Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា និង​ប្រទេស​ពាក់ព័ន្ធ​រួមគ្នា​ដាក់ចេញ​នូវ​ខ្លឹមសារ​៨​ចំនុច ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុងការ​ប្រយុទ្ធប្រឆាំង​បទល្មើស​គ្រឿងញៀន​ឆ្លងកាត់​ព្រំដែន​

spot_img

​ភ្នំពេញ ​៖ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បានប្រកាសថា ​រសៀល​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៩ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន អមដំណើរ​ដោយ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ អគ្គលេខាធិការ នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​ដឹកនាំ​ប្រតិភូ​កម្ពុជា​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ស្តីពី​ការលើកកម្ពស់​ប្រសិទ្ធភាព​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ឧក្រឹដ្ឋ​កម្ម​គ្រឿងញៀន​ឆ្លងដែន ដែល​ត្រូវបាន​រៀបចំឡើង​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ។

​លោក ឧ​ត្ត​ម​សេនីយ៍​ឯក នាក់ យុ​ទ្ធា អគ្គលេខាធិការរង នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​ប្រាប់​ឲ្យ​ដឹង​ពី​ខ្លឹមសារ​កិច្ចប្រជុំ​ថា ៖ កិច្ចប្រជុំ​ដែលមាន​ការចូលរួម​ពី​ប្រតិភូ​ថ្នាក់​រដ្ឋមន្ត្រី​ពី​ប្រទេស​កម្ពុជា ចិន មី​យ៉ាន់ ថៃ ឡាវ ហ្វីលីពីន​, រដ្ឋបាល​អនុវត្ត​ច្បាប់​គ្រឿងញៀន​សហរដ្ឋអាមេរិក​, នគរបាល សហព័ន្ធ អូ​ស្ត្រី​លី និង​អង្គការ UNODC​បាន​ពិភាក្សា​ទៅ​លើ ៖ ស្ថានភាព​បទល្មើស​គ្រឿងញៀន​តាម​តំបន់​ព្រំដែន​ការពិនិត្យ និង​ចែករំលែក​ពី​បញ្ជី​ឈ្មោះ ប្រវត្តិ​ក្រុម​ឧក្រិដ្ឋជន ផ្ទៀងផ្ទាត់​,​ពិនិត្យ​ព័ត៌មាន​, ការស៊ើបអង្កេត​រួមគ្នា​ព្រមទាំង​បញ្ជូន​មន្ត្រី​មន្ត្រី​ទៅ​សម្របសម្រួល​សាកសួរ​ប្រមូល​ព័ត៌មាន​លេ​ី​ករណី​គ្រឿងញៀន​ដោយ​ផ្អែកលើ​បញ្ជី​ឯកសារ​, កត់ត្រា​មុខសញ្ញា​សង្ស័យ​ដែល​បានផ្តល់​ដោយ​ប្រទេស​សមាជិក និង​ផ្តល់​អនុសាសន៍​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ក្នុងពេល​អនាគត ។

​លោក ឧ​ត្ត​ម​សេនីយ៍​ឯក នាក់ យុ​ទ្ធា អគ្គលេខាធិការរង បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែមថា ដើម្បី​ធ្វើឱ្យ​ប្រសើរ​នូវ​ប្រសិទ្ធភាព នៃ​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ប្រយុទ្ធ​នឹង​ឧក្រិដ្ឋកម្ម​គ្រឿងញៀន​ឆ្លងដែន កិច្ច​ប្រជុំបាន​
​ដាក់ចេញ​នូវ​សេចក្តីថ្លែងការណ៍​រួម​ដែលមាន​ខ្លឹមសារ ចំនួន​៨​ចំណុច មាន​ជាអាទិ៍​ ៖

១.​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី តំបន់ អន្តរជាតិ​ ។

២.​ជំរុញ​ការផ្លាស់ប្តូរ​ព័ត៌មាន​ស៊េី​ប​អង្កេត​/​ព័ត៌មាន​ក្នុងចំណោម​ប្រទេស​និង​អង្គការ​នានា​ក្នុង​លក្ខណៈ​ជាក់លាក់​ត្រឹមត្រូវ​ទាន់ពេល​ ។

៣.​ពិចារណា​ពី​លទ្ធភាព​ក្នុងការ​ធ្វេី​យុទ្ធនាការ​ថ្នាក់ជាតិ​ស្តីពី​បង្ការ បង្ក្រាប​ឧក្រឹដ្ឋ​កម្ម​គ្រឿងញៀន​។

៤.​ប​ង្កេី​ត​ការ​ស៊េី​ប​អង្កេត​រួមគ្នា​ទាក់ទង​នឹង​ឧក្រឹដ្ឋ​កម្ម​ឆ្លងដែន​ ។

៥.​អនុវត្តន៍​យុទ្ធសាស្ត្រ​ត្រួតពិនិត្យ​សារធាតុ​គីមី​ផ្សំ​ឲ្យ​បាន​ហ្មត់ចត់ ទប់ស្កាត់​ការ​បង្វែរ​សារធាតុ​គីមី​ផ្សំ​ទៅ​ផលិត​គ្រឿងញៀន​ខុសច្បាប់​។

៦.​ពិនិត្យ​ពី​លទ្ធភាព​ប​ង្កេី​ត​ផ្តល់ជំនួយ​បច្ចេកទេស ចែករំលែក​នូវ​បទពិសោធន៍​ស្តីពី​ប្រតិបត្តិការ​ប៉ុស្តិ៍​ត្រូតពិនិត្យ​គ្រឿងញៀន​នៅ​តំបន់​ជាប់​ត្រីកោណមាស​។

៧.​ប​ង្កេី​ន​ប្រសិទ្ធភាព​ប្រតិបត្តិការ យន្តការ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ដែលមាន​ស្រាប់​គ្រប់គ្រង​គ្រឿងញៀន​។

៨.​ស្វាគមន៍​ចំពោះ​ភាពឈ្លាសវៃ​របស់​អាស៊ាន​ក្នុងការ​ត្រួតពិនិត្យ​គ្រឿងញៀន​ដែល​ចែករំលែក​ជាមួយ​ប្រទេស​ផ្សេៗ​លេី​លោក​៕ ដោយ ​៖​ កូ​ឡាប​

spot_img
×