Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាត់វិធានការ​រូបភាព​ដាក់វិន័យ​របស់​កងក​ម្លាំ​ង ដល់​នគរបាល​ចរាច​រណ៍​ ២ ​នាក់ ករណី​ធ្វើ​ឲ្យ​នារី​ម្នាក់​បេី​ក​ម៉ូតូ​ដួល​

spot_img

​ភ្នំពេញ​ ៖ ​ករណី​នារី​ម្នាក់​បាន​បេី​កបរ​ម៉ូតូ​មួយគ្រឿង​ក្នុង​ល្បឿន​លឿន​ដោយ​មិន​គោរព​ភ្លេី​ង​ស្តុ​ប​ពណ៌​ក្រហម ហើយ​មាន​នគរបាល​ចរាចរ​ណ៍​២​នាក់ ឃាត់​ឲ្យ​ឈប់ ហើយក៏​ប៉ះ​កញ្ចក់​ម៉ូតូ​ជាមួយនិង​ដៃ​ប៉ូលិស បណ្តាលអោយ​ដួល នោះ ត្រូវបាន​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ធ្វេី​ការបដិសេធ ហើយ​ហៅ​មន្ត្រី​ទាំង​២​រូប​នោះមក​ធ្វេី​ការសាកសួរ និង​ចាត់វិធានការ​រូបភាព​ដាក់វិន័យ​របស់​កងក​ម្លាំ​ង​។​

​នៅ​ថ្ងៃទី​១០​កញ្ញា​នេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សូម​ធ្វេី​ការបដិសេធ ចំពោះ​Facebook Page មួយចំនួន​ដែល​បាន​ចុះផ្សាយ​ថា​នគរបាល​ចរាចរណ៍​បាន​ប្រេី​ហឹ​ង្សា​វាយ​លេី​ស្ត្រី​ម្នាក់​អោយ​ធ្លាក់​ពី​លេី​ម៉ូតូ ។

​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​​សូម​ធ្វេី​ការបកស្រាយ​បំភ្លឺថា នៅ​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង​១១និង៥០​នាទី មាន​ករណី​នារី​ម្នាក់​បាន​បេី​កបរ​ម៉ូតូ​មួយគ្រឿង​ក្នុង​ល្បឿន​លឿន​ដោយ​មិន​គោរព​ភ្លេី​ង​ស្តុ​ប​ពណ៌​ក្រហម នៅពេលនោះ​មន្ត្រី​ចរាចរណ៍​ចំនួន​២​រូប ​ដែល​ប្រចាំការ​នៅតាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម ត្រង់ចំណុច ធនាគារ Booyong បាន​ចេញមក​ធ្វេី​ការឃាត់​អោយ​ឈប់ ប៉ុន្តែ​ដោយ​គាត់​បេី​ក​លឿន​ពេក​ក៏​ប៉ះ​កញ្ចក់​ម៉ូតូ​ជាមួយនិង​ដៃ​ប៉ូលិស បណ្តាលអោយ​ដួល ប៉ុន្តែ​មិនមាន​ការរង​របួសធ្ងន់​ធ្ង​រ​ទេ សមត្ថកិច្ច​ទាំងពីរ​ក៏បាន​ជួយ​លេី​ក​នារី​រងគ្រោះ​ភ្លាមៗ ប៉ុន្តែ​នារី​ជនរងគ្រោះ​បាន​ធ្វេី​ការសុំ​ទោស​មក​លេ​ី​សមត្ថកិច្ច ហេី​យ​សុំ​ធ្វេី​ដំណេី​រ​បន្ត​ទៅមុខទៀត​ដោយ​គាត់​មានការ​ប្រញាប់​។​

​ទោះបីជា​យ៉ាងនេះ​ក្តី​ក៏​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជា​ទៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ហៅ​មន្ត្រី​ទាំង​២​រូប​នោះមក​ធ្វេី​ការសាកសួរ និង​ចាត់វិធានការ​រូបភាព​ដាក់វិន័យ​របស់​កងក​ម្លាំ​ង ដោយ​អោយមក​បម្រើ​ការងារ​នៅក្នុង​ការិយាល័យ​មួយរយៈ​ ។​

​ដូច្នេះ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន អោយចូល​រួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​អោយបាន​គ្រប់ៗ​គ្នា​ជៀសវាង​គ្រោះថ្នាក់​ដែល​អាច​កេី​ត​មាន​ឡេី​ង​ជាយថាហេតុ ព្រោះ​នៅពេលដែល​មន្ត្រី​ចរាចរណ៍​ចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក តែងតែមាន​អ្នក​បេី​កបរ​ជា​ច្រេី​ន​មិន​គោរព​ច្បាប់ ភ្លេី​ង​សញ្ញា​ចរាចរណ៍ ជាពិសេស​មិន​គោរព​សមត្ថកិច្ច​៕ ​ដោយ​ ៖​ កូ​ឡាប​

spot_img
×