Thursday, May 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​ព្រះសីហនុ បើក​កិច្ចប្រជុំ​ពិភាក្សា​លើ​គម្រោង​សាងសង់​ផ្លូវ​ចំនួន ២២​ខ្សែ ក្នុង​ក្រុងព្រះសីហនុ

spot_img

​ខេត្ត​ព្រះសីហនុ​៖ រដ្ឋបាលខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៩ នា​សាលប្រជុំ របស់​សាលា​ខេ​ត្រ​ព្រះសីហនុ បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​លើ​គម្រោង​សាងសង់​ផ្លូវ​ចំនួន ២២​ខ្សែ នៅក្នុង​ក្រុងព្រះសីហនុ​។

​កិច្ចប្រជុំ​នេះ​ក្រោម​អធិបតីភាព លោក ប៉ែន សុផល រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​លោក នូ វឌ្ឍនៈ អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណៈ និង​ដឹកជញ្ជូន លោក ហែម វណ្ណឌី អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោក គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ព្រមទាំង​មន្ត្រី​ជំនាញ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ នៃ​រដ្ឋបាលខេត្ត​ព្រះសីហនុ​។​

​នាឱកាស​នោះ លោក បុរី វង្ស​សានិ​ត ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា គម្រោង​ផ្លូវ​ទាំង ២២​ខ្សែ ក្នុង​ក្រុងព្រះសីហនុ មាន​ប្រវែង​សរុប ៤០៧៦០ ម៉ែត្រ ដែល​ត្រូវ​ស្ថាបនា​ស្របតាម​ទៅតាម​ទំហំ​ចរាចរណ៍ និង​ការអភិវឌ្ឍ​នៅក្នុង​ខេត្ត​នាពេល​បច្ចុប្បន្ន និង​អនាគត​។​

​លោក​បន្តថា ទន្ទឹមគ្នានេះ ក៏មាន​សំណង់​ល្មើសច្បាប់​មួយចំនួន​បាន​សាងសង់​នៅ​លើដី​ចំណីផ្លូវ និង​ត្រូវ​រុះរើ​ចេញ ហើយ​ថា គម្រប​លូ​បេតុង​ដែល​ធ្វើ​នៅលើ​ប្រឡាយ ក៏ត្រូវ​រុះរើ​ចេញ និង​ត្រូវ​ស្តារ​ប្រឡាយ រួច​បោះបង្គោល​កំណត់​ព្រំ​ប្រឡាយ​ទាំងអស់ ក្នុង​ក្រុងព្រះសីហនុ​ឲ្យ​មាន​ព្រំ​ត្រឹមត្រូវ​ជៀសវាង​មានការ​រំលោភបំពាន​ខុសច្បាប់​ទៀត​។​

​ថ្លែង​កិច្ចប្រជុំ​នោះដែរ លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ក៏​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​រស់នៅក្នុង​ក្រុងព្រះសីហនុ​ទាំងអស់ ឲ្យ​ចូលរួម​សហការ​ជាមួយ​រដ្ឋបាលខេត្ត​ព្រះសីហនុ និង​ត្រូវ​បញ្ឈប់​ការសាងសង់​សំណង់​ផ្សេងៗ រំលោភ​យក​ដី​ចំណីផ្លូវ​, ត្រូវ​បញ្ឈប់​ទង្វើ​អាក្រក់​បោះចោល​សំរាម​ចូលទៅក្នុង​ប្រព័ន្ធ​បង្ហូរទឹក​នានា និង​ងាក​មក​ចូលរួមចំណែក​អភិវឌ្ឍន៍​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ស្រុះគ្នា​៕ ដោយ​៖ ដែន សីមា​

spot_img
×