Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​ឃុំខ្លួន​បុគ្គលិក​ជាប់កិច្ចសន្យា​មន្ទីរ​សង្គមកិច្ច​៣​នាក់ កេងប្រវ័ញ្ច​ពលកម្ម កុមារ​មនុស្ស​ចាស់ជរា​ដើរ​សុំទាន តាម​ភ្លើងស្តុប​

spot_img

​នៅ​រសៀល ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៧​តុលាការក្រុង​ភ្នំពេញ​បានសម្រេច​ឃុំខ្លួន ជនសង្ស័យ​៣ នាក់​ជា​បុគ្គលិក​ជាប់កិច្ចសន្យា មន្ទីរ​សង្គមកិច្ច ពាក់ព័ន្ធ​ករណី កេងប្រវ័ញ្ច​ពលកម្ម កុមារ​មនុស្ស​ចាស់ជរា និង​ញុះញង់​អ​និតិ​ជន​ឲ្យ​ដើរ​សុំទាន​ទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​។​

​បើតាម​របាយការណ៍​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​៣ ខែតុលា ជនសង្ស័យ​៣ នាក់​ត្រូវបាន​បញ្ជូនទៅ​តុលាការ​។ កន្លងមក សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្លាប់បាន​សហការ​ជាមួយ​មន្ទីរ​សង្គមកិច្ច និង​អង្គការ​ពាក់ព័ន្ធ ធ្វើការ​បង្ក្រាប​ករណី​សុំទាន ដែលមាន​លក្ខណៈ​កេងប្រវ័ញ្ច​ពលកម្ម​កុមារ និង​ប្រើ​ហឹ​ង្សា​គម្រាម​កុមារ​ឲ្យ​សុំទាន រហូត​មាន ការបញ្ជូន​មេក្លោង​និង​ជន​ជាប់​ពាក់ព័ន្ធ​ទៅ​តុលាការ​ដើម្បី​ធ្វើការ​ផ្តន្ទាទោស​ជាច្រើន​ករណី ហើយ​ក្នុងនោះ​ក៏​មានមតិ​គាំទ្រ និង​មានមតិ​ប្រឆាំង​ខ្លះ​ផងដែរ ព្រោះ​បើ​សមត្ថកិច្ច​ធ្វើការ បង្ក្រាប​តឹងរឹង មតិ​មួយចំនួន​ប្រតិកម្ម ថា​ជាការ​គាបសង្កត់​ដោយ​បង្ខំ​រំលោភ​ទៅលើ​សិទ្ធិសេរីភាព​របស់​ពួកគាត់ ព្រោះ​ការសុំ​ទាន​ពុំមែន​ជា​របរ​ខុសច្បាប់​ទេ ហើយ​ការធ្វើ​ទាន​ជា​អំពើ​បុណ្យ ដែល​ពួកគាត់​ស្ម័គ្រចិត្ត​ធ្វើ ទោះ​អ្នកសុំទាន​ទាំងនោះ យកទៅ​ធ្វើ​អ្វី​ក៏ដោយ​ជា​សិទ្ធិ​របស់​ពួកគេ តែ​ពេល​សមត្ថកិច្ច ធ្វើការ​បន្ធូរបន្ថយ សកម្មភាព​សុំទាន រឹតតែ​បង្កើន​កាន់តែ​ច្រើនឡើង រហូត​ក្លាយទៅជា​ភាពអនាធិបតេយ្យ រញ៉េរញ៉ៃ បាត់​សណ្តាប់ធ្នាប់​សង្គម ហើយក៏​ត្រូវ​មតិ​មួយចំនួន រិះគន់ថា ហេតុអ្វី​អជ្ញាធរ បណ្តែតបណ្តោយ​ឲ្យ​មាន​សកម្មភាព ដែល​ធ្វើ​ឲ្យ​អាប់ឱន​ដល់​ដល់​កិត្តិយស និង​កេ​រ្ត៍​ឈ្មោះ​ជាតិ​យ៉ាង​ដូច្នេះ ។ តាមរយៈ​បទពិសោធន៍​នៃ​ការ ស្រាវជ្រាវ​បង្ក្រាប និង​របាយការណ៍​ជាក់លាក់ បញ្ជាក់ថា ហេតុផល​នៃ​ការដើរ​សុំទាន ពុំមែន​មកពី​ភាពក្រីក្រ​នោះទេ ផ្ទុយទៅវិញ​បណ្តាលមកពី ភាព​ខ្ជិល​ប្រអូស របស់​បុគ្គល ដោយ​យក​របរ​សុំទាន​ធ្វើជា​អាជីវកម្ម ដើម្បី​ធ្វើ​មានបាន​ប៉ុណ្ណោះ​។​

