Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដឹងអ​ត់​ថាក្រូច​ឆ្មារ មានសារប្រយោជន៍អ្វីខ្លះ​ចំ​ពោះសុខ​ភាព?

spot_img

ក្រូច គឺជាប្រភេទផ្លែឈើមានរសជា​តិជូ​រ មានតម្លៃថោកសម​រ​ម្យ និងត្រូវបានគេយកទៅប្រើ​ប្រា​ស់ជាថ្នាំ​ព្យាបា​លទៀត​ផង។ វាអាចធ្វើជាអាហារបាន​ជាច្រើ​នប្រភេ​ទដូ​ចជា នំខេកក្រូច​ឆ្មារ មាន់ដុតក្រូ​ច​ឆ្មារ និងភេសជ្ជៈរសជាតិ​ក្រូ​ចឆ្មារ​។ វាក៏ត្រូវបានគេយកទៅតុ​បតែ​ងលើអា​ហារផ​ងដែរ។ ចំពោះទឹកក្រូចឆ្មា​រ​វិញ វាផ្ទុកទៅដោយ​ជាតិ​ Citric Acid ៥ ភាគរយ ដើម្បីធ្វើឲ្យមាន​រ​សជា​តិជូរ។ ក្រូចឆ្មារសម្បូរ​ជា​ងគេ គឺវីតាមីន ​C។

វាក៏ផ្ទុកទៅដោយវីតាមីនជា​ច្រើ​នដែរដូ​ចជា វីតាមីន B, Riboflavin និងជាតិរ៉ែ កាល់ស្យូម ផូស្វ័រ ម៉ាញ៉េស្យូម ព្រមទាំងប្រូតេអ៊ីន​ និ​ងកាបូ​អ៊ីដ្រា​តដែរ។ ទឹកក្រូចឆ្មារ គឺជាភេសជ្ជៈផ្តល់​នូ​វសុខ​ភាព ជាពិសេសនៅពេលព្រឹ​ក​។

ការទទួលទានទឹកក្រូចឆ្មា​រ ផ្តល់​ជាអត្ថ​ប្រយោ​ជន៍​ដល់សុ​ខភាព​មួយចំ​នួ​នដូចជា ៖

— ល្អចំពោះក្រពះ
— ល្អបំផុតសម្រាប់សុខភាពស្បែក
— បន្ថែមការថែរក្សាធ្មេញ
— បំបាត់អាការៈឈឺបំពង់ក
— ល្អសម្រាប់ការសម្រកទម្ងន់
— គ្រប់សម្ពាធឈាមឡើងខ្ពស់
— ជំនួយក្នុងការព្យាបាលបញ្ហាផ្លូវដង្ហើម
— ល្អសម្រាប់ព្យាបាលជំងឺរលាកសន្លាក់
— បំបាត់អាការៈក្តៅខ្លួន
— ជួយច្រោះឈាម៕

ប្រភព៖ health

spot_img
×