Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មកជួបជាមួយអង្គការ Hand Angels ៖ ផ្តល់​សេវា​ផ្លូវ​ភេទ​​ជូន​ដល់​ជនពិការ​ដល់​ទីកន្លែង (មាន​វីដេអូ​អនុវត្ត)

spot_img

ជាការ​ពិតណាស់ ខណៈ​មនុស្ស​មួយចំនួន អាច​សម្រេច​កាម​ដោយ​ខ្លួនឯង​នៅ​គ្រប់ពេល​បាន​នោះ តែ​ក៏មាន​អ្នក​ដែល​ពុំ​អាច​​ធ្វើ​ទៅរួច ដោយសារ​កាយសម្បទារ​របស់​ពួកគេ​ជួប​បញ្ហា (​ពិការ​) ធ្ងន់ធ្ងរ ។ ប៉ុន្តែ អរគុណ​ដល់​ក្រុម​សប្បុរសធម៌​មួយ​នៅ​តៃវ៉ាន់ ដែលមាន​ឈ្មោះថា «Hand Angels» មាន​តួនាទី​ស្ម័គ្រចិត្ត​ជួយផ្តល់​បទពិសោធន៍ ដែល​ធ្វើ​ឲ្យ​ជនពិការ​ធ្ងន់ធ្ងរ​បាន​រសាយ​ចិត្តជា​មួយ​សេវាកម្ម​ផ្លូវភេទ​របស់​ពួកគេ ។​

​គួរ​បញ្ជាក់ថា អង្គការ Hand Angels នេះ ត្រូវបាន​បង្កើតឡើង​ដោយ​បុរស​ពិការ​ម្នាក់​ឈ្មោះ Vincent ដែលជា​ជនពិការ​ដោយសារ​ជំងឺ​គ្រុន​ស្វិតដៃជើង បន្ទាប់ពី​រយៈពេល ៣ ខែ ដែល​គាត់​ទើបតែ​រៀន​ដើរ​ម្លេះ ។​

​ស្ថាបនិក​វ័យ ៥២ ឆ្នាំ រូបនេះ​បាន​ឲ្យ​ដឹងថា គាត់​បាន​បំផុសគំនិត​បង្កើតជា​អង្គការ​នេះ​ឡើង គឺ​ដោយសារ​គាត់​បាន​ជួប​បទពិសោធន៍​ដ៏​លំបាក​ផ្ទាល់ខ្លួន នៅក្នុង​ជីវិត​របស់គាត់ ។​

​គាត់​ពន្យល់ថាៈ «​នៅពេល​ខ្ញុំ​ឃើញ​មនុស្ស​ពិការ​ដូចជា​ខ្ញុំៗ មាន​អារម្មណ៍​ចំពោះ​ពួកគេ​។ ខ្ញុំ​ឃើញ​ខ្លួនឯង​នៅក្នុង​ពួកគេ​» ។​

​លោក Vincent បន្តថាៈ «​វា​ជា​ដំណើរការ​ពេញលេញ – ពី​ការ​ស្ទាប​លុ​ញ​ប្រដាប់ភេទ​ជនពិការ ដើម្បី​យ​ពួកគេ​ឈានដល់​ចំណុចកំពូល​» ។​

​រហូតមកទល់​ពេលនេះ ក្រុម​ស្ម័គ្រចិត្ត​របស់​អង្គការ​នេះ បាន​ជួយ​ដល់​មនុស្ស ៦ នាក់ ហើយ ។​

​យ៉ាងណាមិញ អ្នកស្ម័គ្រចិត្ត​ប្រុស​ម្នាក់​មាន​ឈ្មោះថា Daan បាន​ប្រាប់​អំពី​របៀប​ដែល​អង្គការ Hand Angels ចំណាយពេល​ដ៏​មានតម្លៃ​នេះ ពិភាក្សា​ជាមួយ​តម្រូវការ​របស់​អតិថិជន មុនពេល​សេវាកម្ម​ណាមួយ​ត្រូវបាន​អនុវត្ត ។ ទោះបី​ការងារ​របស់​ពួកគេ​មាន​រយៈពេល​ខ្លី ហើយ​ចំណាយពេល​ត្រឹមតែ ៩០ នាទី សម្រាប់​អតិថិជន​ម្នាក់​, នោះ​អ្នកស្ម័គ្រចិត្ត​ជាច្រើន​បាន​អះអាងថា វា​ចំណាយពេល​យ៉ាងតិច ៦០ ខែ ដើម្បី​សិក្សា​ពី​ស្ថានភាព​របស់​អតិថិជន ។​

​ស្ត្រី​ពិការ​ម្នាក់​ឈ្មោះ Mei Nu ដែលជា​អ្នកទទួល បាន​ប្រាប់​ពី​របៀប​ដែល​នាង​ពុំបាន​ជួប Daan មុនពេល​គាត់​មកជួប​នាង ប៉ុន្តែ បានជា​មួយ​យ៉ាង​ទូលំទូលាយ​ជាមួយ​លោក Vincent អំពី​អ្វីដែល​នាង​ត្រូវការ និង​ពេញ​យ៉ាងខ្លាំង ជាមួយ​សេវា​កម្មនេះ ។​

Daan បញ្ចេញ​ថា Mei Nu មានការ​ខ្មាសអៀន​ណាស់ ព្រោះ​នាង​ពុំដែល​អាក្រាតកាយ ស្ថិតនៅ​ចំពោះមុខ​នរណាម្នាក់​ក្នុង​ជីវិត លើកលែងតែ​អ្នក​ថែទាំ​របស់​នាង ។ «​ខ្ញុំ​គ្រាន់តែ​បើកទ្វា និង​ចូលក្នុង​បន្ទប់ ដោះ​សម្លៀកបំពាក់ រួច​ឡើង​គ្រែ និង​និយាយ​ទៅកាន់​នាង​… ដែល​ដូច​តែ​នៅក្នុង​ផ្លូវភេទ​ធម្មតា​អីចឹង​», Daan ពន្យល់ ។​

​ទោះយ៉ាងណា អ្នក​រិះគន់​ជាច្រើន បានធ្វើការ​ចោទប្រកាន់ Hand Agnels និង​សេវាកម្ម​ដទៃទៀត​ដូច​អង្គការ​នេះ​ថា ធ្វើ​ឡើងជា​ទម្រង់​មិន​ខុសពី​ពេស្យាចារ​នោះទេ ។ តែ​យ៉ាងណា​ក៏ដោយចុះ អង្គការ​សប្បុរសធម៌​នេះ​នៅតែ​ថែរក្សា​នូវ​អ្វីដែល​ខ្លួន​កំពុង គឺ​ស្របច្បាប់​នៅ​តៃវ៉ាន់ ៕​ ចន្ទី

 

spot_img
×