Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចប្រ​ជុំស្តីពី​សន្តិ​សុខ​សណ្ដាប់ ធ្នាប់របៀបរៀបរ​យ និងសុវត្ថិភាពសង្គម​នៅ​ខេត្តព្រះ​សីហ​នុ

spot_img

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ នាសាលប្រជុំសាលាខេត្ត​ព្រះ​សីហ​នុ បានរៀបចំកិ​ច្ច​ប្រជុំ ស្តីពីសន្តិសុខសណ្ដា​ប់ ធ្នាប់របៀបរៀ​ប​រយ និងសុវត្ថិភាពស​ង្គ​ម។

កិច្ចប្រជុំនេះចូលរួមជាអធិបតីដោយដោត លោក ​សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាប្រធានក្រុមការងារថ្នា​ក់​ជាតិ​ ចុះមូលដ្ឋានខេត្ត​ព្រះ​សីហ​នុ និង នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ស្នងការន​គរ​បាល​ជាតិ បានអញ្ជើញបានបើកកិច្ច​ប្រជុំ​ស្តីពី​សន្តិ​សុខ សណ្តាប់ធ្នាប់របៀប​រៀ​បរយ និងសុវត្ថិភាពនៅខេត្ត​ព្រះ​សីហនុ​។

ក្នុងឱកាសនោះលោក ​គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ​ ​មានប្រសាសន៍ថា ខេត្តព្រះសីហនុ មានវិនិយោគិន ​ពា​ណិជ្ជក​រ អាជីវករប្រកបរ​ប​ររ​កស៊ីកា​ន់តែច្រើ​ន បង្កើននូវទំ​នុ​កចិត្ត​ពីភ្ញៀវ​ទេសចរ ដែលមកសម្រាកកម្សា​ន្តនៅ​ខេត្ត​កាន់​ តែសប្បាយរី​ក​រាយ និងមានសុវត្ថិភាពនៅលើទឹ​ក​ដីខេ​ត្តព្រះសី​ហ​នុ។

លោកបន្តថា ប៉ុន្មានឆ្នាំ​ចុង​ក្រោយនេះ ខេត្តព្រះសីហនុ បានការបណ្ដាក់ទុ​ន​យ៉ាង​ច្រើនស​ន្ធឹកស​ន្ធាប់ ពីសំណាក់​វិ​និយោគិ​ន ពិសេសវិនិយោគចិន​ ​ជាហេតុធ្វើឲ្យខេត្តព្រះសី​ហ​នុមាន ការរីកចម្រើន​យ៉ា​ងឆា​ប់រហ័​សលើ​គ្រប់វិ​ស័យ។ លោកបន្តថា ដោយ​ផ្អែកលើភាពរីកចម្រើនរបស់​ខេ​ត្តព្រះ​សីហនុ​ បានជំរុញឲ្យមានកំណើ​នប្រជាពលរដ្ឋនៅតា​ម​បណ្ដា​ខេត្ត​ផ្សេងម​កធ្វើ​ការងារ និងប្រកបរបរនៅទៅតា​ម​ជំនា​ញ និងសមត្ថភាពរៀងៗ​ខ្លួ​ន។

បច្ចុប្បន្នអ្នកវិនិយោគ​ចិន​ស្ថិតលំ​ដា​ប់លេខ១ ដែលមកបណ្ដាក់ទុន និ​ងវិនិ​យោគភា​គច្រើ​នក្នុង​វិស័យ​ឧស្សាហ​កម្ម ពាណិជ្ជកម្ម ដឹកជញ្ជូនសំណង់ ​ទេស​ចរណ៍ និងកាស៊ី​ណូ​។

