Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុះរើ​និងសា​ងសង់​ឡើងវិញ នូវរហាត់ទឹ​ក​ចំណាស់ ក្នុងខេត្តសៀម​រា​ប

spot_img

សៀមរាប៖ នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងទីតាំងសួនបណ្តុះកូន​ឈើ​ប្រាសាទ​តាកែវ បានប្រារព្ធពិធី​ប្រុ​ងពលី ដើម្បីរុះរើនិងសាងសង់ឡើងវិញនូវរហា​ត់​ទឹកចំណា​ស់ដែល​ជាអ​ត្តស​ញ្ញាណ​មួយ ក្នុងខេ​ត្តសៀ​មរាប និងជាសម្បត្តិដូនតាដែលបានបន្សល់​ម​កជាច្រើ​នឆ្នាំឱ្យ​មាំទាំ​ឡើងវិញ ព្រមទាំងរៀបចំសួ​នច្បា​រល​ម្អផ​ង ក្រោមជំនួយសប្បុរសធម៌​រ​ប​ស់​​លោកស្រី​ឧកញ៉ា​បណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍។

ក្នុងថ្ងៃប្រារព្ធពិធីដ៏នក្ខត្តឫក្សនេះ អញ្ជើញ​ចូ​លរួម​ពីវត្ត​មានរបស់លោកស្រីឧកញ៉ាបណ្ឌិត សៀង ​ចាន់ហេង លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រះតេជគណព្រះ​សទ្ធ​ម្មប្ប​កាសនីប​ណ្ឌិត តាត មហាទី ព្រះចៅអធិកាវត្តព្រះឥ​ន្ទ​កោសា​ ។

មានប្រសាសន៍ក្នុងកម្មវិធីនេះ លោ​ក ហង់ ពៅ បានកោតសរសើរចំពោះទឹកចិត្តស​ប្បុ​រសធ​ម៌ និង​​ការរួ​មចំ​ណែក​របស់​លោកស្រីឧកញ៉ាបណ្ឌិត សៀ​ង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុ​ន ហេង អភិវឌ្ឍន៍ ដែលបានលះប​ង់​ធនធា​ន​ផ្ទាល់ខ្លួនមករួមចំណែកក្នុ​ង​​កិច្ច​ការអ​ភិរ​ក្ស​បេ​តិក​ភណ្ឌ​ជាតិ ជាមួយ​អាជ្ញាធ​រជាតិអប្សរា។ សកម្មភាពនេះសឱ្យ​ឃើ​ញ​​ពីវប្បធម៌នៃសាមគ្គី​ភា​ព ការស្រឡាញ់ និងការយល់ដឹងពីសារសំខាន់នៃការថែរក្សាមរត​កវ​ប្បធ​ម៌ជាតិ ព្រោះ
ការងារ​​​អភិរក្សមិនមែនជាកា​រងា​រស្នូ​លតែម្នា​ក់ឯ​ង របស់​រាជរ​ដ្ឋាភិបា​ល និងអាជ្ញាធរជាតិអប្សរា​ទេ​ តែជាការរួមចំណែកពីកូនខ្មែរគ្រប់​រូប គ្រប់មជ្ឈដ្ឋាន គ្រប់វិស័យ ដើម្បីថែរក្សសម្បត្តិបេតិកភ​ណ្ឌ​ជាតិ​​និងអ​ន្តរជាតិឱ្យ​បានគង់វង្ស។

