Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាតុករ​អំពាវនាវ​ឲ្យ ដូ​ណា​ល់ ត្រាំ ​ជួយ​រំដោះ​ហុងកុង​ចេញពី​ចិន​

spot_img

​បាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ទីក្រុង​ហុងកុង​បាន​អំពាវនាវ​ឲ្យ​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ ជួយ​ពួកគេ ខណៈដែល​ពួកគេ​បានធ្វើការ​ហែរ​ក្បួន​នៅក្បែរ​អគ្គ​កុងស៊ុល​អា​មេ​រិច ក្នុង​ទីក្រុង​។​

​បាតុករ​មួយចំនួន មាន​កាន់​បដា ដោយ​សរសេរថា “​លោក​ប្រធានាធិបតី ត្រាំ សូមមេត្តា​ជួយសង្គ្រោះ​ទីក្រុង​ហុងកុង​ផង និង​ធ្វើ​ឲ្យ​ទីក្រុង​នេះ​អស្ចារ្យ​ម្តងទៀត​”​។​

​ក្រុមបាតុករ​បាន​បន្ត​ធ្វើការ​តវ៉ា ហើយ​នេះ​គឺជា​សប្តាហ៍​ទី ១៤​ហើយ​នៃ​ការតវ៉ា​ទ្រង់ទ្រាយ​ធំ​របស់​ពួកគេ ទោះបី​មេដឹកនាំ​រដ្ឋាភិបាល​ហុង​កុង បានប្រកាស​កាលពីពេល​ថ្មីៗ​នេះ​ពី​ការបោះបង់ចោល​ច្បាប់​ធ្វើ​បត្យាប័ន​។ ទោះយ៉ាងណា វា​គ្រាន់តែ​ជាការ​ទាមទារ ១​ចំនុច ក្នុងចំណោម​ការទាមទា​រ ៥​ចំនុច​របស់​ពួកគេ​ប៉ុណ្ណោះ​។​

​ប្រទេស​ចិន​ធ្លាប់​ព្រមាន​កុំ​ឲ្យ​ប្រទេស​ដទៃ​លូកលាន់​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​។ ចិន​និយាយថា ស្ថានភាព​នៅ​ហុងកុង​គឺជា​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​សុទ្ធសាធ​។​

​ក្នុង​ការប្រមូល​ផ្តុំគ្នា កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ ក្រុមអ្នកតវ៉ា​បាន​គ្រវីទង់ជាតិ​អា​មេ​រិច និង​បាន​ស្រែក​ឲ្យ​អា​មេ​រិច​ជួយ​រំដោះ​ហុងកុង​ចេញពី​ចិន​។​

​ក្រុមបាតុករ បានស្នើ​ឲ្យ​អា​មេ​រិច​អនុម័ត​ច្បាប់​សិទ្ធិមនុស្ស​ហុងកុង និង​លទ្ធិប្រជាធិបតេយ្យ ដែល​សមាជិក​ព្រឹទ្ធសភា​ជាច្រើនរូប​មកពី​គណបក្ស​ប្រជាធិបតេយ្យ​កំពុង​ជំរុញ​ឲ្យ​មានការ​ពិចារណា នៅ​សប្តាហ៍​ក្រោយ​។​

​ចិន​អាច​នឹងដាក់​ទណ្ឌកម្ម​អា​មេ​រិច ប្រសិនជា​ពួកគេ​មើលឃើញថា អា​មេ​រិច​ជា​អ្នក​នៅ​ពីក្រោយ​ការ​បំផុសបំផុល​ទាមទារ​សេរីភាព​នៅ​ហុងកុង​។​

​សូមបញ្ជាក់ថា រហូតមកដល់​ពេលនេះ រដ្ឋាភិបាល​ហុងកុង ទើបតែ​ធ្វើតាម​បាន​មួយ​ចំនុច​ប៉ុណ្ណោះ ចំពោះ​ការទាមទារ​របស់​បាតុករ​ហុងកុង​។ ចំពោះ​ការទាមទារ ៤​ចំនុច​ទៀត​រួមមាន​៖ ការលើកលែងទោស​ទៅ​ឲ្យ​អ្នក​តវ៉ា​ទាំងអស់​ដែល​ប៉ូល​ស​ចាប់ខ្លួន បើក​ការស៊ើបអង្កេត​លើ​ករណី​ហឹ​ង្សា​របស់​ប៉ូលីស​លើ​ក្រុមបាតុករ ដក​ចោល​ពាក្យ​ចោទប្រកាន់​ដែលថា ក្រុមបាតុករ​បង្កើត​កុប្បកម្ម បង្កើត​ការបោះឆ្នោត​ជាស​កល ដើម្បី​ជ្រើសរើស​ប្រធាន​ក្រុមប្រឹក្សា​ប្រតិបត្តិ និង​សភា​ហុងកុង​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​

​ប្រភព​៖ BBC​

spot_img
×