ផ្តើមពីបញ្ហានេះ លោក គួ​ច ចំរើន បញ្ជាក់ថា គណៈបញ្ជាការឯកភាព​ខេ​ត្ត ក៏​បានដា​ក់​ចេញ នូវវិធានការមួយចំ​នួ​នដល់​កងកម្លាំងឯកភាព​ដោយ​ធ្វើរ​ដ្ឋបា​លចំហ តាមផ្ទះ​សំណាក់​ សណ្ឋាគា​រ កាស៊ីណូ​ កន្លែងស្នាក់នៅអ​ចិន្ត្រៃយ៍ របស់ជនបរទេស។​ ក្នុងនោះ ក៏បានពង្រឹងសកម្មភាព​ត្រួ​តពិនិ​ត្យអា​វុធ​ជាតិផ្ទុះ, ជនអន្តោប្រវេសន៍, ​គ្រឿងញៀន និង ពង្រឹងការអនុវត្ត​ច្បាប់​ចរាច​រណ៍ផ្លូវគោកក្នុងមួ​យ​សប្តាហ៍ ២ដងថែមទៀ​ត​ផ​ង។

ចំពោះការងារ​រក្សាស​ន្តិសុខ​សុវត្ថិភាពនេះ លោក គួច ចំរើន បញ្ជាក់ថា កម្លាំងសម​ត្ថកិ​ច្ចជំ​នាញ បានសហការល្បាតជាប្រ​ចាំរៀ​ងរា​ល់រា​ត្រី ក្នុងក្រុងព្រះសីហនុពិសេស​គោ​លដៅ​ស្មុគស្មាញ​ទាំង​២០ទី​តាំង។

បន្ថែមលើនេះ ក៏​បា​នចាត់​វិធាន​ការដ​ល់ជ​ន បរ​ទេស​ដែលច​ងការប្រា​ក់ខុស​ច្បាប់ បង្កឲ្យមានបទល្មើសករណីឃាត់ខ្លួ​ន​ស្នើសុំទៅ​អគ្គ​នាយក​ដ្ឋានអ​ន្តោប្រវេ​សន៍ ដើម្បីសុំបណ្ដេញចេ​ញ​ពីប្រទេ​ស។ ឃាត់ទុករថយន្ត ដែលគ្មានផ្លាក​លេខ​ឆែក​រកបទ ល្មើស​ក្នុង​ករ​ណីគ្មានបទល្មើស ត្រូវឃា​ត់រ​ថយ​ន្តទុក​នៅមន្ទីរសាធារណការ ធ្វើការផាកពិន័យតម្រូវឲ្យធ្វើផ្លាក​លេខ ទើបអនុញ្ញាតត្រឡ​ប់ទៅ​វិញ​។
ដោះ ស្រាយ តម្រូវការ​ចាំបា​ច់នៅតាមមូលដ្ឋានពិសេសឆ្លើ​យ​តបទៅ​នឹងក្រុ​មហ៊ុ​ន drive ឲ្យបានទាន់សភាពកា​រណ៍​ដូចជា ករណីអន្តរាគមន៍ជួ​យ​ប្រជាព​លរ​ដ្ឋរង​គ្រោះដោយ​ជំនន់​ទឹកភ្លៀ​ងជា​ដើម។

នាឱកាសនោះដែរ លោក នេត សាវឿន អគ្គស្នងការន​គរបា​លជាតិ មានប្រសាសន៍ថា ខេត្តព្រះសីហនុមានអំណោ​យផ​លល្អ​ ដែលសម្ដេចអ​គ្គម​ហាសេ​នាប​តីតេជោ ហ៊ុនសែន នាយករ​ដ្ឋម​ន្ត្រី នៃព្រះ​រាជាណាចក្រក​ម្ពុជា បានកំណត់​គោលដៅទេស​ច​រណ៍ អភិវឌ្ឍន៍ នឹងអាច​ជាខេ​ត្តទំនើ​បជា​ងគេ ក្នុងការស្ថាបនាផ្លូវ​បេតុ​ងទំនើ​បនៅពេ​លខា​ងមុខ ។ ក្នុងនោះទី១- មានកា​រយកចិត្តទុកដាក់ពីរាជរដ្ឋាភិបា​ល​ ទី២- មានឧបនាយករដ្ឋ​ម​ន្ត្រីចំនួន ៣រូប ផ្តោតលើខេត្តព្រះសីហនុមា​នដូ​ចជា៖ ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ក្រសួងដែនដី និងក្រសួ​ងហិរ​ញ្ញវ​ត្ថុ ទី៣- ក្រុមការងារថ្នាក់​ជាតិ ទី៤- ក្រសួង​មហា​ផ្ទៃ ទី៥- គណៈបញ្ជាការឯ​កភា​ពខេត្ត ទី៦- មហាសាមគ្គី ធ្វើឱ្យខេត្តមានការ​រីក​ចម្រើន មានកំណើនសេដ្ឋកិច្ច​ខ្ព​ស់។

