Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផែ​អាង​ហែល​ទឹក​សិប្បនិម្មិត ១​កន្លែង បាន​ដាច់​ខ្សែ ហើយ​រសាត់​តាម​ទឹក ទៅ​ទើរ​ជាប់​នៅ​ចំណុច គល់ស្ពាន​កោះ​ប៉ែន​

spot_img

​កំពង់ចាម​៖ មាន​ហេតុការណ៍ ផែ​អាង​ហែល​ទឹក​សិប្បនិម្មិត ១​កន្លែង ស្ថិត​សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម បាន​ដាច់​ខ្សែ​ហើយ​រសាត់​តាម​ទឹក ទៅ​ទើរ​ជាប់​នៅ​ចំណុច គល់ស្ពាន​កោះ​ប៉ែន ស្ថិតនៅ​សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ។​

​លោកស្នងការ​ខេត្ត បាន​ឲ្យ​ដឹងថា ពត៌មាន​បឋម យប់​ថ្ងៃទី​០៩ ០៩ ២០១៩ គិត​មកដល់​ម៉ោង ២១:៥០​នាទី សមត្ថកិច្ច​ចម្រុះ​កំពុង​ជួយ​អន្តរាគមន៍ យ៉ាងសកម្ម ដើម្បី​អូស​ចេញពី​តំបន់​នេះ​។​

​លោក អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​លោក​ឧត្ដមសេនីយ៍ ឯម កុសល ស្នងការ​នគរបាល ខេត្តកំពង់ចាម នា​រាត្រី​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០១៩ នេះ បាន​បញ្ជា​កម្លាំង​អន្តរាគមន៍ ដើម្បី អូស​ផែ​អាងទឹក​នោះ ចេញពី​តំបន់​កើតហេតុ ។​

​សូមបញ្ជាក់ថា អាងទឹក​សិប្បនិម្មិត ខាងលើនេះ មាន​ទំហំ ៦០​ម៉ែត្រ គុណ​នឹង​ទទឹង ២២ ម៉ែត្រ និង​កម្ពស់ ៣​ម៉ែត្រ ហើយ​បាន​ដាច់​ដោយសារ​កម្លាំង​ទឹក​ហូរ​បុក កាលពី​វេលា ម៉ោង 7 និង 20 នាទី​ល្ងាច ។ មកដល់ពេលនេះ កម្លាំង​អន្តរាគមន៍ បាន​ប្រើ​សា​ឡង់ ២​គ្រឿង ដើម្បី អូស​យក ផែ​អាងទឹក​ខាងលើ ចេញពី​កន្លែង កើតហេតុ ៕​ ដោយ ៖ កូឡាប

spot_img
×