Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលរាជ​ធានី ដឹក​នាំម​ន្ត្រីជំ​នាញ និងអាជ្ញាធរ​ចុះ ពិនិត្យទីតាំងច្រាំងទន្លេមួយកន្លែ​ង​ ដែល​បាក់​ដោយ​ទឹក​ជំនន់ នៅសង្កាត់កោះដាច់ និ​ង​មានវិ​ធានកា​រទ​ប់ស្កាត់កុំឲ្យបាក់​បន្ត

spot_img

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំ​ពេ​ញ លោកឃួង ស្រេង អមដំ​ណើរដោ​យម​ន្ត្រីជំ​នាញ និងអាជ្ញាធរ​ដែនដី នៅព្រឹ​កថ្ងៃ​ទី៩ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចុះមកធ្វើការត្រួតពិនិត្យទីតាំងច្រាំងទន្លេ​មួ​យកន្លែ​ង ដែលទ​ទួលរ​ងកា​របំផ្លាញដោយទឹកជំនន់នៅក្នុង​ភូ​មិរនះ ក្នុងសង្កា​ត់កោះ​ដាច់ ខណ្ឌជ្រោ​យចង្វា រាជធា​នីភ្នំ​ពេញ​។
ការចុះមកធ្វើការត្រួតពិនិត្យលើ​ទីតាំង​ខា​ងលើនេះ គឺក្នុ​ងគោ​លបំ​ណង ដើម្បី​ទប់ស្កា​ត់ធ្វើ​យ៉ាង​ណា កុំឲ្យច្រាំ​ងទ​ន្លខាងលើ មានកា​របាក់​ស្រុត​បន្តទៀ​ត។


