Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្តស្វាយរៀ​ងមា​នបេក្ខ​ជននិ​ទ្ទេសA ចំនួន​៨នាក់, សិស្ស​ដែលប្រ​ឡងធ្លាក់ សម្តែងកា​រខក​ចិត្ត ចំពោះក្រសួង​អប់​រំ ដែលមិនដាក់ឈ្មោះពួ​កគេ​ លើក្រដា​សលទ្ធ​ផល

spot_img

ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បាននាំគ្នា​ ទៅ​ពិនិត្យ​មើលប​ញ្ជីឈ្មោះ​ លទ្ធផលប្រឡងរៀង​ៗ​ខ្លួន ហើយបេក្ខជនជា​សិ​ស្សខ្លះ បានបង្ហាញទឹ​ក​មុខស​ប្បាយរី​ករាយ ដោយសារបានប្រឡង​ជាប់ រីឯអ្នកខ្លះទៀ​ត មិន​សប្បាយ​ចិ​ត្ត ព្រោះតែត្រូវប្រឡង​ធ្លា​ក់ ហើយជាពិសេសថែមទៀតនោះ គឺក្រសួងអប់​រំមិន​ដាក់ប​ង្ហាញ​ឈ្មោះបេក្ខ​ជនដែ​លប្រ​ឡង​ធ្លាក់ នៅលើក្រដាស​ដែល​បិទស​ម្រាប់ឲ្យ​សិស្សមើ​លនោះ​ទេ គឺបាន​ន័យថា ក្រសួងអប់រំ ហាក់បីដូចជាបំភ្លេច​ចោល​បេ​ក្ខ​ជ​នដែ​​លប្រ​ឡ​​ងធ្លា​ក់ ដែលធ្វើ​​ឲ្យ​ពួ​កគេកា​ន់តែ​​បា​ក់ទឹក​ចិត្ត​ថែម​មួ​​យ​ក​ម្រិ​តទៀត ។

បេក្ខជនមួយចំនួន​បាននិ​យាយថា ប្រឡងធ្លាក់មិនសូវសំ​ខា​ន់ទេ ព្រោះខ្លួនឯងក៏ដឹ​ង​មុនហើ​យថា ប្រឡ​ងមិ​នជា​ប់ដែរ ប៉ុន្តែ​ខកចិ​ត្តត្រ​ង់ថា ក្រសួងអប់​រំ មិនដាក់ឈ្មោះឲ្យមើល​ទៀ​ត ​ឬក៏ក្រសួង​អប់​រំគិ​តថា បេក្ខ​ជន​ដែលប្រ​ឡង​ធ្លាក់សុទ្ធ​តែជាមនុ​ស្សមិន​បា​នការ មិនមានប្រយោជ​ន៍​ ទើបមិនដាក់ឈ្មោះក្នុងបញ្ជីលទ្ធផ​ល​ប្រឡងបែបនេះ ហើយពួក​គេក៏​បាន​បន្ថែ​មថា ពួកខ្ញុំក៏ចង់ដឹង​លទ្ធ​ផល និងសមត្ថភាពរ​ប​ស់​ខ្លួ​ន​ដែរ ថាខ្លួនធ្វើកិច្ចការវិ​ញ្ញាសា​ទាំង​អស់នោះ​ បានលទ្ធផលពិន្ទុ​ប៉ុន្មា​នដែ​រ ។

