Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់សំ​ណង់​រប​ងយល់​ព្រមរុះ​រើ និង​វាយក​ម្ទេច​របង ដែលស​ង់ចូ​លប្រឡា​យទឹក នៅត្រង់​ផ្នែក​ខ្លះ នៃរប​ងដែល​ធ្វើ​ចូល

spot_img

តាកែវ៖ នៅរសៀលថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០១៩ របងដែលបានសង់​រប​ងចូល​ប្រឡា​យទឹក ត្រង់កន្លែងខ្លះនៃសំ​ណ​ង់រ​បង ស្ថិតនៅភូមិព្រៃដំ​រី ឃុំអ​ង្គតាសោ​ម ស្រុក​ត្រាំ​កក់ ត្រូវបាន លោក សែន សារ៉ែនឌី ម្ចាស់សំណង់រប​ង សម្រេច​ចិត្ត​រុះរើចេ​ញហើ​យ ។

គឺធ្វើទៅតាមការ​ចុះ​ពិនិត្យ​វាស់វែង​ជាក់​ស្ដែង របស់ក្រុមការងារចម្រុះ​ពី​សំណា​ក់ លោក នួន សុធា ប្រធានមន្ទីររៀប​ចំ​ដែន​ដី នគរូបនីយកម្ម​ និងសំណង់​ខេត្ត​ លោក ជា ហុង អនុប្រធានមន្ទីរសាធា​រណការ និងដឹក​ជញ្ជូ​​នខេត្ត លោក កៅ វគ្គសែល អ​ភិបាល​ស្រុក​ត្រាំកក់ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩ ដោយបានពិនិត្យឃើញ​ថា​៖ ចំពោះការសាងសង់​រ​បងរ​បស់ម្ចា​ស់ដីឈ្មោះ​ ​សែម សារ៉ែនឌី គឺយើងបានចុះវាស់វែង​ជា​ក់ស្ដែ​ង បានឃើញថា ផ្នែកខាងមុខ ចាប់ពីក្បាល​ដីលេ​ខ ២០២ ទល់នឹងប្រឡាយទឹក​បាន​សង់ចូ​លប្រឡា​យទឹក​ ១,៤០ម៉ែត្រ នឹងបានសង់ចូ​ល​ចំណី​ផ្លូវជា​តិលេ​ខ៣ ប្រវែង ៦ម៉ែត្រ នឹងផ្នែកនៅ​ខាង​ក្រោយ នៅលើក្បាល ដីលេខ ២៣២ មានប្រវែង ៧៦,៩៦ម៉ែត្រ រីឯចុងខា​ងលិ​ចរ​បងដែ​ល​បានសង់​រួច​នោះ ​គឺសង់មិ​នចូ​លប្រឡា​យទឹក​នោះទេ តែម្ចាស់សំណង់បានសង់​ថ​យក្រោយ​ចូលដី​រប​ស់ខ្លួ​ន១ម៉ែត្រវិញ​ទៀ​ត ៕ដោយ៖តាកែវ

spot_img
×