Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង​បង្ហាញ​ឆន្ទៈ​ក្នុង​ការចរចា​ឡើងវិញ​ជាមួយនឹង​អា​មេ​រិច នៅក្នុង​ខែ​នេះ​

spot_img

​ប្រទេស​កូរ៉េខាងជើង​មាន​ឆន្ទៈ​ក្នុងការ​ចាប់ផ្តើម​ចរចា​បញ្ហា​នុយក្លេអ៊ែរ​ឡើងវិញ​ជាមួយនឹង​អា​មេ​រិច នៅក្នុង​ខែ​នេះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​អនុរដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងជើង​។

​លោក Choe Son-hui បាន​ថ្លែងថា កូរ៉េខាងជើង​មាន​ឆន្ទៈ​ក្នុង​ការបន្ត​ការពិភាក្សាគ្នា​លើ​បញ្ហា​ដែល​បាន​ព្រមព្រៀងគ្នា​រួចរាល់​រវាង​ប្រទេស​ទាំងពីរ​។​

​ការប្រកាស​ពី​ឆន្ទៈ​ក្នុង​ការចរចា​ឡើងវិញ កើតឡើង​ក្រោយពេល​រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច លោក Mike Pompeo បាន​សម្តែង​ក្តី​សង្ឃឹមថា នឹងមាន​ការចរចា​ឡើងវិញ​។​

​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយពេល​អនុរដ្ឋមន្ត្រី​ការបរទេស​ខាងលើ​ប្រកាស​ពី​ឆន្ទៈ​ក្នុងការ​ចាប់ផ្តើម​ការចរចា​ឡើងវិញ មី​ស៊ី​ល​ចំនួន ២​គ្រាប់​ត្រូវបាន​គេ​រាយការណ៍​ថា បាន​បាញ់​ចេញពី​ប្រទេស​កូរ៉េខាងជើង​។​

​សូមបញ្ជាក់ថា កៅ​ក្នុង​កិច្ចប្រជុំ​កំពូល​លើកដំបូង​កាលពី​ឆ្នាំមុន ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​ព្រមព្រៀងគ្នា​ក្នុងការ​រំសាយ​នុយក្លេអ៊ែរ​ទាំងស្រុង ប៉ុន្តែ​ការប្តេជ្ញាចិត្ត​នោះ​មិន​ផ្តល់​ផ្លែផ្កា​ឡើយ​។​

​លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​របស់​មេដឹកនាំ​ទាំងពីរ នៅក្នុង​ខែកុម្ភៈ ក៏បាន​ជាប់គាំង​ផងដែរ​រហូតមកដល់​ពេលនេះ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ BBC​

spot_img
×