Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ រត់គេ​ចខ្លួន១ឆ្នាំ ករណីរំលោភសេពស​ន្ថវៈ ពេលត្រឡប់មកវិ​ញ សមត្ថ​កិច្ចឃា​ត់ខ្លួ​ន

spot_img

បាត់ដំបង៖ បុរសម្នាក់ បានរត់ភៀសខ្លួនចេញពីស្រុកកំណើត បាន១ឆ្នាំ ក្នុងករណីរំលោភសេព​សន្ថវៈ ពេលត្រឡប់មកចូលស្រុកវិ​ញ សមត្ថកិច្ចរង់ចាំស្វាគមន៍ ឃាត់ខ្លួ​នបញ្ជូ​នទៅកា​ន់តុលាការ។

កម្លាំងរបស់អធិការដ្ឋាននគ​របា​លស្រុ​ករ​តនមណ្ឌល បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ កន្លងមកនេះ សមត្ថកិច្ចជំនាញបានចុះអ​នុវ​ត្តន៍ដីកា​រ​ឃាត់​ខ្លួនជនសង្ស័យម្នា​ក់ នៅត្រង់ចំណុចភូមិ​ដូ​នមាយ​ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដោយបាន​ចោទប្រ​កាន់​ពីបទរំ​លោភសេ​ពស​ន្ថវៈ ប្រព្រឹត្តនៅចំណុចភូមិ ឃុំ​ ​កន្លែងឃា​ត់ខ្លួន​ជនសង្ស័យខា​ងលើ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ រួចគេចខ្លួនបាត់មួ​យរយៈ ។

ការចុះអ​នុវត្តន៍សាលដីកាបង្គាប់ឲ្យចាប់ និងឃុំ​ខ្លួនពិ​រុទ្ធជ​ននេះ សម្របសម្រួលនិងចេញដីកាដោ​យ​លោក​ រ៉ែម សុភក្តិ ប្រធានក្រុមប្រឹក្សាជំនុំជ​ម្រះសា​លាដំ​បូងខេ​ត្តបា​ត់ដំប​ង ឆ្លើយតបតាមពាក្យ​បណ្តឹ​ងរប​ស់ជ​នរងគ្រោះ មិនស្គាល់ឈ្មោះក្នុ​ង​សំណុំរឿង រំលោភ​សេពស​ន្ថវៈ កាលពីដើមឆ្នាំ២​០​១៨ ។

ពិ​រុទ្ធជនខាងលើក្រោយការឃាត់ខ្លួន ត្រូវបានកម្លាំងការិ​យា​ល័យព្រ​ហ្មទណ្ឌ​កម្រិ​តធ្ងន់ រៀបចំសំណុំរឿង​ប​ញ្ជូន ទៅកាន់សាលាដំបូងខេ​ត្ត​បាត់ដំបង ដើម្បីអនុវត្តន៍ទោសតា​មនី​តិវិធី ៕ដោយ៖កូឡាប

spot_img
×