Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូ​ណា​ល់ ត្រាំ ថា​កិច្ចចរចា​ដើម្បី​រក​សន្តិភាព​នៅ​អាហ្គានីស្ថាន បាន​ស្លាប់បាត់​ហើយ​

spot_img

​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ បាន​និយាយថា កិច្ចចរចា​ជាមួយនឹង​ក្រុម​សកម្មប្រយុទ្ធ​តា​លី​បង់ ក្នុង​គោលបំណង​ដើម្បី​បញ្ចប់សង្គ្រាម​ដែលមាន​រយៈពេល ១៨​ឆ្នាំ​នៅ​អាហ្គានីស្ថាន បាន​ស្លាប់​បាត់ទៅហើយ​។​

​កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ លោក​ត្រាំ បាន​លុបចោល​គម្រោង​សម្ងាត់​ក្នុង​ការទទួល​គណៈប្រតិភូ​ក្រុម​តា​លី​បង់​មកកាន់​អា​មេ​រិច ក្រោយពេល​ក្រុម​សកម្មប្រយុទ្ធ​ខាងលើ បាន​ទទួលស្គាល់ថា ពួកគេ​បានសម្លាប់​ទា​ហ៊ាន​អា​មេ​រិច​ម្នាក់ទៀត​។​

​ដំបូង​ឡើង ភាគី​អា​មេ​រិច និង​ក្រុម​តា​លី​បង់​ទំនង​ហាក់​ខិតជិត​ដល់​កិច្ចព្រមព្រៀង ប៉ុន្តែ​បែរជា​ត្រូវ​រលាយ​ទៅវិញ​។ ក្រុម​តា​លី​បង់​បាន​និយាយថា អា​មេ​រិច​នឹង​បាត់បង់​ច្រើន​បំផុត ក្នុងការ​លុបចោល​កិច្ចចរចា​នោះ​។​

​ប្រធានាធិបតី បានធ្វើការ​ដកទ័ព​អា​មេ​រិច​មួយចំនួន​ចេញពី​ប្រទេស​អាហ្គានីស្ថាន ហើយ​បច្ចុប្បន្ន នៅមាន​ទ័ព​អា​មេ​រិច​ចំនួន ១៤.០០០​ឈរជើង​នៅ​ទីនោះ​។

​នៅពេល​សួរថា តើ​ទ័ព​ទាំងនោះ​នឹងត្រូវ​ដកចេញ​ឬ​យ៉ាងណា​? លោក ត្រាំ​ឆ្លើយ​វិញ​ថា ពួកយើង​ត្រូវតែ​ចេញ ប៉ុន្តែ​ត្រូវ​ចេញ​ក្នុង​ពេលវេលា​សមស្រប​។​

​លោក​ត្រាំ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅ​សេត​វិមាន​ដូច្នេះ​ថា “​ពួកគេ​គិតថា ពួកគេ​ត្រូវតែ​សម្លាប់​មនុស្ស ដើម្បី​ឲ្យ​ពួកគេ​មានឱកាស​ចរចា​បាន​ប្រសើរ ប៉ុន្តែ​ការវាយប្រហារ​នោះ​គឺជា​កំហុស​ដ៏​ធំ​”​។​

​សូមបញ្ជាក់ថា កាលពី​ឆ្នាំ ២០០១ កងកម្លាំង​ដែល​ដឹកនាំ​ដោយ​អា​មេ​រិច បាន​ផ្តួលរំលំ​រដ្ឋាភិបាល​តា​លី​បង់ ក្នុងប្រទេស​អាហ្គានីស្ថាន ដោយសារតែ​ក្រុម​តា​លី​បង់ បានផ្តល់​ជម្រក​ដ៏​សុខសាន្ត​ដល់​បណ្តាញ​ក្រុម​អាល់​កៃ​ដា ក្នុង​ការរៀប​គម្រោង​វាយប្រហារ​លើ​អគារ​ពាណិជ្ជកម្ម​ពិភពលោក​អា​មេ​រិច កាលពី​ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ BBC

spot_img
×