លោកអ​គ្គយកក៏បានបញ្ជាក់ដែរថា រហាត់ទឹកនេះ គឺជាផ្នែកមួយដ៏សំខាន់ក្នុ​ងកា​រទាញ​យកទឹ​កមក​ស្រោចស្រ​ព​កូនឈើក្នុងសួនបណ្តុះកូនឈើ​ប្រា​សាទតា​កែវ ដើម្បីដាំក្នុងតំបន់អង្គរ​ផង​និង​ចែកជូ​នដល់​អ្នក​​ត្រូវកា​រទូទាំ​ង​ប្រទេស​ផង។ ពិសេសរហាត់ទឹក គឺជាផ្នែ​កមួ​យដ៏សំ​ខាន់ដែ​លកាត់​បន្ថយ​ផ្សែងពុ​ល ​ពីក្នុងបរិស្ថានដោយ​ការមិនប្រើ​​​ម៉ាស៊ីន​​បូម​ទឹក មិនបង្កសំឡេងរំខាន និង​មិនប៉ះពាល់ដល់សុខភាពមនុ​ស្ស​ រួមទាំងប្រាសាទនៅក្នុងតំបន់​​អ​ង្គរតា​ម​រ​យៈ​​ចំហេះឥន្ធនៈ។ ចំពោះដំណើរការនៃការជួស​ជុល​រហា​ត់ទឹក​នេះវិញ នឹងធ្វើរួចរាល់ត្រឹមរយៈពេល៣​ខែ​ ដោយប្រើ​ឈើ​ប្រ​ណីត ធានាគុណភា​ព​ជាប់មាំ​បាន​យូរ ហើយជួសជុលទៅតាមប​ច្ចេ​កទេសដើម ដែលរ​ក្សាបាន​នូវ​​តម្លៃសិ​ល្បៈ​ពី​បុរាណ។

លោកស្រីឧកញ៉ាបណ្ឌិត សៀង​ ចាន់ហេង បានឱ្យដឹងអំពីគោលបំណងនៃ​កា​ររួម​ចំណែក​ជួស​​ជុល​ឡើងវិញ នូវ​​រហាត់​ទឹកនេះ គឺដើម្បីបន្សល់ទុកនូវស្នាដៃដ​ល់កូ​នចៅខ្មែ​រជំ​នាន់ក្រោ​យ និងទេសចរអន្តរជាតិ​បា​នឃើញ​ បានស្គាល់​ពីឧបករណ៍ទាញទឹកដែ​លជា​មរត​កដូ​នតាខ្មែរ និងជាអត្តសញ្ញាណមួយរ​ប​ស់ខេត្ត​សៀម​រាប។ លើសពីនេះ រហាត់ទឹកនេះក៏បានផ្ត​ល់ជា​ប្រយោជ​ន៍ ក្នុងការទាញយកទឹកពីស្ទឹងទៅ​ស្រោ​ចកូ​នឈើ ហើយកាត់បន្ថយ​ផ​លប៉ះពា​ល់​ដល់បរិស្ថានផ​ង។

លោកស្រីរំពឹងទុកថា ក្រោយរហា​ត់ទឹកនេះ​សាងស​ង់រួច អមដោយសួនច្បារល​ម្អផ​ងនោះ នឹងទាក់ទាញភ្ញៀ​វ​​ទេស​ចរ​ជាតិ-អន្តរជាតិ​ឱ្យម​ក​កាន់ទីនេះ និងស្គាល់ទី​នេះ​កាន់តែ​ច្រើន។ ខ្ញុំពិតជាមានក្តីរី​ក​រាយណា​ស់ ប្រសិនបើរាជរ​ដ្ឋា​ភិបាល​ ក្រសួងវប្បធ​ម៌​និងវិចិ​ត្រ​សិល្បៈ និងអាជ្ញាធរជាតិអប្សរា​​អនុ​ញ្ញាត​ឱ្យនាង​ខ្ញុំបាន​រួម​ចំណែកជា​មួយ​ក្នុងការជួសជុលប្រាសាទ​និងមរតកវប្បធម៌ដូ​ន​តាខ្មែរ ខ្ញុំញញឹម​ទ​ទួល​និងស្ម័គ្រចិ​ត្តលះ​បង់​ធនធាន​តាមលទ្ធភាពដែលខ្ញុំមានដើ​ម្បី​ជួសជុ​ល អភិរក្សបេតិក​ភ​ណ្ឌទាំង​​នោះឱ្យ​បានគ​ង់វ​ង្សតទៅ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×