Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រាប់​ខូចគុណភាព​ចំនួន ២៥០ តោន នឹងត្រូវ​កម្ទេចចោល នៅ​អា​សេ​អូ​

spot_img

​កំពង់ស្ពឺ​៖ មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព​បោសសំអាត​មីន និង​កាកសំណល់​សង្គ្រាម នឹង​រៀបចំ​កម្ទេច​គ្រាប់​ខូចគុណភាព​ចំនួន ២៥០ តោន នា​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​សាលា​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព​ពហុ​ជាតិ (​អា​សេ​អូ​) ស្ថិត​ក្នុងស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។​

​ពិធី​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​។​

​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព​បោសសំអាត​មីន និង​កាកសំណល់​សង្គ្រាម បានបញ្ជាក់​ទៀតថា ក្នុងចំណោម​គ្រាប់​ខូចគុណភាព​ចំនួន ២៥០ តោន​ទាំងនោះ មាន​មួយចំនួន​ជា​ប្រភេទ​គ្រាប់​ត្រូវ​កម្ដៅថ្ងៃ​ខ្លាំង អាច​បង្ក​ឲ្យ​ហុយ​ឆេះ និង​ប្រភេទ​គ្រាប់ មាន​ស្ថានភាព​ពុកផុយ​ងាយ​នឹង​ផ្ទុះ​អាច​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​។​

​ដូច្នេះ​ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព​ជូន​ប្រជាជន និង​ទប់ស្កាត់បាន​ទាន់ពេលវេលា​រាល់​គ្រោះថ្នាក់ ដែល​អាច​កើតឡើង​ជាយថាហេតុ មជ្ឈមណ្ឌល​ជាតិ​នឹង​កម្ទេច​គ្រាប់​ខូចគុណភាព​ទាំងអស់នេះ​ចោល ចាប់ពី​ថ្ងៃទី​១០ ខែកញ្ញា ដល់​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៩​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ថា មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព បោសសំអាត​មីន និង​កាកសំណល់​សង្គ្រាម មជ្ឈមណ្ឌល​ជាតិ សូម​ជម្រាប​ជូនដំណឹង​ដល់​អាជ្ញាធរ​ដែនដី​ក៏ដូចជា​ប្រជាជន​ទាំងអស់​ដែល​កំពុង​រស់ក្នុង និង​ជុំវិញ​តំបន់​ក្បែរ​សាលា​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព​ពហុ​ជាតិ ក្នុង​ខេត្តកំពង់ស្ពឺ សូមមេត្តា​កុំ​មានការ​ភ្ញាក់ផ្អើល ៕ ​ដោយ​៖​កូ​ឡាប​

spot_img
×