Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ជំរុញ​ដល់​អាជ្ញាធរ​ខេត្តតាកែវ ត្រូវ​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​មួយចំនួន និង​ក្ដាប់​ឲ្យ​បាន​នូវ​សភាពការណ៍​ជាក់ស្ដែង​នៅតាម​បន្ទាត់​ព្រំដែន កម្ពុជា វៀតណាម​

spot_img

​តាកែវ​៖​មន្ដ្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​បានធ្វើ​ការជំរុញ​ទៅដល់​អាជ្ញាធរ​ខេត្តតាកែវ​ត្រូវតែ​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​បានកើត​ឡើង​និង​ក្ដាប់​សភាពការណ៍​ឲ្យ​បានច្បាស់លាស់​នៅតាម​ខ្សែបន្ទាត់​ព្រំដែន ពិសេស​ត្រួតពិនិត្យ​ស្ថានភាព​ជាក់ស្ដែង​នៃ​ការរស់នៅ ការត្រៀម​ប្រយុទ្ធ ការហ្វឹកហាត់ និង​ការខ្វះខាត​មួយចំនួន ដើម្បី​ជួយ​សម្របសម្រួល​ដោះស្រាយ អំពី​ជីវភាព​រស់នៅ​របស់​ក​ង​កម្លាំងប្រដាប់អាវុធ​នគរបាល​ដែល​ឈរជើង​នៅតាម​បន្ទាត់​ព្រំដែន កម្ពុជា វៀតណាម ដែល​ខេត្តតាកែវ​ជាប់​ព្រំប្រទល់​ជាមួយ ខេត្ត​អាន​យ៉ាង និង​ខេត្ត​កៀន​យ៉ាង ។​


