Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Jack Ma ប្រកាស​លាលែង​ជា​ផ្លូវការ​ពី Alibaba

spot_img

​មហាសេដ្ឋី​អន​ឡាញ លោក Jack Ma នៅ​ថ្ងៃ​អង្គារ​នេះ បានប្រកាស​លាលែង​ជា​ផ្លូវការ​ពី​ដំណែង​ប្រធាន​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Alibaba​។

​ការប្រកាស​ចូលនិវត្តន៍​របស់​ស្ថាបនិក​ខាងលើ បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ទីស្នាក់ការ​ធំ​របស់​ក្រុមហ៊ុន ស្ថិតក្នុង​ទីក្រុង Hangzhou​។​

​សូមបញ្ជាក់ថា លោក Jack Ma វ័យ ៥៥ បានប្រកាស​លាលែង​ក្រោយពេល​គ្រប់គ្រង​ក្រុមហ៊ុន​អន​ឡាញ​យក្ស​នេះ​អស់​រយៈពេល ២០​ឆ្នាំ​។ ក្រុមហ៊ុន Alibaba ត្រូវបាន​បង្កើតឡើង​ដំបូង​នៅ​ថ្ងៃទី ៤​ខែមេសា ឆ្នាំ ១៩៩៩​។​

Alibaba ក្រុមហ៊ុន​លក់ទំនិញ​បោះ​ដុំ​អន​ឡាយ​គ្រប់​ប្រភេទ មាន​ប្រាក់ចំណូល​ចំនួន ៥៦​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ ២០១៩​នេះ និង​មាន​បុគ្គលិក​ទាំងអស់​ចំនួន ១០១.៩៥៨​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ CNN​

spot_img
×