Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មករ​បើក​ត្រាក់ទ័រ​៣​នាក់ ជាប់គុក ឯ​ម្ចាស់​គ្រឿងចក្រ និង​ម្ចាស់​ដី​រត់​គេចខ្លួនបាត់ ទោះបី​សមត្ថកិច្ច​ចាប់ខ្លួនបាន​ជាក់ស្តែង​

spot_img

​កំពង់ឆ្នាំង​ ៖ កម្មករ​៣​នាក់ ជា​អ្នកស៊ីឈ្នួល​បើក​ត្រាក់ទ័រ​ឈួ​សដី​ព្រៃរបស់​រដ្ឋ​តាម​បញ្ជា​ម្ចាស់​គ្រឿងចក្រ និង​ម្ចាស់​ដី បែរជា​ត្រូវ​សមត្ថកិច្ច​ជំនាញ​បញ្ជូន​សំណុំរឿង មក​តុលាការ ហើយ​តុលាការ បានចេញ​ដីកាឃុំខ្លួន​ដាក់ពន្ធនាគារ​ ។​

​លោក​សក្តិ​៥ នគរបាល​ខេត្តកំពង់ឆ្នាំង ជិន សុផាត បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​មួយ នៅ​ព្រឹក​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០១៩​នេះ បាន​ឲ្យ​ដឹងថា កម្មករ​៣​នាក់ ជា​អ្នកស៊ីឈ្នួល​បើក​ត្រាក់ទ័រ​ឈួ​សដី​ព្រៃរបស់​រដ្ឋ​តាម​បញ្ជា​ម្ចាស់​គ្រឿងចក្រ និង​ម្ចាស់​ដី បែរជា​ត្រូវ​សមត្ថកិច្ច​ជំនាញ​បញ្ជូន​សំណុំរឿង មក​តុលាការ ប៉ុន្តែ​ម្ចាស់​ត្រាក់ទ័រ ឈ្មោះ យ៉ង់ វង ដែល​សមត្ថកិច្ច​ចម្រុះ​ចាប់បាន​ជាក់ស្តែង ហើយ​បញ្ជូនមក​មន្ត្រី​ជំនាញ រដ្ឋបាល​ព្រៃឈើ​រមាស ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង និង​ដែល​មន្ត្រី​ជំនាញ​បណ្តែតបណ្តោយ​ឲ្យ​រត់​គេចខ្លួនបាត់ និង​មន្ត្រី​ជំនាញ​ដែល​ឃុបឃិត បើកដៃ​ឲ្យ​គេ​រត់​រួច បែរជា​គ្មាន​បញ្ហា​ទៅវិញ ។​

​សូមបញ្ជាក់ថា មន្ទីរ​កសិកម្ម រុក​ប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៨ ​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ​បទល្មើស​ឈូសឆាយដី​ព្រៃឈើ នៅ​ចំណុច​អូ​ក្រ​ម៉េ​សាន ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់​​ឆ្នាំង និង​សមត្ថកិច្ច​ពាក់ព័ន្ធ ប្រទះឃើញ​សកម្មភាព​ឈូសឆាយដី​ព្រៃឈើ នៅ​ចំណុច​អូ​ក្រម​សាន ស្ថិតនៅ ភូមិ​កោះ​កណ្តាល ឃុំ​ដៀប ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ។ ភ្លាមៗ​ក្រុមការងារ​ចុះ​ប្រតិបត្តិការ​​ត្រួត​​ពិនិត្យ​បទល្មើស​ឈូសឆាយដី​ព្រៃឈើ បាន​ឃាត់​វត្ថុតាង ត្រាក់ទ័រ​កង់​កៅស៊ូ​ចំនួន​៣​គ្រឿង បន្ត​ចាត់ការ​
​តាម​នីតិវិធី​ច្បាប់​។​

​គួរ​បញ្ជាក់ថា ប្រតិបត្តិការ​ខាងលើ​ធ្វើឡើង​ដោយមាន​កិច្ចសហការ រវាង ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ឆ្នាំង​
​និង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ខ្សែ​គ្រប់​វី​ស នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគ​បាល​ស្រុក​
​ទឹកផុស និង​នគរបាល​ឃុំ​ជ័យ ៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×