Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះ​ផ្សារ​ឃ្លាំង​រំសេវ អស់​តូប​៤០​តូប សង្ស័យ​មក​ឆ្លង​ចរន្តអគ្គិសនី​

spot_img

​ភ្នំពេញ​៖ អគ្គិភ័យ​បាន​ឆាបឆេះ​តូប​លក់ដូរ​ក្នុង​ផ្សារ​ឃ្លាំង​រំសេវ អស់​៤០​តូប នៅវេលា​ម៉ោង ១១​និង​២០ នាទី​យប់​ថ្ងៃទី ១០ ខែ​កញ្ញា ឆ្នាំ ២០១៩​នៅត្រង់ចំណុច​មុខ មជ្ឈមណ្ឌល​ម៉ុង​ឌី​យ៉ា​ល់ តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក ហើយ​សមត្ថកិច្ច​បាន​ប្រើពេល​ប្រមាណ​២​ម៉ោង ទើប​គ្រប់គ្រង​ស្ថានការណ៍​បាន​។​

ដំបូង​ឡើយ ឃើញ​មាន​ឆ្លង​ចរន្តអគ្គិសនី​ឆេះ​ខ្សែភ្លើង​ខាងក្រៅ​តូប បង្ក​ឲ្យ​មាន​អណ្ដាតភ្លើង​ឆាបឆេះ​ឆ្លង​ដល់​ក្នុង​តូប​យ៉ាង​សន្ធោសន្ធៅ បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ក៏​ដូច​សមត្ថកិច្ច ចុះមក​អន្តរាគមន៍ នឹង​ទាក់ទង​ទៅ​រថយន្ត​ពន្លត់អគ្គីភ័យ ចុះមក​បាញ់​ពន្លត់​ជា​បន្តបន្ទាប់ ។​

សមត្ថកិច្ច​នគរបាល​ពន្លត់​អគ្គិភ័យ​ជាច្រើន បាន​ព្យាយាម​ជួយ​អន្តរាគមន៍​ការពារ​ទ្រព្យសម្បត្តិ ជូន​ប្រជាពលរដ្ឋ​យ៉ាង​យកចិត្តទុកដាក់ ហើយ​អំឡុងពេល​កើតហេតុ​គេ​សង្កេតឃើញ​មាន​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​អភិបាល​ខណ្ឌទួលគោក និង​កងកម្លាំង​ក្នុង​មូលដ្ឋាន​ខណ្ឌ ព្រមទាំង​មន្ត្រីរាជការ ជាច្រើន​នាក់​ទៀត​បាន​ចុះមក​ជួយ​អន្តរាគមន៍​នៅក្នុង​ហេតុការណ៍​នេះ​។​

​អគ្គិភ័យ​នេះ​បាន​រលត់ទៅវិញ​នៅវេលា​ម៉ោង​១​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៩ ។​

​ក្នុង​ហេតុការណ៍​នេះ សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​ចំនួន​៣៦​គ្រឿង ។ បើតាម​ប្រភពព័ត៌មាន​បឋម​អគ្គិភ័យ​នេះ បានធ្វើ​ឲ្យ​ខូចខាត​តូប​ប្រមាណ​៤០​តូប ក្នុងនោះ ២៥​តូប​ឆេះ​ទាំងស្រុង និង​១៥​តូប​ខូចខាត​ទ្រព្យសម្បត្តិ ហើយ​ករណី​អគ្គីភ័យ​នេះ គឺ​នគរបាល​បានដាក់​ការសង្ស័យថា បណ្ដាលមកពី​ការឆ្លង​ចរន្តអគ្គិសនី ៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×