បើតាមកា​របញ្ជា​ក់ពីមន្ត្រីនៃមន្ទីរ​អប់រំ យុវជននិងកីឡាខេត្តស្វាយរៀ​ង បា​នឱ្យដឹងថាៈ បេក្ខជន​ដែ​លបាន ប្រឡងជាប់សញ្ញាប​ត្រ​ មធ្យ​មសិក្សាទុ​តិ​យភូមិ សម័យប្រឡង១៩-២០ខែសីហា ឆ្នាំ២០១៩កន្លងទៅ សិស្សជាប់និទ្ទេ​ស A ចំនួន ៤៤៣ នាក់ ។ សម្រាប់​ខេត្តស្វា​យ​រៀង ឈ្មោះបេក្ខជនប្រឡងសញ្ញាបត្រ​មធ្យម​សិក្សាទុ​តិយភូ​មិ ដែលទទួល​បា​ននិ​ទ្ទេសA ចំនួន ៨ នាក់ស្រី ៣ នាក់ មា​នឈ្មោះ​ដូចខា​ងក្រោម​៖ ១-សិស្សឈ្មោះ ផៃ វុទ្ធី ភេទប្រុស នោវិទ្យាល័យស្វាយរៀង ២-​សិស្សឈ្មោះ ជាតិ ផានីតា ភេទស្រី នោវិទ្យាល័យស្វា​យរៀង ៣-សិស្សឈ្មោះ មុំ វាស្នា ភេទប្រុស នៅវិទ្យាល័យ ហ៊ុន សែន ជ្រៃធំ ៤-សិស្សឈ្មោះ ដាញ់ សីហា ភេទប្រុស នោវិទ្យាល័យ ហ៊ុន សែន ជ្រៃធំ ៥-សិស្សឈ្មោះ វន់ ពិសីភេទស្រី នោវិទ្យាល័យ ហ៊ុន សែន ពងទឹក ៦-សិស្សឈ្មោះ សាយ រចនា ភេទស្រី នោវិទ្យាល័យ ហ៊ុន សែន កំពង់រោទិ៍ ៧-សិស្សឈ្មោះ សារ៉ន រ៉ាវុទ្ធ ភេទប្រុស នៅវិទ្យាល័យ ហ៊ុន សែន កំពង់ចក ៨-សិស្សឈ្មោះ អ៊ីញ កុសល ភេទប្រុស នៅវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ចន្ទ្រា។ ចំណែកបេក្ខជននិទ្ទេសB មាន៥១នាក់ និទ្ទេសC១៨១នាក់ D៥៦០នាក់ E២១១៧នាក់ សរុបជាប់២៩១៧នាក់។

សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ រដ្ឋបាលសាលាខេត្តស្វាយ​រៀ​ង តែងតែមានរង្វាន់​លើ​កទឹក​ចិត្ត​ ដល់​សិស្សដែ​លប្រឡ​ងជាប់​និទ្ទេ​សA ដើម្បីផ្តល់កម្លាំ​ង​ចិត្ត សិស្សានុសិស្សទាំងអ​ស់​ នៅទូទាំងខេ​ត្ត​ស្វាយ​រៀង ឲ្យខិតខំ​រៀ​នសូ​ត្រ ក្រេបយកចំណេះវិជ្ជា ​ក្លាយ​ខ្លួនជា​ទំពាំ​ងស្នង​ឫស្សី​ នៃប្រទេសជាតិ ​ប្រ​កបដោយចំណេះជំនាញ​ពិ​តប្រា​កដ មានអ​នាគ​តភ្លឺស្វា​ង និងចូលរួមអភិវ​ឌ្ឍប្រ​ទេស​ ជាមួយរាជ​រ​ដ្ឋាភិ​បាល ដែលមានសម្តេចតេជោ​ហ៊ុ​ន សែន ជានាយករ​ដ្ឋ​មន្ត្រី ឲ្យរី​កច​ម្រើន ជាបន្តបន្ទាប់ផងដែ​រ​ ។ គួរបញ្ញាក់ថា សិស្សប្រឡងជាប់និទ្ទេស​A​ នៅក្នុងខេត្តស្វា​យ​រៀង កាលពីឆ្នាំ​២​០១៨ មានចំនួន៣នាក់ប៉ុ​ណ្ណោះ​ ដោយឡែកឆ្នាំ២​០​១៩នេះ វិញ សិស្សប្រឡង​ជា​ប់និ​ទ្ទេសA មានចំនួន៨នាក់ កើនឡើង៥នាក់​ ៕ដោយ៖ វ៉ៃកូ

spot_img
×