Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​ដៃគូ​វិនិយោគ​ដាំ​ឈើ​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​វិស័យ​ព្រៃឈើ​កម្ពុជា​

spot_img

​ភ្នំពេញ​ ៖ ​ក្រុមហ៊ុន​ដៃគូ​វិនិយោគ​ដាំ​ឈើ​​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​វិស័យ​ព្រៃឈើ​កម្ពុជា តាមរយ​:​ការងារ​ស្រាវជ្រាវ ផ្សព្វផ្សាយ បណ្តុះ​កូន និង​ដាំ​ឈើ​ស្តារ​ព្រៃឈើ​ឡើងវិញ​ស្រម​តាម​គោលនយោបាយ​របស់​ក្រសួង និង​ជាពិសេស​របស់​រាជ​រដ្ឋ​ភិ​បាល ​។​

​នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នា​ព្រឹក​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០១៩ លោក​រដ្ឋមន្ត្រី វេ​ង សាខុន បានទទួល​ជួប​ប្រធាន​ក្រុមហ៊ុន​ដៃគូ​វិនិយោគ​ដាំ​ឈើ ដឹកនាំ​ដោយ Mr. Lu Chu Chang ។ ជំនួប​នា​ព្រឹក​នេះ ក្រុមហ៊ុន​មាន​គោលបំណង​រាយការណ៍​ជូន​លោក​រដ្ឋមន្ត្រី​ជ្រាប​អំពី​វឌ្ឍនភាព​នៃ​គម្រោង​វិនិយោគ​លើ​ការដាំ​ឈើ​បម្រើ​ឲ្យ​វិស័យ​ឧស្សាហកម្ម​ឈើ​កែច្នៃ និង​សម្រាប់​បម្រើ​ឲ្យ​ការសាងសង់​អាគារ រោងចក្រ​គ្រឿង​សង្ហា​រឹម និង​នាំចេញ​។​

​លោក Mr. Chang បាន​សម្តែង​អំណរគុណ​ចំពោះ​រដ្ឋបាល​ព្រៃឈើ និង​ជាពិសេស​លោក រដ្ឋមន្ត្រី ដែល​បានផ្តល់​កិច្ចសហការ លើកទឹកចិត្ត និង​គាំទ្រ​ដល់​ដំណើរការ​អភិវឌ្ឍ​ការដាំ​ឈើ​តាំងពី​ដំបូង រហូតមកទល់​បច្ចុប្បន្ន ហើយ​លោក​សង្ឃឹម និង​ជឿជាក់ថា រដ្ឋបាល​ព្រៃឈើ ក៏ដូចជា​ក្រសួង នឹង​បន្ត​ផ្តល់​កិច្ចសហការ​ដើម្បី​ឲ្យ​ក្រុមហ៊ុន​ឈានទៅ​សម្រេចបាន​នូវ​ផែនការ​វិនិយោគ​ដូច​ការរំពឹងទុក​។ ឆ្លៀត​យក​ឱកាស​នេះ ក្រុមការងារ​របស់លោក​បាន​រាយការណ៍​អំពី​សមិទ្ធផល​ដែល​ក្រុមហ៊ុន​សម្រេចបាន​នាពេល​បច្ចុប្បន្ន​មានដូចជា​ការបណ្តុះ​កូនឈើ​ពូជ ការដាំដុះ មានដូចជា​កូនឈើ​ប្រេងខ្យល់ អាកាស្យា មៃ​សាក់ រកា​។​ល​។ ចាប់តាំងពី​ឆ្នាំ​២០១៧ មក​បច្ចុប្បន្ន ក្រុមហ៊ុន​បានធ្វើ​ការដាំដុះ​ប្រភេទ​ឈើ​ខាងលើ​បាន​ជាង ២ ០០០​ហ​ត ហើយ​កំពុង​រៀបចំ​ផែនការ​ពង្រីក​ការដាំដុះ​ឲ្យ​បាន ៥ ០០០ ហ​ត​បន្ថែមទៀត​ក្នុង​ឆ្នាំ​២០២០​។ លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា ដោយសារ​ក្រុមហ៊ុន​បាន​បោះទុន​វិនិយោគ​ជាង ២ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ប​ង្កើ​ត​វិទ្យាស្ថាន​ស្រាវជ្រាវ និង​បង្កាត់​ពូជឈើ​នៅ​ខេត្តកំពង់ធំ ដើម្បី​ធ្វើការ ផ្សព្វផ្សាយ​ពូជឈើ បណ្តុះបណ្តាល​បច្ចេកទេស លើកកម្ពស់​គុណភាព​ឈើ និង​និរន្ត​ភាព​នៃ​ការផ្គត់ផ្គង់​កូនឈើ​ពូជ និង​ជាពិសេស​ដោយសារ​ភាពអំណោយ​ផល​នៃ​ក្សេត្រ​បរិស្ថាន​នៃ​ប្រទេស​កម្ពុជា ពូជឈើ​ដែល​កំពុង​ដាំ​ដុះ​នោះ​នឹងមាន​អាយុ​ត្រឹមតែ ៦​ឆ្នាំ អាច​ប្រមូល​ផល​បាន​១៥០​ម​៣ ក្នុង​១​ហ​ត​។​

​មានប្រសាសន៍​នាឱកាស​នេះ លោក​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ដែល​ក្រុមហ៊ុន​សម្រេចបាន​រួមមាន​ការដាំ ការបណ្តុះ​កូន និង​ជាពិសេស​បាន​បង្កើត​វិទ្យាស្ថាន​ស្រាវជ្រាវ​ឈើ​ដាំ ដែល​វិទ្យាស្ថាន​នេះ​នឹង​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​វិស័យ​ព្រៃឈើ​កម្ពុជា តាមរយ​:​ការងារ​ស្រាវជ្រាវ ផ្សព្វផ្សាយ បណ្តុះ​កូន និង​ដាំ​ឈើ​ស្តារ​ព្រៃឈើ​ឡើងវិញ​ស្រម​តាម​គោលនយោបាយ​របស់​ក្រសួង និង​ជាពិសេស​របស់​រាជ​រដ្ឋ​ភិ​បាល​។ ទន្ទឹមនឹងនេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដោយ​សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត ដើម្បី​ព​ន្លឿ​ន​សកម្មភាព​លើ​ការងារ​ដាំ​ដុះ​ឲ្យ​គ្រប់​តាម​ផែន​ការដែល​បានគ្រោង​ទុក​។ ក្រសួង​នឹង​រង់ចាំ​ផ្តល់​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន ក្នុង​បំណង​ជួយ​លើកទឹកចិត្ត និង​គាំទ្រ​លើ​ការវិនិយោគ​របស់​ក្រុមហ៊ុន ប្រយោជន៍​ដើម្បី​លើកកម្ពស់​សមត្ថភាព​ផ្គត់ផ្គង់​ផលិតផល​ឈើ​ដាំ​ឧស្សាហកម្ម​លើ​ទីផ្សារ​ក្នុង និង​ក្រៅប្រទេស ធ្វើការ​ប្រកួត ប្រជែង ជំរុញ​ការប្រើប្រាស់​ផលិតផល​ឈើ​ដាំ កាត់បន្ថយ​ការប្រើប្រាស់​ឈើ​ធម្មជាតិ និង​ជាពិសេស​បង្កើត និង​រក្សាបាន​នូវ​គម្រប​ព្រៃឈើ បង្កើត​ការងារ បង្កើន​ចំណូល និង​និរន្តរភាព​សេដ្ឋកិច្ចជាតិ​៕​ដោយ​៖​កូ​ឡាប​

spot_img
×