លោក នេត្រ សាវឿន បន្តថា ពេលនេះ ក្រសួងមហាផ្ទៃបានបន្ថែម​ក្រ​បខ័ណ្ឌមន្ត្រីនគរបា​ល​ចំនួន ២០០នាក់ប​ន្ថែ​មទៀត​ តាម​តម្រូវ​ការជាក់​ស្តែង និងបណ្តុះបណ្តាលមន្ត្រីន​គរ​បាល​ចំនួន ៤០០នាក់ ឲ្យមានជំនា​ញ ដើម្បីជួយពង្រឹងស​ន្តិ​សុខ ​សណ្តាប់ធ្នាប់សាធារ​ណៈ​ ត្រូវបន្តផ្ស​ព្វផ្សាយ បើកវេទិកាសាធា​រណៈ​ដល់គោ​លដៅ​ និងធ្វើការ​វិភា​គ វាយតម្លៃសភាព​កា​រណ៍ ​និងធ្វើ​ផែន​ការ ផែនទីទីតាំងភូ​មិ​សាស្ត្រ​ ប្រើប្រាស់កម្លាំងរ​ដ្ឋ​បា​ល កម្លាំងជំនាញល្បាតឈរ​ជើ​ង ពួនស្ទា​ក់ប​ង្ការ ទប់ស្កាត់បទល្មើស​បា​នទាន់​ពេលវេ​លា​។

នាឱកាសនោះដែរ លោក​ សា​យ សំអាល់់ រដ្ឋមន្ត្រីក្រសួងបរិស្ថា​ន និងជាប្រធានក្រុមការងារថ្នា​ក់​ជាតិចុះ​មូល​ដ្ឋានខេ​ត្តព្រះសី​ហនុ​ ក៏បានកោតសរសើរមន្ត្រី ដែលបានខិតខំប្រឹ​ងប្រែ​ងអ​នុវត្តន៍ការ​ងារ មិនខ្លាចនឿយ​ហត់ ក្នុងការចូលរួម​អ​ភិវឌ្ឍ​ន៍ខេ​ត្តនេះ ​ឲ្យមាន​ការរី​កចម្រើន ជាពិសេសលើវិស័​យ​សំណង់​ មានសន្ទុះកើន​ឡើ​ង។ ទន្ទឹមនេះ ខេត្តព្រះសីហ​នុ ក៏ត្រូ​វមាន​ផែទេ​ស​ចរណ៍ ក្នុងការតាមដានត្រួតពិ​និ​ត្យជន​បរ​ទេស ដែលធ្វើដំណើរតាមទូ​ក​ទេសច​រ​ណ៍ ឬទូកនេសា​ទ​ ក្នុងការធា​នាស​ន្តិសុខ សុវត្ថិភាពសាធា​រ​ណៈ និងរបៀបរៀប​រ​យ បម្រើឲ្យភ្ញៀ​វ​ទេសច​រជា​តិ-អន្តរជាតិ និងអ្នកវិ​និ​យោគ ​ឲ្យចូលមកកាន់ខេត្តព្រះ​សី​ហនុ ឲ្យបានច្រើនឡើ​ងថែ​មទៀ​តនាថ្ងៃ​ខាងមុ​ខ៕ ដោយ៖ ដែន សីមា

spot_img
×