Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាឡង់បូមខ្សាច់មួយគ្រឿង គាបជាប់សសរស្ពានព្រែកតាមាក់ មិនទាន់យកចេញបាន

spot_img

ខេត្តកណ្តាល៖ សាឡង់បូមខ្សាច់ គាបជាប់សសរស្ពានព្រែកតាមាក់ មិនអាចយកចេញបាននោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជិះអូប័រទៅត្រួតពិ​និត្យដើ​ម្បីរកនីតិវិធីដោះស្រាយ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា នេះ។

អ្នកជំនាញ បានសម្រេចយកកប៉ាល់ ទៅទាញសាឡង់នោះ តែទាញមិនចេញ ហើយក៏សម្រេចយកសាឡង់ ទៅមូមខ្សាច់ចេញវិញ តែកម្លាំងទឹកហូរខ្លាំងពេក មិនអាចទាញសាឡង់នោះ ទៅកន្លែងគោដៅបានឡើយ។

គួររំលឹកថា បើទោះបីទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណកា​រ​ និងដឹកជញ្ជូន កាលពីម្សិលមិ​ញ បានសម្រេចឲ្យជំនាញ​ប្រើសា​ឡង់ចំ​នួន​ ​៣គ្រឿង​ ចាប់ទាញដើម្បីរំ​​ដោះ​សា​ឡ​ង់​​បូមខ្សា​ច់ ដែលគាបជាប់​ចេ​ញពីសស​រស្ពា​​ន​ព្រែកតាមា​ក់ តែមិនទាន់ អាចយកសាឡង់ចេញពីស​សរ​ស្ពាន​ទី៣បាននោះ​។

ក្រុមបច្ចេកទេសនិងអាជ្ញា​ធរ​កំពុង​តែប្តូរ​មតិគ្នាជាថ្មី​ម្តងទៀត ដើម្បីរកដំណោះស្រាយ ​យកសាឡ​ង់ដែក​ជាប់នឹង​សសរ​ស្ពានទី​៣ ឲ្យចេញ​ខានតែបាន។ ហើយសម្រេចទម្លុះសា​ឡង់​បង្ហូរ​ខ្សាច់ចេ​ញ ដែលអ្នក​ជំ​នាញ មុជទឹកប្រើ​ឧប​ករណ៍​វែក​ញែក។

សូមជម្រាបជូនថា​ នៅរ​សៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩នេះ មានករណី សាឡង់ដឹកខ្សាច់១គ្រឿង ​បើកបុកសសរស្ពានព្រែកតា​មា​ក់ បណ្តាលគាបជាប់តែម្តងដែលស្ថិតនៅ​ចំ​ណុចទឹ​កដីស្រុ​កមុខ​កំពូល។ មូលហេតុដែលមានករណីសាឡ​ង់​ដឹកខ្សាច់ បុកគា​បជាប់​នឹងសសរស្ពានទី៣ដែ​លស្ថិត​នៅចំ​ណុច ភូមិកោះ​រកា ឃុំព្រែកអញ្ចា​ញ ស្រុកមុខកំពូល ខេត្តកណ្ដាល កើ​តចេញពីតាកុងសាឡ​ង់បើកគេច ពីទូក​ទេស​ចរណ៍ ដែលមា​នមនុ​ស្សច្រើ​ននាក់ បណ្ដាល​ឲ្យទើប​បុក​សសរ​ស្ពានគាបជាប់តែម្តង៕ដោយ៖បញ្ញាស័ក្តិ

spot_img
×