Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្ស័យ​ទំនាស់​ដីធ្លី ខ្មាន់កាំភ្លើង បាញ់ប្រហារ​ជនរងគ្រោះ​ពីរ​នាក់​ប្តី​ប្រពន្ធស្លាប់ ហើយ​ឃាតករ​ម្នាក់​ត្រូវ​ចាប់ខ្លួន ឯ​ម្នាក់ទៀត​រត់​បាត់​

spot_img

​ស្រុក​កោះ​ញែក ៖ ខ្មាន់កាំភ្លើង បាន​តាម​បាញ់ប្រហារ​មកលើ​ជនរងគ្រោះ​ពីរ​នាក់​ប្តី​ប្រពន្ធ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី យប់​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ណុ​ច​អូរ​គគីរ ស្ថិតនៅ​ភូមិ​វាល​វិល ឃុំ​ត្រ​យ៉ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​ ។ បន្ទាប់ពី​បាញ់ប្រហារ​រួច ខ្មាន់កាំភ្លើង​ម្នាក់ បាន​រត់​គេចខ្លួនបាត់ និង​ម្នាក់ទៀត​សមត្ថកិច្ច​ស្រុក​កោះ​ញែក​ចាប់ខ្លួន ។​

​ជាមួយនឹង​ករណីនេះ នៅ​ព្រឹក​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០១៩ សាកសព​ប្ដី​ប្រពន្ធ ២​នាក់ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ និង​កម្លាំង​នគរបាល​អធិការ​ស្រុក​កូន​មុំ បាន​ចុះ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​បំផុត ដើម្បី​ឈានទៅ​ចាប់ខ្លួន​ជនដៃដល់ យកមក​ផ្តន្ទាទោស​តាមច្បាប់ ហើយ​បាន​ដឹកយក​សព​មក​តម្កល់ នៅ​វត្ត​អូរ​ភ្លង ស្រុក​កូន​មុំ ខេត្តរតនគិរី​។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​សង្វេក​ជាទីបំផុត​នោះ គឺ​បន្សល់ទុក កូនតូចៗ​ប្រុស​-​ស្រី​៣​នាក់ ត្រូវ​កំព្រា​ឪពុកម្ដាយ បន្ទាប់ពី​ឃាតករ​តាម​បាញ់ប្រហារ​យ៉ាង​ឃោរឃៅ ដែល​ផ្តើមឡើង​សង្ស័យ​ជា​រឿង​គំនុំ​ ។​

​អាជ្ញាធ​មូលដ្ឋាន បានឱ្យដឹងថា សព​ជនរងគ្រោះ ឈ្មោះ រ៉ា ហៅ ម៉ៅ អាយុ​៣៧​ឆ្នាំ ជា​ប្ដី មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ធំ និង​ប្រពន្ធ​ឈ្មោះ អុល អាយុ​៣៣​ឆ្នាំ​។​

​លោក រស់ វណ្ណា មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ ស្រុក​កូន​មុំ បាន​ឲ្យ​ដឹងថា តាម​ការ​ឲ្យ​ដឹង​ពី​អ្នកជិតខាង ក្រុមគ្រួសារ​ទាំងពីរ មានទំនាស់​ទាស់ទែង​គ្នា ដោយសា​រឿង​ដីធ្លី​បាន​លប​បាញ់ប្រហារ ទៅលើ​ជនរងគ្រោះ​ទាំងពីរ​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។ ជនសង្ស័យ​ជា​ប្រពន្ធ ត្រូវ​សមត្ថកិច្ច​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌល​គី​រី ចាប់​ឃាត់ខ្លួន​បាន​ហើយ នៅឡើយ​តែ​ឃាតក​ជា​ប្ដី សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​បន្ត ដើម្បី​ចាប់ខ្លួន​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×