​ថ្លែង​នៅក្នុង​ឱកាស​អញ្ជើញ​ជួបប្រជុំ​ជាមួយ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​ស្ដីពី​ការចុះ​សួរសុខទុក្ខ​និង​ពិនិត្យ​សកម្មភាព​ការងារ​របស់​កងកម្លាំង​នគរបាល​ការពារ​ព្រំដែន​ទិស​ភូមិភាគ​ទី ៣ នូវ​ព្រឹក​ថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ២០១៩​នេះ​នៅ​សាលប្រជុំ​សាលាខេត្ត​តាកែវ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សំរិទ្ធ ឌី រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ថា​បច្ចុប្បន្ន​នេះ​ក្រសួងមហាផ្ទៃ​បានដាក់​ចេញ​វិធានការណ៍​ជាច្រើន​ក្នុង​ការលើក​កំពស់​ស្មារតី​ទទួលខុសត្រូវ ប្រសិទ្ធភាព​ការងារ ត្រូវ​អនុវត្តន៍​ដោយ​ភាព​ម៉ឺង​មាត់​ហ្មត់ចត់​តាម​គោលការណ៍​ច្បាប់ ដោយ​តម្រូវ​ឲ្យ​គ្រប់​ប៉ុស្ដិ៍នគរបាល​ការពារ​ព្រំដែន​ត្រូវ​ត្រួតពិនិត្យ​និង​ល្បាត​ឲ្យ​បាន​គ្រប់​ច្រកល្ហក ដើម្បី​ពង្រឹង​និង​ពង្រីក​នូវ​សមត្ថភាព សំដៅ​កសាង​ខ្សែបន្ទាត់​ព្រំដែន មួយ​ប្រកបដោយ​សុខ​សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​បានល្អ​ប្រសើរ​។​
​ឆ្លងតាម​ការអាន​របា​យ​ការណ៍​ពិស្តារ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរ​បា​សល​ខេត្ត​ស្តីពី​បញ្ហា​ប្រឈម​របស់​កងកម្លាំង​នគរបាល​ការពារ​ព្រំដែន​របស់​ខេត្តតាកែវ ដែលជា​ភូមិសាស្ត្រ​ខេត្ត​មួយ ៦​ខែ​គោក ៦​ខែ​ទឹក នៅតាម​ខ្សែបន្ទាត់​ព្រំដែន​ឃើញថា មាន​បញ្ហា​ប្រឈម​ច្រើន​លើ​ការរស់នៅ របស់​កងកម្លាំង ថែមទាំង​កង្វះខាត​ទៅលើ​មធ្យោបាយ​ប្រើប្រាស់​ក្នុង​ការចុះ​ល្បាត​ថែមទៀត នៅពេលដែល​មានទឹក​ត្រូវ​ប្រើ​មធ្យោបាយ​ដោយ​ទូក ពេល​ទឹក​ស្រក​ត្រូវ​ប្រើ​មធ្យោបាយ​ដោយ​ម៉ូតូ និង​មាន​ចំណុច​ខ្វះខាត​ជាច្រើន​ទៀត​ដែល​កងកម្លាំង​របស់​យើង​ជួបប្រទះ​និង​ត្រូវការ​ជា​ចាំបាច់​។
​បន្ទាប់ពី​បាន​ស្តាប់​របាយការណ៍​របស់​ស្នងការ​ខេត្ត​រួច​លោក សំរិទ្ធ ឌី បាន​មានប្រសាសន៍​បន្ដថា ការប្រជុំ​ថ្ងៃនេះ​ដែល​ចូលរួម​ដោយ​ប្រតិភូ​ជាន់ខ្ពស់​របស់​ក្រសួងមហាផ្ទៃ ដែល​បាន​ចុះមក​ពិនិត្យមើល រាល់​ទុក​លំបាក​របស់​កងកម្លាំង​នគរបាល​ទាំងអស់​ដែល​ឈរជើង​នៅតាម​តំបន់​ព្រំដែន​ទាំង បី​ប្រទេស មាន​ព្រំដែន​កម្ពុជា វៀតណាម ព្រំដែន​កម្ពុជា​ឡាវ ព្រំដែន​កម្ពុជា ថៃ ដែល​ក្នុងចំណោម​ខេត្ត​ដែលជា​ប់​ព្រំដែន​នៃ​ប្រទេស​ទាំង ៣​នោះ គឺមាន​ខេត្ត​ចំនួន ១៧​ខេត្ត ដែល​ត្រូវ​ចុះ​ត្រួតពិនិត្យ និង​សាកសួរ​សុខ​ទុក ចង់ដឹង​ពី​ស្ថានភាព ការរស់នៅ ការហ្វឹកហាត់ និង​ចង់ដឹង​អំពី​បញ្ហា​ប្រឈម​អ្វីខ្លះ​ដែល​កងកម្លាំង​របស់​យើង​កំពុងតែជួបប្រទះ ដើម្បី​ប្រមូលយក​នូវ​បញ្ហា​ទាំងនោះ រាយ​ការជូន​សម្តេច​ក្រឡាហោម ស ខេង ក្នុងការ​សម្រេច​ជួយ​ដោះស្រាយ​ដល់​កងកម្លាំង​ដែល​កំពុង​ឈរជើង​ការពារ​បូរណភាព​ទឹកដី នៅតាម​តំបន់​បន្ទាត់​ព្រំដែន វៀតណាម ឡាវ និង​ថៃ ។
​ជា​ចុងក្រោយ​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សំរិទ្ធ ឌី រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​បាន​សំណូមពរ​ដល់ គ្រប់​ស្ថាប័ន​ជំនាញ​ទាំងអស់​ដែល​ពាក់ព័ន្ធ​នៅតាម​បន្ទាត់​ព្រំដែន ជាពិសេស​អាជ្ញាធរខេត្ត មេត្តាជួយ​ជ្រោមជ្រែង​ក្នុង​កិច្ច​សហការគ្នា ដើម្បី​ទប់ស្កាត់​រាល់​បទល្មើស​ខុសច្បាប់​ទាំងឡាយ​នៅតាម​បន្ទាត់​ព្រំដែន​ឲ្យ​មាន​ប្រសិទ្ធភាព និង​ទាន់ពេលវេលា ។
​ជា​កិច្ច​ឆ្លើយតប អំពី​ការលើកឡើង​ពី​សំណាក់​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សំរិទ្ធ ឌី រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លោក ខាន់ សុខា អភិបាលរង​ខេត្តតាកែវ បាន​យល់ព្រម និង​បន្ត​ជួយ​សម្រួល​លើ​ការងារ​មួយចំនួន​ដែល​ពាក់ព័ន្ធ​ឲ្យ​កាន់​តែងមាន​ភាពងាយស្រួល​ថែមទៀត ដើម្បី​ជំរុញ​និង​បំផុសស្មារតី​របស់​កង​កម្លាំងប្រដាប់អាវុធ​ទាំងអស់​ដែល​ឈរជើង​នៅតាម​តំបន់​ព្រំដែន ៕​ដោយ​៖ តាកែវ​

spot_img
×