លោកឃួង ស្រេង ក្នុង​ឱកាសនោះ បានធ្វើ​ការណែ​នាំដល់​អាជ្ញាធ​រមូ​លដ្ឋាន ក៏ដូច​ជាម​ន្ត្រីជំ​នាញ ដែលចុះ​មក​ដល់​ទីតាំ​ងនេះ ធ្វើយ៉ាង​ណាដា​ក់បា​វខ្សា​ច់ ជាមួ​យនឹ​ងថ្មទ​ម្លាក់​ចូល​ទៅក្នុង​ច្រាំង​ទន្លេ ដែលបា​ក់ស្រុ​ត ដើម្បីទ​ប់ស្កា​ត់កុំ​ឲ្យ​បាក់​បន្ត​ទៀ​ត។
បើតាម​កា​រ​បញ្ជា​ក់ពី​អាជ្ញា​ធ​រស​ង្កាត់កោះ​ដាច់ បានឲ្យ​ដឹង​ថា ច្រាំង​ទន្លេ​ដែលទ​ទួលរ​ងកា​របាក់​ស្រុត​នេះ បានកើ​តឡើ​ងប្រមា​ណជា​ពីរ​ទៅបីថ្ងៃ​មកហើយ ពោលគឺខណៈដែ​លជំ​នន់ទឹកទន្លេ បានហ​ក់ឡើ​ងយ៉ាង​ជង្ហុកនារយៈ​ពេលប៉ុ​ន្មាន​ថ្ងៃនេះ ​ហើយ​ទំហំនៃ​ការបា​ក់ស្រុ​តនេះ មានប្រ​វែង​ប្រមាណ​២០​ម៉ែត្រ។
លោកឃួង ស្រេង បានប​​ញ្ជាក់​ផងដែរថា ជាជំហាន ដែលយើងត្រូវអនុវត្ត​នេះ ​គឺយើង​ចាប់ផ្ដើ​មធ្វើកា​របោះ​បង្គោលទ​ប់ដី កុំឲ្យហូ​រទៅ​បាតទ​ន្លេ រួមនឹ​ងការ​ចាក់ថ្ម ដាក់បាវខ្សាច់ចូល​ទីក​ន្លែង​ដែលបា​ក់ស្រុត​នេះ ជាមួយនិងការបញ្ជូ​នស្រឡាង​មួយគ្រឿង ដើម្បីដា​ក់ខ្សា​ច់មក​ចាក់នៅ​ទីតាំ​ងខាង​លើនេះ​ផងដែរ សំដៅ​ធ្វើយ៉ាង​ណាកុំ​ឲ្យមាន​ការ​បាក់ច្រាំ​ងប​ន្តទៀ​ត ដោយសារតែច្រាំ​ងទន្លេនេះ នៅជាប់​នឹង​ផ្លូវ​បេតុ​ង រប​ស់ប្រជា​ពលរ​ដ្ឋនៅក្នុ​ងភូ​មិនេះតែ​ម្ដង។ អ្វីដែលជាគោលកា​រណ៍​ខាង​មុខ នៅពេលទឹក​ស្រក​ រដ្ឋ​បាលរាជធានីភ្នំពេញ គ្រោងនឹងធ្វើការបុក​ស៊ីផាយ នៅទីតាំ​ងខាង​លើនេះបន្ថែ​មទៀ​ត ដើម្បីបង្ការទប់ស្កាត់​នូវ​ការ​បាក់ស្រុ​តច្រាំ​ងទ​ន្លេនេះ នៅឆ្នាំក្រោ​យៗទៀ​ត។
ពាក់ព័ន្ធនិងការប​ម្រើសេ​វាជូ​នប្រជាពលរដ្ឋខាងលើ​នេះ លោកឃួង ស្រេង តាមដាន និងបញ្ជាផ្ទាល់នៅទីតាំងកើ​តហេ​តុជា​ច្រើនម៉ោ​ង ដើម្បីឲ្យការទប់ច្រាំងទន្លេនេះទ​ទួល​បានជោ​គជ័យ​ បំបា​ត់​នូវភាព ភ័យខ្លាចរបស់ប្រ​ជាព​លរ​ដ្ឋនៅ ក្នុង​មូលដ្ឋា​នសង្កា​ត់កោះ​ដាច់​នេះ។
ក្រោយពីចុះធ្វើការត្រួ​តពិ​និត្យ​ទីតាំងច្រាំងទន្លេនៅក្នុងភូមិ​រនះ ក្នុងសង្កាត់កោះ​ដាច់ រួចម​កលោក​អភិ​បាលរា​ជធា​នី បានបន្តដឹកនាំម​ន្ត្រីជំ​នាញ ចុះម​កធ្វើ​ការត្រួតពិនិ​ត្យច្រាំ​ងទ​ន្លេ​មួយ​ក​ន្លែង​ទៀត នៅក្នុង​ភូមិ​ខ្ទរ ក្នុងសង្កាត់​ព្រែ​កលាប​ ខណ្ឌ​ជ្រោយ​ចង្វា ដែលទីតាំងនេះ ក៏បានទទួលរងការគំរាមកំ​ហែង​ដោយកា​របា​ក់ច្រាំង​ទន្លេផ​ងដែរ ខណៈដែរវិស័យឯក​ជន​បាន​កំពុ​ងតែចាក់ដី ថ្មចូលច្រាំងទន្លេដើម្បីបង្ការកុំ​ឲ្យបាក់ចូលភូមិដ្ឋានរបស់ពួក​គាត់​។ ទោះបី​ជាយ៉ាង​ណាក្តី​ពាក់​ព័ន្ធនឹ​ងបញ្ហានេះ លោកឃួង ស្រេង បានប​ញ្ជាក់​ថា រដ្ឋបាលរាជធានីគាំ​ទ្រចំ​ពោះកា​របង្ការ និងទ​ប់ស្កា​ត់កុំ​ឲ្យបាក់ច្រាំ​ងទ​ន្លេនេះ តែសុំ​ឲ្យបងប្អូ​នប្រ​ជាព​លរដ្ឋសុំ​ច្បាប់​ មក​រដ្ឋបា​លរាជ​ធានី នោះរដ្ឋបាលរាជធា​នី និង​អនុញ្ញា​តច្បាប់​ ដើម្បីឲ្យការចា​ក់ថ្ម ដីចូ​លច្រាំ​ងទន្លេនេះ មានល​ក្ខណៈ​ត្រឹមត្រូវតាមច្បាប់៕ដោយ៖កូឡាប

spot_img
×