Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូត​មី​យ៉ាម៉ា​ថ្មី ប្រចាំ​នៅ​ប្រចាំ​កម្ពុជា សន្យា​នឹង​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​ជាពិសេស​លើ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់​តែមាន​ភាពល្អប្រសើរ​

spot_img

​ភ្នំពេញ ​៖​ នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃ​អង្គារ​ទី​១០ ខែកញ្ញា ឆ្នាំ ២០១៩​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ធី​ត លីន អន (Thit Linn Ohn )​ជា​ឯកអគ្គរដ្ឋទូត​មី​យ៉ាម៉ា​ថ្មី ប្រចាំ​នៅ​ប្រចាំ​កម្ពុជា​។

​ក្នុងជំនួប​នោះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ស្វាគមន៍​លោក​ឯកអគ្គរដ្ឋទូត​មី​យ៉ាន់​ម៉ា​ប្រចាំ​នៅ​កម្ពុជា​យ៉ាង​កក់ក្តៅ និង​អបអរសាទរ​ចំពោះ​ឯកឧត្តម ដែល​ត្រូវបានតែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​នៅ​ប្រទេស​កម្ពុជា ហើយ​សម្ដេច​តេ​ជោ​សង្ឃឹមថា​សម្រាប់​វត្តមាន​លោក​នៅក្នុង​អាណត្តិ​នេះ និង​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុង​ការជំរុញ​បន្ថែមទៀត​នូវ​ទំនាក់ទំនង​ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​មី​យ៉ាន់​ម៉ា​។​

​លោក ធី​ត លីន អន បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​បាន​ផ្ដល់ឱកាស​ឲ្យ​លោក​បាន​ជួប​សំដែង​ការគួរសម​នាពេលនេះ ហើយ​លោក​បាន​ជម្រាបជូន​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា លោក​បាន​អញ្ជើញ​មកដល់​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​១០ ខែសីហា ២០១៩ ។ លោក​ពិតជា​រីករាយ​ដែល​បានមក​បំពេញបេសកកម្ម​ការងារ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​លោក​សន្យាថា នឹង​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​ជាពិសេស​លើ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់​តែមាន​ភាពល្អប្រសើរ​។

​សម្ដេច​តេ​ជោ បាន​មានប្រសាសន៍ថា ប្រទេស​យើង​ទាំងពីរ​គឺមាន​ទំនាក់ទំនង​ជាមួយគ្នា​ជា​យូរលង់​ណាស់​មកហើយ ហើយ​នៅ​ឆ្នាំក្រោយ​នេះ​ក៏​ជា​ខួប​លើក​ទី​៦៥ ឆ្នាំ​នៃ​ការបង្កើត​ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំងពីរ​ផងដែរ​។ សម្តេច​តេ​ជោ ក៏បាន​មានប្រសាសន៍ថា យើង​គួរពិនិត្យមើល តើ​យើង​គួរ​ធ្វើ​សកម្មភាព​អ្វីខ្លះ​? ដើម្បី​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៥ ឆ្នាំ​នៃ​ទំនាក់ទំនង​នេះ​។ ជាមួយគ្នា​នោះ​យើង​គប្បី​ពិនិត្យមើល​ទៅលើ​កិច្ចព្រមព្រៀង​ខ្លះ ដែល​អាច​នឹងត្រូវ​ចុះហត្ថលេខា ដើម្បី​ជំរុញ​នូវ​កិច្ចសហប្រតិបត្តិការ​នៅ​គ្រប់​វិស័យ និង​ជំរុញ​កិច្ចព្រមព្រៀង​ដែលមាន​ស្រាប់​ផងដែរ ដើម្បី​បង្កើន​នូវ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និង​ទេសចរណ៍​ជាដើម​។ សម្ដេច​តេ​ជោ ក៏បាន​បន្តទៀតថា​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​យើង​ទាំងពីរ​នៅមានកម្រិត​នៅឡើយ ដោយ​មិនទាន់​សក្តិសម​ទៅនឹង​សក្តានុពល​ដែល​ប្រទេស​ទាំងពីរ​មាន​នោះទេ​។ ដូច្នេះ​សម្ដេច​តេ​ជោ សូម​ឲ្យ​មានការ​ជំរុញ​បន្ថែមទៀត​ក្នុងការ​បង្កើន​នៅ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ផ្សេងៗ​ជាច្រើន​ទៀត​។ សម្ដេច​តេ​ជោ​ក៏បាន​ជំរុញ​ឲ្យ​ការធ្វើ​ពាណិជ្ជកម្ម​ច្រើន​បន្ថែមទៀត​ក្នុង​តំបន់​អាស៊ាន ដើម្បី​បង្កើត​ទីផ្សារ​យើង​ឲ្យ​កាន់តែ​ទូលំទូលាយ ហើយ​សម្ដេច​ជំរុញ​ឲ្យ​មានការ​ពិនិត្យមើល តើ​យើង​គួរ​ធ្វើ​អ្វីខ្លះ​? ដើម្បី​ជំរុញ​ឲ្យ​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​យើង​ទាំងពីរ​កាន់តែ​មាន​ទំហំ​ធំ​ឡើង​នាពេល​ខាងមុខនេះ​។ ហើយ​យើង​គួរតែ​ពិនិត្យមើល​ទៅលើ​កិច្ចព្រមព្រៀង​ថ្មី​បន្ថែមទៀត​ដូចជា​កិច្ចព្រមព្រៀង​ទៅលើ​ការមិន​យកពន្ធ​ត្រួតស៊ីគ្នា និង​កិច្ច​គាំពារ​វិនិយោគ​ជាដើម ដែល​ទាំងអស់នេះ គឺជា​កត្តា​ដែល​ជំរុញ​ឲ្យ​អ្នកវិនិយោគ​មានការ​ចាប់អារម្មណ៍​ខ្លាំង និង​មាន​ទំនុកចិត្ត ព្រមទាំង​ធ្វើ​ឲ្យ​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​យើង​ទាំងពីរ​កាន់តែ​មាន​ភាព​ស្អិតរ​មួ​ត​ថែម​ឡើង​ទៀត​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​បន្តថា កន្លងមក​កម្ពុជា​ក៏បាន​បញ្ជូន​សមណ​សិស្ស​ទៅ​បន្ត​ការសិក្សា​នៅឯ​ប្រទេស​មី​យ៉ាម៉ា​ផងដែរ​។ ហើយ​នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោកជំទាវ អង់ សាន​ស៊ូ​ជី កាលពីពេល​កន្លងទៅនេះ កម្ពុជា​ក៏បាន​ផ្ដល់នូវ​អាហារូបករណ៍​ចំនួន​១០​ដល់​និស្សិត​មី​យ៉ាម៉ា ផងដែរ ដូច្នេះ សម្ដេច​តេ​ជោ​បាន​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​នៅ​ប្ដូរ​និស្សិត​ក្នុង​ការសិក្សា​ទៅវិញទៅមក ដើម្បី​ទទួលបាន​នូវ​ចំណេះដឹង​ពីគ្នា ក៏ដូចជា​ចែករំលែក​នូវ​បទពិសោធន៍​ពីគ្នា​ផងដែរ​។​

