Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​ផ្តាច់​សារជាតិ​ញៀន នៅ​មជ្ឈមណ្ឌល​កែប្រែ​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ទទួល​អំណោយ​សប្បុរសជន

spot_img

​បន្ទាយមានជ័យ ៖ យុវជន​ផ្តាច់​សារជាតិ​ញៀន​នៅ​មជ្ឈមណ្ឌល​កែប្រែ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បានទទួល​អំណោយ​ពី​ព្រះសង្ឃ​និង​សប្បុរសជន​នានា​។​

សប្បុរសជន​ទាំងនោះ​រួមមាន ព្រះគ្រូ​ឧ​ត្ត​ម​សីល​ញ្ញាន ព្រះ​រាជាគណៈ ធុល សុធា ព្រះ​មេគុណ​ខេត្ត ព្រះគ្រូ​សិរី​បុ​ញ្ញោ សយ ចាន់ថន ចៅអធិការ​វត្ត​ខ្មែរ​ពុទ្ធភូមិ​ជាយដែន លោក យិន យឿន ប្រធាន​មន្ទីរ​ធម៌​ការ និង​សាសនា​ខេត្ត រួមទាំង លោកស្រី ជាវ ងួន​ហួយ និង​ក្រុមគ្រួសារ ។​

លោក​ឧត្ដមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ថ្ងៃទី​៤​ខែមករា ឆ្នាំ​២០១៨ បាន​សម្តែង​ការកោតសរសើរ និង​អរគុណ​ព្រះ​គុណ​ចំពោះ​សប្បុរសជន​ព្រមទាំង​ក្រុមការងារ​ដែល​បាន​នាំយក​អំណោយ​មក​ចែកជូន​យុវជន​ផ្តាច់​សារជាតិ​ញៀន​នៅ​មជ្ឈមណ្ឌល​កែប្រែ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ដែល​កំពុង​ផ្តាច់​គ្រឿងញៀន​ដែល​រស់នៅ​ទីនេះ​ដោយផ្ទាល់​។​

លោក យិន យឿន ប្រធាន​មន្ទីរ​វប្ប​ធម្មការ និង​សាសនា​ខេត្ត​​បាន​មានប្រសាសន៍​ផ្តាំផ្ញើរ ក៏ដូចជា​សំណូមពរ​ដល់​ក្មួយៗ​គ្រប់រូប សូម​ធ្វើយ៉ាងណា​ត្រូវ​ចេះ​កែខ្លួន​ឡើងវិញ​ដើម្បី​ក្លាយជា​យុវជន​ល្អ​ដែល​សង្គម​ចូលចិត្ត​និង​ត្រូវ​ការមិនអាច​ខ្វះ​បាន ។​

ជាពិសេស​ត្រូវ​ចូលរួម​ថែរក្សា​នូវ​សុខសន្តិភាព​ដែល​ប្រទេសជាតិ​កំពុង​តែមាន​ដូច​សព្វថ្ងៃ​ឲ​បានល្អ កុំ​ស្តាប់​ការ​ញុះញង់​ដោយ​ជនខិលខូច ។​

កុំ​បង្ករ​ចលាចល​ដែល​អាចធ្វើ​ឲ​ប្រទេស​ធ្លាក់​ចូលក្នុង​ភ្លើងសង្គ្រាម ព្រោះ​សង្គម​មួយ​ដែលមាន​សង្គ្រាម​គឺ​មានតែ​ការខាតបង់​ទាំង​ខ្លួនឯង និង​ប្រទេសជាតិ​ទាំងមូល ផ្ទុយទៅវិញ​ប្រសិនបើ​ប្រទេសជាតិ​កាន់តែ​អភិវឌ្ឍន៍ នោះ​ប្រជាពលរដ្ឋ​ក៏​កាន់តែ​រីកចម្រើន​៕ ដោយ ៖ បន្ទាយ

spot_img
×