Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មហាជន​រងចាំ​មើល​តើ​ក្រសួង​ជំនាញ​មាន​ចំណាត់ការ​យ៉ាងណា​ចំពោះ​ថៅកែ​បូម​ខ្សាច់​បើក​សា​ឡង់​ដឹង​ខ្សាច់​បំ​បុក​ស្ពាន​ព្រែ​កតា​ម៉ាក់​

spot_img

​កណ្ដាល​ ៖​ នៅ​ស្រុក​មុខកំពូល​ខេត្តកណ្ដាល​ កាលពី​រសៀល​ថ្ងៃទី​៨ ​ខែកញ្ញា​ ឆ្នាំ​២០១៩​នេះ​មាន​ករណី សា​ឡង់​ដឹក​ខ្សាច់​មួយគ្រឿង​បាន​ខូច ហើយ​បើកបរ មក​ប៉ះទង្គិច​ជាមួយនិង​បង្គោល សសរស្ពាន​កណ្ដាល (​ស្ពាន​ព្រែ​កតា​មាក់ ទន្លេមេគង្គ​) គៀប​សា​ឡង់ ជាប់​បង្គោល​កណ្ដាល ។​

​សា​ឡង់​អាជីវកម្ម របស់​ឈ្មោះ ចាន់ ណា បណ្តាល​ឲ្យ​ខូចខាត​សា​ឡង់​ដឹក​ខ្សាច់​១​គ្រឿង ។​

​ជនបង្ក ២​នាក់ អ្នកបើកបរ សា​ឡង់ បាន​លោតទឹក ហើយ ត្រូវបាន​ប្រជាពលរដ្ឋ ជួយ​ស្រង់​សង្គ្រោះ​​យក​ឡើង​គោក បន្ទាប់មក បានគេច​ខ្លួនបាត់ស្រមោល​។​

ម្ចាស់​អាជីវកម្ម (​ថៅកែ​)​ឈ្មោះ ចាន់ ណា ភេទ​ប្រុស ជនជាតិខ្មែរ​អាយុ ៦១ ឆ្នាំមាន​លំនៅ​ផ្ទះ​លេខ​17AE1E0 ផ្លូវជាតិ​លេខ​៥ ភូមិ​សាមគ្គី សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ បានចេញ​មុខមក​​ទទួលខុសត្រូវ ។​

ក្រុម​សមត្ថកិច្ច​និយាយថា​នៅវេលា​ម៉ោង ថ្ងៃកើតហេតុ មាន​សា​ឡង់​ដឹក​ខ្សាច់​០១ គ្រឿង​ពាក់​​ផ្លាកលេខ ភ​.​ព ៨២ ៦៣​ធ្វើ ដំណើរ ពី​ជើង​ទៅ​ត្បូង ឆ្លងកាត់​ក្រោម​ស្ពាន មកដល់​ចំណុចកើតហេតុ​បាន​បើកបរ មក​បុក​ប៉ះ​សសរស្ពាន កណ្ដាល​ ​ហើយ​គៀប​ជាប់​នឹង​សសរស្ពាន ដោយសារ​ចរន្តទឹក​ហូរ​បុក​កួច​ខ្លាំង ហើយ​សា​ឡង់​ផ្ទុក ដោយ​ខ្សាច់ មាន​ទម្ងន់​ធ្ងន់ ។ នៅក្នុង​ករណី ហេតុការណ៍ ខាងលើនេះ មិនមាន គ្រោះថ្នាក់​មនុស្ស​ទេ ។​ ប៉ុន្តែ អាច​ទទួល រង ផលប៉ះពាល់ មានការ​ខូចខាត តាម​​ការវាយតម្លៃ​ជំហាន​ដំបូង ។​

ករណីនេះ​កម្លាំង​ជំនាញ​ខេត្ត ស្រុក ប៉ុស្តិ៍​រដ្ឋបាល និង​អាជ្ញាធរ​មូលដ្ឋាន​អភិបាលខេត្ត​ស្រុក​កំពុង​រក​ដំណោះស្រាយ ជាមួយ​ម្ចាស់​អាជីវកម្ម ខ្សាច់ ដើម្បី​បញ្ជៀ​ស ការប៉ះពាល់​ការខូចខាត រក​វិធី ទាញ​សា​ឡង់ អូស​ក្បាល​
​សា​ឡង់ ចេញពី​សសរស្ពាន ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×