​ប្រការនេះ បាន​ជម្រុញ​ឲ្យ​ទាំង​សមត្ថកិច្ច ទាំង​មន្ទីរជំនាញ​ខាង​សង្គមកិច្ច ទាំង​អជ្ញាធរ រួមជាមួយ​អង្គការ​ពា​ក់​ព័ន្ធ បាន​ព្យាយាម​ធ្វើការ​អប់រំ​ណែនាំ ពួកគាត់ រហូតដល់​មាន​មជ្ឈមណ្ឌល​ស្តារ​និតិ​សម្បទារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដល់​ពួក​អ្នកសុំទាន​ទាំងនោះ​យ៉ាណា​ក្តី ក៏​ពួកគាត់ នៅតែ​មិន​ព្រម​បោះបង់​របរ​សុំទាន​នេះឡើយ ហើយ​ក៏មាន​បុគ្គល​ខិលខូច​មួយចំនួន បាន​ឆ្លៀតឱកាស​កេងចំណេញ ទាញយក​ផលប្រយោជន៍ ពី​អ្នកសុំទាន​ទាំងនេះ​ទៀតផង ធ្វើ​ឲ្យ​សកម្មភាព​បង្ក្រាប​របស់​សមត្ថកិច្ច ហាក់ដូច​ជាការ​វែក​ចក​អញ្ចឹង​។​

