Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុះហត្ថលេខាលើខ្លឹមសារ បំពេញ​បន្ថែម នៃកិច្ចព្រមព្រៀងសហប្រតិបត្តិការ​ រ​វាងខេត្តស្វាយ​​រៀ​ង និងខេត្ត​ឡុង​អាន​

spot_img

ខេត្តស្វាយរៀងៈ រដ្ឋបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ បានរៀបចំកិច្ចប្រ​ជុំបូក​សរុ​ប ការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការដំ​ណាក់​កាល​២០១៦ – ២០១៩ និងពិធីចុះហត្ថលេ​ខាលើ​ខ្លឹមសា​របំពេញបន្ថែមនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាង​រដ្ឋ​បាល​ខេត្ត​ស្វាយរៀង និងគណៈកម្មាធិការប្រជាជនខេត្តឡុងអា​ន​ នៃសាធារណរដ្ឋសង្គមនិយមវៀត​ណា​ម ( នៅសាលប្រជុំសាលាខេត្តស្វា​យ​រៀង ) ក្រោមអធិបតីភា​ព​លោក ម៉ែន វិបុល អភិបាលខេត្តស្វាយ​រៀ​ង និងលោក ជិន វ៉ាន់កិន ប្រធានគណៈកម្មា​ធិ​ការប្រ​ជាជន​ខេត្ត​ឡុងអាន នៃសាធារណរដ្ឋសង្គមនិយ​មវៀ​តណាម និងមានការអញ្ជើញចូលរួម​ពីអ​ស់លោក​ លោក​ស្រី​ ជាថ្នាក់ដឹកនាំប្រតិភូខេត្តស្វា​យ​រៀង និង លោក លោកស្រីថ្នាក់ដឹកនាំប្រតិភូខេត្ត​ឡុ​ងអា​នជាច្រើ​នរូ​ប​ទៀត។

មានប្រសាសន៍ក្នុងឱកាស​នេះ ​លោក ម៉ែន វិបុល អភិបាលខេ​ត្ត​ស្វាយរៀ​ង បានចាត់ទុកកិច្ចប្រជុំ​បូ​កសរុ​បការអ​នុវ​ត្តកិ​ច្ចព្រម​ព្រៀង​សហប្រ​តិបត្តិ​ការ​ដំណាក់កាល ២០១៦-២០១៩ ពិតជាបានទ​ទួល​នូវលទ្ធផលល្អៗជាច្រើនដូចជា​ ​ជួយបង្កើននូវការពង្រឹ​ង​កិច្ច​សហ​ប្រតិ​បត្តិកា​រកាន់​រឹងមាំ និងល្អប្រសើរលើមូលដ្ឋា​នស​មិទ្ធ​ផលដែ​លខេត្ដ​ទាំងពីរ (ស្វាយរៀង-ឡុងអាន) ក្នុងនោះបានរួមគ្នាសម្រេ​ច​បាន​ ជាពិសេសលើបណ្ដាវិស័យនានា​ដែ​លមា​នចែង​ក្នុង​កិច្ចព្រម​ព្រៀង ដើម្បីជួយសម្រួល ​និ​ងលើកក​ម្ព​ស់កម្រិ​តជី​វភាព​រស់នៅ​របស់ប្រជាជនខេត្តទាំ​ង​ពីរ ក៏ដូចជាជំរុញកំណើ​ន​សេដ្ឋ​កិច្ច និងការសម្រេច​បា​ននូ​វចក្ខុ​វិស័យ នៃការប្រែក្លាយតំ​ប​ន់ព្រំដែន ទៅជាតំបន់ដែលមាន​កា​រអ​ភិវឌ្ឍ និងប្រកបដោយស​ន្តិ​ភាព សាមគ្គីភាព មិត្ត​ភាព សហប្រតិបត្តិ​កា​រ ភាតរភាព និងចីរភាព ស្របតា​ម​ស្មារតី នៃកិច្ចប្រជុំស្ដីពីកិច្ច​ស​ហប្រ​តិបត្តិ​ការ និងការអភិវឌ្ឍរវាងប​ណ្ដា​ខេត្តជា​ប់ព្រំ​ដែន កម្ពុជា-វៀតណាម ៕ ដោយ៖​វ៉ៃកូ

spot_img
×