​នៅក្នុង​កិច្ចពិភាក្សា​នោះ​ផង ដែរ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​មានប្រសាសន៍​លើកឡើង​អំពី​បញ្ហា​ជនភៀសខ្លួន​នៅ​តំបន់​រដ្ឋការ​ខា​ញ របស់​មី​យ៉ាម៉ា ដែល​កន្លងមក​កម្ពុជា​ក៏​ធ្លាប់មាន​បទពិសោធន៍​ក្នុង​ការរៀបចំ​ការធ្វើ​មាតុភូមិនិវត្តន៍​របស់​ជនភៀសខ្លួន​ខ្មែរ​យើង​ដែល​បានរស់នៅ​លើទឹក​ដី​ថៃ​ប្រមាណ​ជាង​៣០​ម៉ឺន​នាក់ ឲ្យ​ត្រឡប់មក​មាតុប្រទេស​វិញ នៅពេលដែល​ប្រទេស​យើង​មាន​ដំណោះស្រាយ​នយោបាយ នឹង​ទទួលបាន​នូវ​សុខសន្តិភាព​។ ហើយ​បទពិសោធន៍​នេះ​ត្រូវ​ប្រើប្រាស់​ពេលវេលា និង​ការរៀបចំ​ត្រឹមត្រូវ​ដោយមាន​ការរៀបចំ​ជា​ផ្ទះសម្បែង ដីធ្លី​សម្រាប់​ឲ្យ​ពួកគាត់​វិល​មក ហើយ​មាន​ទំនុកចិត្ត ដោយ​គ្មាន​ការភ័យខ្លាច​បញ្ហា​ទាំងអស់ ហើយ​រដ្ឋាភិបាល​កម្ពុជា​តែងតែ​គាំទ្រ​ដំណើរការ​រៀបចំ​ការវិល​ត្រឡប់​នៃ​ជនភៀសខ្លួន​មី​យ៉ាម៉ា ផងដែរ​។

​លោក​ឯកអគ្គរដ្ឋទូត មី​យ៉ាន់​ម៉ា ក៏បាន​អរគុណ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​បាន​ផ្ដល់នូវ​អនុសាសន៍ និង​ការឆ្លើយតប​ដ៏​កក់​ក្តី ដូចជា​ការចែករំលែក​បទពិសោធន៍​។ ហើយ​លោក​នឹង​ជំរុញ​ឲ្យ​មានការ​រៀបចំ​នូវ​ការ​ប្រារព្ធ​ខួប​លើក​ទី​៦៥ ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​នៃ​ប្រទេស​ទាំងពីរ និង​ប្ដេជ្ញា​ខិតខំ​យកចិត្តទុកដាក់​ជំរុញ​កិច្ចសហប្រតិបត្តិការ​នា​នា​បន្ថែមទៀត ជាពិសេស​លើ​ការធ្វើ​ពាណិជ្ជកម្ម​ទេសចរណ៍ ការហោះហើរ​ត្រង់ ការផ្លាស់ប្តូ​ការសិក្សា​របស់​និស្សិត ក៏ដូចជា​ប្រជាជន និង​ប្រជាជន​ផងដែរ​។ ហើយ​ក្នុងឱកាស​នោះ សម្ដេច​តេ​ជោ​ក៏បាន​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ជូនទៅ​ដល់ ឯកឧត្តម​ប្រធាន​រដ្ឋ​មី​យ៉ាន់​ម៉ា ដូចជា​លោកជំទាវ​ទីប្រឹក្សា​រដ្ឋ​អង់ សាន​ស៊ូ​ជី ផងដែរ​៕ ដោយ​៖​កូ​ឡាប​

spot_img
×