Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលទាហាន​អភ័ព្វ​ស្នេហ៍ សរសេរ​រៀបរាប់​ខ្សែជីវិត រឿង​ប្រពន្ធ លួច​មាន​អ្នកថ្មី ពេល​ខ្លួន​ចេញទៅ​បំពេញបេសកកម្ម​

spot_img

​ពលទាហាន​អភ័ព្វ​ស្នេហ៍ ចេញមក​បេសកកម្ម​បាន​៣​ខែ ប្រពន្ធ​វ័យ​១៨​ឆ្នាំ លួច​មាន​អ្នកថ្មី ប្តី​តាម​ទាន់ពេល​កំពុង​ជិះ​ម៉ូតូ​ឱប​ចង្កេះ​អ្នកថ្មី​ចេញពី​កន្លែង​ផឹកស៊ី​។​

​តាមរយៈ​គណនេយ្យ​ហ្វេ​ស​បុក​ឈ្មោះថា ChYa StepPrô ដែល​គេ​ស្គាល់​ថា​ជា​ពលទាហាន​មួយរូប បាន​បង្ហោះ​រឿងរ៉ាវ​ដ៏​គួរ​ឲ្យ​ឈឺចាប់​មួយ ក្រោយ​ភរិយា​រៀបការ​ពេញ​ច្បាប់ លួច​មាន​ប្រុស​ថ្មី ក្រោយ​រៀបការ​បាន​ត្រឹម​៦​ខែ ។ គណនេយ្យ​ហ្វេ​ស​បុក​ខាងលើ បាន​ឲ្យ​ដឹង​បែបនេះ​ថា ៖ “​ខ្ញុំ​សែន​ឈឺចាប់ ស្រី​ផិត​ប្តី ស្រីកាកី គ្មាន​កេរ្តិ៍ខ្មាស់ ទាំង​អាយុ​មិនទាន់​១៨​ឆ្នាំ​ពេញ​ផង រឿង​ដែល​នឹកស្មាន​មិន​ដល់​វា​បាន​កេី​ត​ឡេី​ង ខ្ញុំ​បាន​រៀបកា​នៅ​ថ្ងៃទី 17 ខែ​3 2019 មកដល់ពេលនេះ​មិនទាន់បាន​6​ខែ​ស្រួលបួល​ផង ក្រោយមក​បាន​ទៅ​រស់នៅ​ខាង​ស្រី​បាន​រយៈ​”​។​

​លោក​បាន​បន្តថា “​ពេល​ពី​រខែ​កន្លះ​ខ្ញុំ​ក៏ត្រូវ​ទៅ​បំពេញ បេសកកម្ម នៅ​កងពលធំ​លេខ​៣ រយៈពេល​3​ខែ ដោយ​ត្រឡប់មកផ្ទះ​រៀងរាល់ថ្ងៃ​អាទិត្យ​ជាធម្មតា តែ​រយះពេល​ដែ​ខ្ញុំ​ចេញទៅ​ធ្វេី​កា​ក្រោយ​បាន​2 សប្ដាហ៍ តែងតែ​មានរឿង​ឈ្លោះ​ដោយ​គ្មាន​មូលហេតុ ហេី​យ​ខ្ញុំ​បាន​ព្យាយាម​លួងលោម​គេ​ជា​ច្រេី​ន​ដង​។ លុះ​មកដល់​ថ្ងៃទី ៩ ខែ​8 ២០១៩ ខ្ញុំ​ក៏បាន​មក​ផ្ទះ​ជាធម្មតា មួយថ្ងៃ​បន្ទាប់ ម៉ោង 1​រសៀល នាង​បាន​ប្រាប់​ខ្ញុំ​ថា នាង​ត្រូវ​ទៅ​ធ្វេី​ខ្លួន​ធ្វេី​ក្រចក ខ្ញុំ​ក៏​សុំ​ទៅជា​មួយ​នាង ដោយ​និយាយថា (​អោយ​បង​ទៅ​ដែរ​ទៅ បង​ទៅ​អង្គុយចាំ​ក៏បាន​ដែរ​) តែ​គេ​និយាយថា (​មិនបាច់​ទៅ​ទេ​កុំអោយរ​ញ៉េរ​ញ៉ៃ) ខ្ញុំ​ក៏​សុខចិត្ត​នៅផ្ទះ​តែម្នាក់ឯង ចាប់តាំងពី​ម៉ោង ១​រៀល រហូតដល់​ម៉ោង ៦និង៣០ ខ្ញុំ​ក៏​ដាច់ចិត្ត call ​ទៅ​តែទូរ​សព្ទ​បិទ​ខ្ញុំ​ក៏​ជិះ​ម៉ូតូ​តាមរក ក៏បាន​តាម​ទាន់​គេ​កំពុង​ជិះ​ម៉ូតូ​អោប​ចង្កេះ​មនុស្ស​ប្រុស​ចេញពី​កន្លែង​សុី​ផឹក​”​។​

​បណ្តាញ​សង្គម​ជាច្រើន បាន​សរសេរ​ខមិន​ថា ចាត់ទុកថា​ជា​កម្ម​យើង​ចុះ ឲ្យ​គេ​ទៅៗ កម្ម​យើង​បាន​សង​ហើយៗ យើង​អស់កម្ម​ពារ​ហ្នឹង​គ្នា​ហើយ នាង​គ្រាន់តែ​ជា​មនុស្ស​ដែល​ធ្វើ​ឲ្យ​យើង​ស្រលាញ់ តែ​មិនមែនជា​មនុស្ស​ស្រលាញ់​យើង​ពិតប្រាកដ ព្រម​ទទួល ទើប​ទុក្ខ​មិនសូវ​ច្រើន​.!!! (​ខ្ញុំ​ក៏​ជា​កងកម្លាំង​ដូចគ្នា​ដែរ​) ។​ កុំ​ខ្វល់​ប្អូនប្រុស​ប្អូន​អាច​រកបាន​នារី​ដែល​ល្អ​ជាង​ហ្នឹង​ជឿ​ង​បង​ទៅហើយ​គេ​ហ្នឹង​ស្រលាញ់​ប្អូន​ស្មោះ​។ អូន​សង្ហារ​ហើយ​មានការ​ងារ​ធ្វើ​មិន​ខ្វះ​ទេ​មនុស្ស​ស្រី​ល្អៗ បើ​គេ​អស់​៧០​ហើយ​អូន​ក៏​កាត់​៧០​ដោះលែង​គេ​ទៅ​,,,, ទុក​ថា​អូន​អស់កម្ម​ហើយ​។​

​ទោះយ៉ាងណា​អ្នកសារព័ត៌មាន​មិនអាច​ទំនាក់ទំនង ទៅ​ភាគី​ខាង​ប្រពន្ធ​ដើម្បី​សុំ​ការបំភ្លឺ​បានទេ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×