Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចអាវុធហត្ថ ចុះអនុ​វត្តសា​លដីកា​តុលាកា​រកំពូល នៅស្រុករមាសហែ​ក ខេត្ត​ស្វាយរៀង ចំពោះពលរដ្ឋមួយគ្រួសា​រដែល​រស់​នៅលើដីរដ្ឋ ហើយរុះរើស​ដោយ​ខ្លួន​ឯង

spot_img

ស្វាយរៀង ៖ កម្លាំងសមត្ថកិច្ចជាច្រើនស្ថាប័ន ទាំងមានអាវុធហត្ថ និងអាជ្ញាធរមូលដ្ឋាន ដឹកនាំដោយតំណាងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចុះអនុវត្តសាលដីការបស់តុលាការកំពូល នៅស្រុករមាសហែក ខេត្តស្វាយរៀង ចំពោះពលរដ្ឋមួយគ្រួសារ ដែលរស់នៅលើដីរបស់រដ្ឋ។

លោកអេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងថា ៣ការអនុវត្តសាលដីការបស់តុលាការកំ​ពូល នាព្រឹកមិញនេះ ​ទទួលបា​នជោ​គជ័យ និងមានការឧបត្ថម្ភថវិកាពី​លោ​កនា​យឧត្ត​មសេ​នីយ៍ សៅ សុខា សមាជិកអចិន្ត្រៃយ៍គណៈក​ម្មា​ធិការក​ណ្តាល និងជាប្រធានក្រុមការងារចុះ​ជួ​យស្រុក​រមាស​ហែក គណបក្សប្រជាជន​ក​ម្ពុជា។ ក្នុង​នោះលោក​នាយឧ​ត្តមសេ​នីយ៍ បានឧបត្ថម្ភថវិកាចំ​នួ​ន ៥០០០​ដុល្លា​រជូន​ដល់លោ​ក ថោង សំអឿន និងភរិយាដែលសុខចិត្ត​រុះរើ​ដោយ​សន្តិ​វិធី ជាមួយគ្នានោះក៏បានឧបត្ថម្ភថវិ​កា​៥០០០ដុល្លារ ជូនអាជ្ញាធរ កងកម្លាំងសមត្ថ​កិ​ច្ច និង​ប្រជា​ការពា​រ”។

លោកអេង ហ៊ី បានបន្ថែមថា ពលរដ្ឋមួយគ្រួសារដែលសមត្ថកិច្ចចុះអនុវត្តសា​ល​ដីកានេះ ឈ្មោះ ថោង សំអឿន រស់នៅភូមិត្រាវ ឃុំកំពង់ត្រាច ​ស្រុ​ករមា​សហែក ខេ​ត្តស្វា​យរៀ​ង។ នៅក្នុងសាលដីការបស់តុលាការកំពូ​ល នៅចំណុចទី២ បានបញ្ជាក់​ថា ការដែលសាលាឧទ្ធរណ៍សម្រេចតម្កល់សាលក្រម​រដ្ឋ​ប្បវេណី របស់សាលាដំបូងខេត្ត​ស្វា​យរៀ​ង ទុកជាបា​ន​ការ ដោយច្រានចោលការទាមទារដី​ទំ​នាស់រ​បស់ដើ​មចោទ​នោះ ជាការត្រឹមត្រូវ​ហើ​យ ព្រោះថាទីតាំងដីទំនាស់​នេះ​ មិនមែនជាអតីតដីលំនៅឋា​ន​ពីមុន​ៗមក​នោះទេ ហើយប្រជាជ​ន​ជាច្រើន ដែលបានមករស់នៅតំ​ប​ន់នេះក្រោ​យឆ្នាំ​១៩៧៩ ក៏បានចាកចេញជាបន្តបន្ទាប់​អ​ស់ហើយដែ​រ នៅសល់តែដើមចោទ​ម្នា​ក់ឯង​ប៉ុណ្ណោះ។​ ដើមចោទ ក៏បានដឹងច្បាស់ហើយ ​អំ​ពីសាវតារទីតាំង​ដីទំ​នាស់នេះ​ពី​​មុ​នមក គឺជាអ​តី​តដីវា​លយន្ត​ហោះ ដែលជាដីរបស់រដ្ឋមិន​មែ​នជាទី​តាំងដី​ឯក​ជនទេ។ ម៉្យាងទៀត ដីទំនាស់នេះត្រូវបា​នក្រ​សួង​មហាផ្ទៃ និងក្រសួងសេដ្ឋ​កិ​ច្ច និងហិរញ្ញវត្ថុ តម្រូវឲ្យមានការចុះ​ប​ញ្ជីសារ​ពើភ័​ណ្ឌរួច​ហើយ​ ហើយសាលាស្រុករមាស​ហែ​ក ក៏បានធ្វើប័ណ្ណសម្គាល់​សិ​ទ្ធិកាន់កា​ប់អ​ចលនវត្ថុ ដែលបាន​បញ្ជា​ក់ថា ជាទីលានបាលទាត់រប​ស់​សាលា​ស្រុករ​មា​សហែក គឺជាទ្រព្យសម្បត្តិឯកជនរបស់​រ​ដ្ឋ រួ​ចហើយ​ដែរ​៕ដោយ៖កូឡាប

spot_img
×