Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិចិនចំនួន១​០៥នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន ករណីប្រព្រឹត្តល្បែងស៊ីសងតាមប្រ​ព័ន្ធ​អ៊ីនធើ​ណិត (VOIP)

spot_img

ភ្នំពេញ៖ ជនជាតិចិនប្រុសស្រីចំនួ​ន១០៥នាក់ ត្រូវបានកម្លាំងនគរបាលអ​ន្តោប្រ​វេសន៍ សហការជាមួយកម្លាំង​ន​គរបា​លប៉ុស្តិ៍​អូរបែកក្អ​ម ឃាត់ខ្លួន ពាក់ព័ន្ធករណីប្រព្រឹត្ត​ល្បែង​ស៊ីសង​ តាមប្រព័ន្ធ​អ៊ី​នធើណិ​ត(VOIP) នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៧​និង១​០នាទីរសៀល ស្ថិតអគារពាណិជ្ជក​ម្ម SUNTOWN សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។​

លោកវរសេនីយ៍ទោ ជា ចិត្រា នាយការិយាល័យស៊ើប​អ​ង្កេត និងអនុវត្តនី​តិ​វិធី ផែនការងារអន្តោប្រ​វេ​សន៍​ នៃស្ន​ងការ​ដ្ឋានន​គរបា​លរាជ​ធានីភ្នំពេញ បានឲ្យដឹងថា ក្នុងប្រតិបត្តិការខាងលើដឹកនាំ​ដោ​យ ឧត្តមសេនីយ៍ទោ វឌ្ឍ​នៈ មង្គល ប្រធាននាយកដ្ឋានស៊ើ​បអ​ង្កេត និងអនុវត្តនីតិ​វិ​ធី លោក សេង ហៀង ព្រះរាជអាជ្ញារង​នៃអ​យ្យការ​អម​សាលាដំ​បូងរា​ជធានីភ្នំ​ពេញ នឹងលោក ផាន់ លីវ៉ា​ ក្រឡាបញ្ជី ត្រួតពិនិត្យ និងឃាត់ខ្លួនជនជា​តិចិន ស្ថិតអគារពាណិ​ជ្ជក​ម្ម SUNTOWN សង្កាត់អូរ​បែ​កក្អ​ម ខណ្ឌសែនសុខ។

លោ​កនាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិ​វិធី បា​នប​ន្តថា ក្នុងប្រតិបត្តិការខា​ងលើ បានពិនិត្យរកឃើញជ​ន​ជាតិចិន​សរុ​បចំ​នួន១​០៥នាក់ (ស្រី១០នាក់) ពីបទស្នាក់នៅ​ខុស​ច្បាប់​ និងសង្ស័យប្រព្រឹត្តល្បែ​ង​ប្រព័ន្ធ​អ៊ីនធើ​ណិត (VOIP)។

ដកហូតវត្ថុតាងៈទូរស័​ព្ទដៃចំ​នួន១​៩១​គ្រឿង, កុំព្យូទ័​រយួ​រដៃ (laptop) ចំនួន៤គ្រឿង, Ipaid ២គ្រឿង, កាមេរ៉ាចំនួន២គ្រឿង,​ លិខិត​ឆ្លង​ដែនចំ​នួន៤៧ក្បាល, រថយន្ត១គ្រឿង​ម៉ាក LEXUS ផ្លាកលេខភ្នំពេញ2-J9168, MONITER ចំនួន៩​៥គ្រឿង​ និងCASE ចំនួន​៨០គ្រឿង (ចាស់)។

បច្ចុប្បន្នជនសង្ស័យខា​ងលើ បានបញ្ជូន​ទៅនា​យកដ្ឋាន​ស៊ើប​អង្កេត និងអនុវត្ត​នី​តិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រ​វេ​សន៍ ​ដើម្បីអនុ​វត្តនី​តិវិធីបន្តនៃច្បាប់៕ដោយ៖បញ្ញាស័ក្តិ

 

 

 

spot_img
×