​ជាក់ស្តែង នៅ​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៧ លោកស្រី មុំ ចាន់​ដា​នី ជា​ប្រធានស្តីទី នៃ​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន និង​ស្តារ​និតិ​សម្បទា រាជធានី​ភ្នំពេញ បាន​សហ​ការណ៍​ជាមួយ​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​ស្រាវជ្រាវ ប្រមូល​អ្នកសុំទាន ដែលមាន​រចនាសម្ព័ន្ធ និង​មាន​ជន​ជាប់​ពាក់ព័ន្ធ ជា​បុគ្គលិក​ជាប់កិច្ចសន្យា របស់​មន្ទីរ​សង្គមកិច្ច ជា​អ្នក​សហការ​ណ៍ ទទួលយក​ផលប្រយោជន៍​ពី​អ្នកសុំទាន និង​ជា​រនុកក្នុង​ផ្តល់ព័ត៌មាន​ដល់​អ្នកសុំទាន ធ្វើការ​គេចខ្លួន​ពី​ការ ចុះបង្ក្រាប របស់​មន្ទីរ​សង្គមកិច្ច និង​សមត្ថកិច្ច​ផងដែរ ។ ក្នុងនោះ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​ចំនួន​៣​នាក់​៖
​ទី​១.​ឈ្មោះ ឃុ​ត នឹម ហៅ​តា​លឹម អាយុ​៥៥​ឆ្នាំ ជា​បុគ្គលិក​ជាប់កិច្ចសន្យា មន្ទីរ​សង្គមកិច្ច​។ ២.​ឈ្មោះ ហឹ​ង សា​រ៉ូម ហៅ តា​រុំ អាយុ​៤២​ឆ្នាំ ជា​បុគ្គលិក​ជាប់កិច្ចសន្យា មន្ទីរ​សង្គមកិច្ច​។ ៣.​ឈ្មោះ សាន សិត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ អតីត​ជា​អ្នកសុំទាន បច្ចុប្បន្ន​ជា​អ្នកដើរ​ប្រមូល​លុយ​ពី​អ្នកសុំទាន​តាម​ភ្លើងស្តុប ឲ្យ​ទៅ​ឈ្មោះ ឃុ​ត នឹម ហៅ​តា​លឹម និង​ឈ្មោះ ហឹ​ង សា​រ៉ូម ហៅ​តា​រុំ ។​
​តាម​ការស្រាវជ្រាវ របស់​សមត្ថកិច្ច និង​ចម្លើយ​អះអាង​របស់​ជនសង្ស័យ​បាន​ឲ្យ​ដឹងថា ពួកគេ​បានធ្វើ​សកម្មភាព​ប្រមូល​លុយ ពី​អ្នកសុំទាន​រៀងរាល់ថ្ងៃ នៅតាម​ភ្លើងស្តុប ដោយ​អ្នកសុំទាន​ម្នាក់​ត្រូវ​បង់​១​ម៉ឺន ទៅ​១​ម៉ឺន​២​ពាន់​រៀល​ក្នុង​១​ថ្ងៃ ហើយ​១​សប្តាហ៍ ទើប​ឈ្មោះ​សាន សិត យកលុយ​ប្រគល់​ឲ្យ​តា​លឹម និង​តា​រុំ​ម្តង ដោយ​តា​លឹម​យក​ចំណែក​អ្នកដើរ​សុំ​នៅ​ស្តុ​ប​អាងទឹក ស្តុ​ប​ពេទ្យ​ចិន ស្តុ​ប​ផ្សារ​ដើម​គោ និង​ភូមិសាស្ត្រ​ក្បែរ​គ្នា រីឯ​តា​រុំ យក​ចំណែក​អ្នកដើរ​សុំ​នៅ​ស្តុ​ប​កាណាឌីយ៉ា ស្តុ​ប​បូកគោ និង​ប៉ែក​ខាង​មាត់ទន្លេ​។ ការយក​លុយ​របស់​តា​លឹម និង​តា​រុំ ពី​អ្នកសុំទាន​នេះ ជា​ថ្នូរ​ជាមួយនឹង​ការ​ផ្តល់ព័ត៌មាន នៅពេលណា​ដែល មន្ទីរ​សង្គមកិច្ច និង​សមត្ថកិច្ច​ចុះ​បោសសំអាត​ប្រមូល​អ្នកសុំទាន អ្នកញៀន​ថ្នាំ និង​ក្មេង​អានា​ថា​តាម​ដងផ្លូវ តែបើ​ពួក​អ្នកសុំទាន​ទាំងនោះ មិន​ព្រម​បង់លុយ​ឲ្យ​ទេ ឈ្មោះ សាន សិត គម្រាមថា នឹង​រាយការណ៍​ឲ្យ​ខាង​មន្ទីរ​សង្គមកិច្ច​និង​សមត្ថកិច្ច ចុះ​ចាប់​ពួកគេ ក្នុងនោះ​ក៏មាន អ្នកសុំទាន​ជាច្រើន ពិតជា​ត្រូវបាន ឈ្មោះ សាន សិត រាយការណ៍ ឲ្យ​តា​លឹម និង​តា​រុំ នាំ​ក្រុមការងារ​សង្គមកិច្ច​ចុះបង្ក្រាប​មែន ពេលដែល​ពួកគេ​មិន​ព្រម​បង់លុយ​តាម​ការទាមទារ​។
​ចំណាត់ការ របស់លោក​ស្រី មុំ ចាន់​ដា​នី ប្រធានស្តីទី​មន្ទីរ​សង្គមកិច្ច សហ​ការណ៍​ជាមួយ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​វះកាត់ ដង្កូវចេញពីសាច់ នៅពេលនេះ ពិតជា​ធ្វើ​ឲ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល ដោយ​មិន​នឹកស្មាន​ដល់ ពិតប្រាកដ​មែន​៕ ​ដោយ​៖​កូ​ឡាប​

spot_img
×