Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​មហា​ផ្ទៃ ពង្រឹងសមត្ថភាពលើ​ជំ​នាញស​វនក​ម្មផ្ទៃក្នុង និងច្បាប់ប្រឆាំងអំពើពុក​រលួ​យ ដល់មន្រ្តីនគ​រ​បាល និងមន្រ្តីស៊ីវិ​ល​

spot_img

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានបើកវគ្គបណ្តុះបណ្តាលបំប៉នជំ​នា​ញស​វនក​ម្មផ្ទៃក្នុ​ង និងការយល់ដឹងអំ​ពី​ច្បាប់ប្រ​ឆាំង​អំពើពុ​ករលួយ ដល់​មន្រ្តីន​គ​របាល និងមន្រ្តីស៊ីវិលនៅអ​គ្គ​នាយក​ដ្ឋាន​សវន​កម្ម​ផ្ទៃក្នុង ក្រោមអធិបតី​ភា​ពលោក ឡាំ ជា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ​ស​ ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋ​មន្រ្តី​ក្រសួ​ងម​ហាផ្ទៃ នៅព្រឹកថ្ងៃចន្ទ ទី៩ ខែកញ្ញា ឆ្នាំ២០១៩នេះ ដើម្បីអភិវឌ្ឍន៍សមត្ថ​ភា​ពជំនា​ញ ​និងលើ​កកម្ព​ស់ក្រម​សីលធ​ម៌ដល់​មន្រ្តី​នគរ​បាល​ជាតិ និងមន្រ្តីស៊ីវិលឲ្យក្លាយ​ជា​សវន​ករ​ប្រកដោ​យ​វិជ្ជា​ជីវៈ។

លោក ឡាំ ជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៦នៃ​រ​ដ្ឋសភា​ បាន​ដាក់​ចេញនូ​វ គោលន​យោ​បាយកំ​ណែទ​ម្រង់​លើគ្រប់​វិស័​យ រួមទាំង​កង​កម្លាំ​ងប្រដា​ប់អាវុធ​គ្រប់ប្រ​ភេទ ដោយផ្តោតសំខាន់ទៅលើការធ្វើទំនើ​ប​កម្ម​ និងការពង្រឹងសមត្ថភា​ព​វិជ្ជា​ជីវៈ​ នៃក​ងកម្លាំ​ងគ្រ​ប់ប្រភេទ ក្នុងបរិបទសកល​ភា​វូបនី​យ​កម្ម និងការធ្វើសមាហរណក​ម្ម​កម្ពុជា ទៅក្នុង​សហ​គមន៍​សេដ្ឋកិ​ច្ចអា​ស៊ាន។ លោកបន្តថា ដើម្បីឈានទៅសម្រេចបាននូវ​គោ​លនយោ​បាយ​នេះ​ ក្រសួងមហាផ្ទៃបាន​ដា​ក់ចេញ​នូវ​ផែនកា​រអភិ​វឌ្ឍ​ន៍ធនធា​នម​នុស្ស និងផ្តល់ការគាំទ្រគ្រប់បែ​ប​យ៉ាង​ទាំងស្មា​រតី សម្ភារៈ និងហិរញ្ញវត្ថុ តាមរ​យៈ​អគ្គនា​យកដ្ឋា​នស​វនក​ម្ម​ផ្ទៃក្នុងធ្វើ​ការ​បណ្តុះ​បណ្តាល​ផ្ទៃក្នុ​ង ក្នុង​ការ​បង្កើ​នស​មត្ថ​ភាព​បន្ថែ​ម ដល់​មន្រ្តីដែ​លទើ​បផ្ទេ​រចូល និងមន្រ្តីដែលពុំទាន់ទទួល​បា​នកា​របណ្តុះ​បណ្តា​ល ឲ្យទទួលបាននូវ​កា​របំពេ​ញស​ម្បទា​វិជ្ជាជី​វៈជាស​វន​ករ ដើម្បីបង្កើនការយល់​ដឹ​ង និងបង្ការទប់ស្កាត់សំ​ដៅ​កាត់​បន្ថ​យប​ទល្មើស និងឱកាសប្រព្រឹត្តអំពើពុ​ក​រលួយ​ក្នុង​ពេលបំ​ពេញភា​រកិ​ច្ច ឬចុះបំពេញបេ​ស​កកម្ម តាមប​ណ្តាស​វន​ដ្ឋានក្រោម​ដែន​សមត្ថ​កិច្ចក្រ​សួងម​ហាផ្ទៃ ប្រកបដោយប្រសិទ្ធភា​ព​ តម្លា​ភាព និងគណនេយ្យភាព ​ធានា​ពង្រឹង​បាន​ទាំងប​រិមាណ និងគុណភាព៕​ ដោយ៖កូឡាប

spot_img
×