Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្លើយតប​ទៅ​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ទម្លាក់​ការចោទប្រកាន់​ប្រឆាំង​លោក កឹម សុខា​

spot_img

​ភ្នំពេញ​ ៖ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានចេញ​សេចក្តីថ្លែងការណ៍​មួយ​នៅ​យប់​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៩ ដោយ​ឆ្លើយតប​ចំពោះ​សេចក្តីថ្លែងការណ៍​របស់ លោក ស្រី Morgan Ortagus អ្នកនាំពាក្យ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក ដែល​បានទាមទារ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា ទម្លាក់ចោល​ការចោទប្រកាន់​ប្រឆាំង​លោក កឹម សុខា អតីត​ប្រធាន នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។​

​តាមរយៈ​សេចក្តីថ្លែងការណ៍ យប់​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៩​នេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​ថ្លែងថា អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា បង្ខំចិត្ត​ត្រូវតែ​ឆ្លើយតប​ទៅនឹង​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក នៅ​ថ្ងៃទី​១០​ខែកញ្ញា ឆ្នាំ​២០១៩ ដែល​នៅក្នុង​ចំណោម បញ្ហា​ដទៃ​ផ្សេងទៀត បានទាមទារ​ឲ្យ​រា​ជរា​ដ្ឋា​ភិ​បាល​កម្ពុជា ទម្លាក់​ចោទ​ការចោទប្រកាន់​ទាំងអស់​ប្រឆាំង​លោក​កឹម សុខា​។

​ចាប់​តាំ​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៨ ដោយ​ផ្អែកលើ​ហេតុផល​មនុស្សធម៌ លោក កឹម សុខា ត្រូវបាន​ដោះលែង​ឲ្យ​មក​រស់នៅ​ក្នុងផ្ទះ​របស់​គាត់ ជាមួយ​គ្រួសារ​យ៉ាង​សុខ​ស្រួល ក្រោម​ការត្រួតពិនិត្យរ​បស់​តុលាការ​។ ដូច​បណ្តា​ប្រទេស​ដទៃទៀត​ដែល​អនុវត្តន៍​ប្រព័ន្ធ​ច្បាប់​ស៊ីវិល (civil law) នីតិវិធីតុលាការ​កម្ពុ​ជា មិនមាន​ចែង​អំពី​ថិរវេលា​អតិបរិមា សម្រាប់​រឿងក្តី​ដែល​ស្ថិតក្រោម​ការឃ្លាំមើល​តាម​ផ្លូវ​តុលាការ​នោះទេ​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា សូម​រំលឹកថា ការបរាជ័យ​ក្នុងការ​ប៉ុនប៉ង​ជំរុញឱ្យមាន​ការផ្លាស់ប្តូ​រ​របប តាមរយៈ​មធ្យោបាយ​មិនមែន​ប្រជាធិបតេយ្យ មិនមែនជា​ការអនុវត្ត​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន និង​លទ្ធិប្រជាធិបតេយ្យ​នោះទេ​។ រាជរដ្ឋាភិបាល​កម្ពុជា មាន​សិទ្ធិ​អធិបតេយ្យ​ពេញលេញ ក្នុងការ​ចាត់វិធានកា​រ​តាមផ្លូវ​ច្បាប់​ចាំបាច់ ចំពោះ​បុគ្គល និង​អង្គភាព​ទាំងឡាយណា ដែល​រំលោភ​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា និង​ច្បាប់​ជា​ធរមាន​ផ្សេងទៀត សំដៅ​ការពារ​សន្តិសុខ​ជាតិ និង​នីតិរដ្ឋ​របស់ខ្លួន​។​

កម្ពុជា បានទាមទារ​ឱ្យ​អ្នកនយោបាយ និង​រដ្ឋ​ការបរទេស​ទាំងអស់ ប្រកាន់​ឲ្យ​បាន​ខ្ជាប់ខ្ជួន នូវ​គោលការណ៍​ប្រព័ន្ធ​ពហុភាគី​និយម និង​បទដ្ឋាន​មូលដ្ឋាន នៃ​ទំនាក់ទំនង​អន្តរជាតិ ដូចដែល​មានចែង នៅក្នុង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ គោរព​អធិបតេយ្យភាព​កម្ពុជា និង​ចៀសវាង​ពី​ការជ្រៀតជ្រែក ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា ដោយ​យក​លេស​បញ្ហា​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​៕ ដោយ​៖​កូ​ឡាប​

​ខាងក្រោម​នេះ​ជា​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា ​៖​

 

spot_img
×