Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពី​រថយន្ត​ដែល​លួច​នាំចូល​ពី​ប្រទេស​ថៃ ត្រូវ​សមត្ថកិច្ច​បង្ក្រាប​មាន់​រស់​និង​ស៊ុតមាន់​

spot_img

បន្ទាយមានជ័យ ៖ មន្ត្រី​ជំនាញ​ពេទ្យសត្វ​សហការ​ជាមួយ​យោធា​ព្រំដែន​និង​សមត្ថកិច្ច​នគរបាល​បាន​បង្ក្រាបបាន​មាន់​រស់​និង​ស៊ុតមាន់​លួច​នាំចូល​ពី​ប្រទេស​ថៃ​តាមរយះ​រថយន្ត​ដឹកទំនិញ​ពីរ​គ្រឿង​ត្រូវបាន​កាលពី​ព្រឹក​ថ្ងៃទី ៥ ខែ មករា ឆ្នាំ​២០១៨ ក្នុងភូមិ​សាស្ត្រ​ស្រុក​អូរជ្រៅ​ខេត្តបន្ទាយមានជ័យ​។

លោក ហ៊ុយ ទូច ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា ៖ នេះ​ជាការ​អនុវត្តន៍​ច្បាប់ និង​ទប់ស្កាត់​ហា​នី​យ​ភ័យ​ជម្ងឺឆ្លង​សត្វ​។ ហើយ​បង្វែរ​មក​លើកកម្ពស់​កា​រ​ចិញ្ចឹមសត្វ​ក្នុងស្រុក​របស់​ពលរដ្ឋ​កម្ពុជា​ទៅតាម​ផែនការ​ណែនាំ​របស់​អគ្គ​នាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ ក៏ដូចជា លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខ​ប្រមាញ់​និង​នេសាទ ។ មន្ត្រី​ចម្រុះ​បានរ​ត្រួតពិនិត្យ​និង​ឈានដល់​ស្ទាក់​ចាប់បាន​រថយន្ត​ចំនួន ០២ គ្រឿង ៖
ទី​១-​ថ​យន្ត​កូរ៉េ ចង្កូត​ឆ្វេង ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ធំ 2A:0570 នាំចូល​មាន់​សាច់​រស់ (​មាន​ជម្រុះ​) ចំនួន ៦០ តា​កា ស្មើនឹង ៥៤០ ក្បាល ដែលមាន​ម្ចាស់​ឈ្មោះ រី ភី​រម្យ ភេទ​ប្រុស រស់នៅ​ភូមិ​ក្រឡាញ់ ឃុំ​ក្រឡាញ់ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ។ ទី​២-​រថយន្ត​ម៉ាក Nissan ពណ៌​សំបក​ឪឡឹក ចង្កូត​ស្តាំ ពាក់​ស្លាក​លេខ 2E:7475 នាំចូល​ស៊ុតមាន់ ៤០​ដុំ ស្មើនឹង ១២.០០០ គ្រាប់ ដែលមាន​ម្ចាស់​ឈ្មោះ ហ៊​ន ផានី ភេទ ស្រី រស់នៅ​ភូមិ​ថ្នល់​បត់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

លោក​ហ៊ុយ ទូច និយាយ​បន្តា​:​ការបង្ក្រាប​បទល្មើស​ខាងលើនេះ​គឺ​អនុវត្តតាម​និតិ​វី​ធី ០៣ ចំនុច​គឺ -​បំពេញ​ទៅតាម ជំពូក ៨២ នៃ​ក្រមព្រហ្មទណ្ឌ​គឺ បាន​រាយ​ការ​ណ៏ ទៅ​លោក​ព្រៈ​រា​អាជ្ញា​រង លោក​តេង សា​ម៉ៃ ។ អនុវត្ត​តាមច្បាប់ ស្តីពី សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​។​

លោក​បន្តថា បន្ទាប់មក​ក្រុម​អន្តរាគមន៍ បាន​នាំយក​វត្ថុតាង​ខាងលើ មកកាន់​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល ដែលមាន​ទីតាំង​ស្ថិតក្នុង​បរិវេណ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តបន្ទាយមានជ័យ ដើម្បី​អនុវត្ត​នូវ​វិធានការ​រដ្ឋបាល​, បច្ចេកទេស ដោយបាន​បូម​ឈាម និង​ប្រមូល​សំណាក​វិភាគ ដើម្បី​ផ្ញើ​ទៅកាន់​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​ពិនិត្យ​ហើយ​រងចាំ​លទ្ធផល ដើម្បី​អនុវត្ត​នូវ​នីតិវិធី​ជា​បន្តទៀត ។​

សូម​រំលឹក ការិយាល័យ​របស់លោក​បន​បង្ក្រាប​លើ​ការនាំ​ចូល​សត្វ​ឬ​ផលិតផល​ពី​បក្សី​ជាច្រើន​ករណី​ក្នុង​នោះបាន​ធ្ខើ​ការ​ផាក​ពិ​ន័​យា​ច្បាប់​បង់​ចូល​ថ​វិ​រដ្ឋ​៤៧​លាន់​រៀល​៕ ដោយ ៖ បន្ទាយ​

spot_img
×