Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំងឺគេ​ចគុក ជាជំងឺមួយដែលពិរុទ្ធ​ជ​នជា​អ្នក​មាន ជាអ្នកធ្លាប់មាន​អំ​ណាចយ​កលុ​យទៅទិ​ញ ដើម្បីបាន​ឈឺ ហើយយក​លេសដេ​កតែ​ពេទ្យ

spot_img

ភ្នំពេញ ៖ កាលពីពេលកន្លងទៅថ្មី​ៗ លោកសុខសុ​វណ្ណ វឌ្ឍនាសាប៊ុង​ បានលើកឡើងម្ដងរួចមក​ហើ​យទាក់​ទងនឹ​ង “ខ្នោះបែងចែ​កវណ្ណៈ” ដែល​កន្លង​មករឿ​ងអ្ន​កតូ​ចធ្វើខុសតិច​តួច​ច្រើនតែដា​ក់ខ្នោះ ឯអ្នកធំអ្នកមានធ្វើខុ​ស​វិញ ដូចមិនសូវបានគេ​ដាក់​ខ្នោះនោះទេ​ ទោះស្ថានទម្ងន់ទោសធ្ងន់ប៉ុ​ណ្ណា​ក៏ដោយ​ ។ រឿងនេះជាការពិតដែល​ព​លរដ្ឋ​ក្នុង​សង្គ​មសុទ្ធ​តែដឹងឮ និងមិនអាចប្រកែកបា​ន​នោះទេ។​

យ៉ាងណាមិញ នៅថ្ងៃនេះ លោកបានលើក​ឡើងទា​ក់ទង នឹងប្រធា​នប​ទស្រដៀ​ងនឹង​គ្នាដែ​រគឺ “ជំងឺគេចគុក”។

​លោក ថ្លែងថា ជំងឺនេះជាជំងឺមួយដែលពិរុទ្ធ​ជ​នជា​អ្នកមាន ជាអ្នកធ្លាប់មានអំណាច​យ​កលុ​យទៅទិញ ដើម្បីបាន​ឈឺ ហើយយក​លេសដេក​តែពេ​ទ្យ ។ កាលពីមិនទាន់ជា​ប់​គុក ពួកគេមានសុខភាព​ល្អ​ណាស់ ​តែដល់ពេលមាន​ទោ​សជាប់​គុ​ក បែ​រជាគេ​ឈឺច្រើនទៅវិ​ញ ។

ទោះជាបែបនេះក្ដី​ លោកថានឹ​ងរ​កវិធី​ព្យាបាល​ជំងឺគេ​ចគុ​កនេះ ឲ្យខានតែបា​ន​ ព្រោះអ្នកមាន អ្ន​កក្រ​ដែល​ធ្វើខុ​ស គឺត្រូ​វតែ​ដេកគុ​កដូ​ចគ្នា មិនអាចយកលុយ​ទៅ​ទិញជំ​ងឺហើ​យបាន​ដេក​នៅមន្ទី​រពេទ្យ​នោះទេ​៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×