Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​នគ​របាលម្នាក់ ​បើករ​ថយ​ន្តមិន​ប្រកា​ន់ស្តាំ បុកបុរសម្នា​ក់ បាក់ជើងខ្ទេច នៅក្រុងបាវិត

spot_img

ខេត្តស្វាយរៀងៈ បុរសជាជនជាតិវៀតណាមម្នាក់ បានរងរបួសធ្ងន់ ដោយសា​រគ្រោះ​ថ្នាក់​ចរាចរមួយ រវាងម៉ូតូ និងរថ​យន្ត របស់​មន្ត្រីន​គរ​បាល មានតួនាទីជាអនុប្រធា​ន​ការិយា​ល័យអ​ន្តរា​គមន៍ នៃស្នងកា​រដ្ឋា​ននគ​របាល​ខេត្តស្វា​យរៀ​ង ។

ហេតុការណ៍នៃគ្រោះថ្នាក់​ចរាច​រខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១​៩​និង២៥នាទី យប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ នៅតាមបណ្តោយកំណាត់ផ្លូវ​កំព​ង់ស្ពាន ស្ថិតក្នុងភូមិបាវិតកណ្តាល​ ​សង្កាត់​បាវិត ក្រុងបាវិត ខេត្តស្វាយ​រៀ​ង។

សមត្ថកិច្ចបានឱ្យដឹងថាៈ មានក​រណីគ្រោះ​ថ្នាក់​ចរាចរមួយកើត​ឡើ​ង រវាងរថយន្ត និងម៉ូតូ ក្នុងទិសដៅប​ញ្ច្រាសទិសគ្នា​ ពីត្បូងទៅជើង បង្កឡើងដោយរថយ​ន្ត១គ្រឿងម៉ាក ហ្សីប ពណ៌ត្រីអី ពាក់ផ្លាកលេខ នគរបាល2-2229 បើកបរដោយឈ្មោះ ទិ​ន​ ឡ​ង់ឌី ភេទប្រុស អាយុ៥០ឆ្នាំជនជាតិខ្មែរមុខរ​បរ នគរបាលនៃស្នងការដ្ឋា​នន​គរបា​លខេ​ត្តស្វាយ​រៀង បើកបរ​ទិស​ដៅពីកើត​ទៅលិ​ច រួចបត់ឆ្វេង ឆ្លងកាត់​ថ្នល់ លុះមកដល់ចំណុចកើត​ហេតុ​ខាង​លើ ក៏មានម៉ូតូ១គ្រឿងម៉ាកអិចសង់ទ័​រ​ ពណ៌ក្រ​ហមលា​យខ្មៅ ពាក់ផ្លាកលេខ70-C1 205.11 បើកប​រដោ​យឈ្មោះ ​ស្រី ជុង ភេទប្រុស អាយុ៣៩ឆ្នាំ​ជនជា​តិវៀត​ណាម មុខរបរលក់ដូរ មានទី​លំនៅភូ​មិឡុង​អាង ឃុំឡុងធឹង ស្រុកបេន​កូវ ខេត្តតៃ​និញ ប្រទេស វៀ​តណាម​ បុកប៉ះបណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួ​សធ្ងន់ (បាក់ជើ​ងខា​ងស្តាំ) ។ បច្ចុប្ប​ន្នអ្នក​រងរ​បួស ត្រូវបានក្រុមគ្រួសារបញ្ជូនទៅ​ព្យាបាលនៅមន្ទីរពេទ្យ​ប្រ​ទេស​វៀត​ណាម ​។

ប្រភពខាងលើបាន​បន្តថាៈ ចំពោះមធ្យោបាយ​ទាំង២គ្រឿង​ សមត្ថកិច្ចបាន​ យក​មក​រក្សា​ទុក នៅអ​ធិការ​ដ្ឋាន​នគរ​បាលក្រុ​ងបាវិ​ត ដើម្បីកសាងសុំណុំរឿ​ង ​ចាត់​ការ​បន្ត ។ ហើយ មូលហេតុ ដែលបណ្តាលឱ្យកើ​តមា​ននូ​វគ្រោះថ្នាក់​ចរាច​រនេះ គឺរថយន្តបើកបរមិន​ប្រកា​ន់ស្តាំ​ ៕ដោយ៖ វ៉ៃកូ

 

spot_img
×