Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុទ្ធនាការ​ទប់ស្កាត់​ព​លកម្ម​កុមារ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ បន្ត​ចុះ​ដល់ ​៥០ ​ទីតាំង​ទៀត ​ក្នុង​ខេត្តកំពង់ចាម ត្បូងឃ្មុំ និង​ក្រចេះ

spot_img

​កំពង់ចាម​៖ ក្រសួង​ការងារ​បណ្តុះបណ្តាល និង​វិជ្ជាជីវៈ បាន​ថ្ងៃទី​៩​កញ្ញា បានប្រកាសថា យុទ្ធនាការ​ទប់ស្កាត់​ការប្រើប្រាស់​ពលកម្ម​កុមារ​ក្នុង​វិស័យ​សិប្បកម្ម​ផលិត​ឥដ្ឋ នៅតែ​បន្ត​អនុវត្ត​វិធានការ​យ៉ាង​ម៉ឺងម៉ាត់ និង​បាន​ចុះ​ទៅដល់​ខេត្តកំពង់ចាម ខេត្ត​ត្បូងឃ្មុំ និង​ខេត្តក្រចេះ ដើម្បី​លើកកម្ពស់​ការអនុវត្ត​ច្បាប់​ស្តីពី​ការងារ និង​យុទ្ធនាការ​សហគមន៍​ផលិត​ឥដ្ឋ​គ្មាន​ពលកម្ម​កុមារ នៅ​ឆ្នាំ​២០២០​។​

​ការ​យុទ្ធនាការ​ក្នុង​ខេត្ត​ទាំងបី​នេះ គឺ​បាន​ចុះ​ទៅដល់​សិប្បកម្ម​ផលិត​ឥដ្ឋ​ចំនួន ៥០​ទីតាំង គិត​ចាប់ពី​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៩ មក​។​

​លោក​វ៉េង ហៀ​ង ប្រធាន​នាយកដ្ឋាន​ការងារ​កុមារ នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​យុទ្ធនាការ​ទប់ស្កាត់​ការប្រើប្រាស់​ពលកម្ម​កុមារ ក្នុង​វិស័យ​សិប្បកម្ម​ផលិត​ឥដ្ឋ ដោយបាន​ប្រាប់​ពី​វឌ្ឍនភាព​លក្ខខណ្ឌ​ការងារ​ល្អៗ មាន​ជាអាទិ៍​៖ ការយល់ដឹង​អំពី​ការទប់ស្កាត់​ការប្រើប្រាស់​ពលកម្ម​កុមារ ក្នុងចំណោម​និយោជក កម្មករនិយោជិត ក្រុមគ្រួសារ និង​សហគមន៍​នៅក្នុង​វិស័យ​សិប្បកម្ម​ផលិត​ឥដ្ឋ មានការ​រីកចម្រើន​គួរឱ្យកត់សម្គាល់ បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៦​។ គ្រប់​សិប្បកម្ម​ផលិត​ឥដ្ឋ​ទាំងអស់​មិនមាន​ប្រើប្រាស់​ពលកម្ម​កុមារ​នោះទេ និង​និយោជក​ប្រមាណ ១០​ភាគរយ មាន​សញ្ញា​ហាម​ប្រើប្រាស់​កុមារ​អាយុ​ក្រោម​១៥​ឆ្នាំ​។ គ្រប់​សិប្បកម្ម​ទាំងអស់​បាន​ប្រើប្រាស់​ឧស​មិន​ប៉ះពាល់​ដល់​បរិស្ថាន​។ គ្មាន​ការ​កាត់​បំណុល ការដាក់បន្ទុក​សេរីភាព​កម្មករនិយោជិត ការងារ​ដោយ​បង្ខំ និង​ទាសភាព​បំណុល ឬ​អន្ទាក់​បំណុល​នោះទេ​។ ម៉ាស៊ីន​ផលិត​ដុំឥដ្ឋ​នៅ​មិនទាន់មាន​លក្ខណៈ​ស្វ័យប្រវត្តិ​នៅឡើយ​។​

​នា​អំឡុងពេល​ចុះ​យុទ្ធនាការ​នេះ​ផងដែរ និយោជក និង​សហគមន៍​ផលិត​ឥដ្ឋ​ទាំងអស់ បាន​ប្តេជ្ញា​ជំរុញ​ឱ្យ​កុមារ​ទទួលបាន​ការអប់រំ បណ្តុះបណ្តាល​ជំនាញ និង​ទប់ស្កាត់​គ្រោះថ្នាក់​ការងារ ក៏ដូចជា​ការប្រើប្រាស់​ព​លកម្ម​កុមារ​នៅក្នុង​សិប្បកម្ម​ផលិតផល​ឥដ្ឋ​។​

​លោក វ៉េង ហៀ​ង បានបញ្ជាក់​ទៀតថា យុទ្ធនាការ​នេះ​នឹង​បន្តទៅ​ទូទាំង​រាជធានី​-​ខេត្ត ដែលមាន​សិប្បកម្ម​ផលិត​ឥដ្ឋ​ដោយ​មិន​លើកលែង និង​គ្មាន​ការយោគយល់​ឡើយ​៕ ដោយ​៖​កូ​ឡាប​

spot_img
×