ​ក្រាំង ស្រុក​សៀម​បូក​មាន ៤៧០ គ្រួសារ ដែល​ក្នុងនោះ​មាន​ប្រជាជន​ប្រមាណ​៧០០​នាក់​ទទួលបាន​ការពិនិត្យ​ព្យាបាល​ជំងឺ​ពី​ក្រុមគ្រូពេទ្យ​ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​សាស្ត្រាចារ្យ​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល ហើយ​មុង​ជ្រលក់​ថ្នាំ ថ្នាំ​គ្ល​រ៉ា​មីន​ឫ​គ្ល​រី​ន កញ្ចប់​អនាម័យ​គ្រួសារ​និង​សៀវភៅ​អប់រំ​សុខភាព ក៏បាន​ចែកជូន​ដល់​ប្រជាជន​នៅតាម​ទីទួល​សុវត្ថិភាព​ទាំង​២​ខាងលើ ដោយ​លោក​រដ្ឋមន្ត្រី​ផ្ទាល់​ផងដែរ​។​

​ក្នុងឱកាស​នោះ លោក​រដ្ឋមន្ត្រី បាន​ពាំនាំ​ការ​នឹករលឹក​និង​សាកសួរ​សុខទុក្ខ​ប្រកបដោយ​ក្តី​អាណិតអាសូរ​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​ក​ត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​ទាំងអស់ និង​បាន​ក្រើនរំលឹក​សារជាថ្មី​ម្តងទៀត​និង​បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​យើង​មានការ​ប្រុងប្រយ័ត្ន​ខ្លាច​កូនចៅ​លង់ទឹក ពិសេស​កុមារ​តូចៗ យកចិត្តទុកដាក់​ថែទាំ​សុខភាព បង្ការ​នូវ​ជំងឺឆ្លង​ដូចជា​រាករូស រលាក​ផ្លូវដង្ហើម គ្រុនឈាម គ្រុនចាញ់ របួស​ដៃជើង និង​ពស់​ចឹក ជាដើម​។ ស្ត្រី​មាន​គ៌​រ ត្រូវ​ពិនិត្យ​ផ្ទៃពោះ​ឲ្យ​បាន​ទៀងទាត់ កុមារ​ត្រូវ​ទៅ​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​តាម​កាលកំណត់​របស់​គ្រូពេទ្យ​ជា​ចាំបាច់ សម្រាន្ត​ក្នុង​មុង​ជាប្រចាំ អនាម័យ​ខ្លួនប្រាណ​និង​ឧស្សាហ៍​លាងដៃ​នឹង​សាប៊ូ រក្សា​អនាម័យ​ចំណីអាហារ​ឲ្យ​បានល្អ​ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ជំងឺ​តម្កាត់​ផ្សេងៗ និង​ការពុល​ចំណីអាហារ​ផងដែរ​។ ត្រូវ​យកចិត្តទុកដាក់​លើ​ក្រុមគ្រួសារ ពិសេស​សុខភាព​ក្មេង​តូចៗ ជន​ចាស់ជរា និង​ត្រូវ​ប្រុងប្រយ័ត្ន​ក្រែង​ពស់​ចឹក និង​ក្រែង​មាន​លង់​ទឹកជា​ចាំបាច់។​

​ក្រសួងសុខាភិបាល​តាម​រយ​:​មន្ទីរ​សុខាភិបាល​ខេត្ត​ទាំងអស់​បាននិងកំពុង​យកចិត្តទុកដាក់​ក្នុង​ការផ្តល់សេវា​សុខភាព​ជូន​ដល់​បងប្អូន​ដែលមាន​បញ្ហា​សុខភាព​គ្រប់ពេលវេលា​។ បើ​មាន​បញ្ហា​សុខភាព សូម​ប្រញាប់​ស្វែងរក​ការពិនិត្យ​និង​ព្យាបាល​នៅតាម​មណ្ឌល​សុខភាព ឫ​មន្ទីរពេទ្យ​រដ្ឋ​ដែល​នៅ​ជិត​លោកអ្នក​បំផុត​៕ ​ដោយ​៖​កូ​ឡាប​

spot_img
×