Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ខ្មែរ​ឥស្លា​មម្នាក់ ចាប់បីក្មេងស្រី អាយុ៧​ឆ្នាំ ជនជាតិខ្មែរឥស្លាម​ យកទៅរំលោ​ភ​ក្នុងព្រៃ ហើយគំរាមស​ម្លា​ប់ បើនិយាយរឿងនេះ​ប្រា​ប់គេ

spot_img

ស្រុកពញាឮ៖ ស្នងការដ្ឋាននគរបា​ល​ខេត្តកណ្តា​ល បានឲ្យដឹងថា ករណីរំលោភសេពសន្ថវៈ​លើអ​​នី​តិ​​ជនម្នាក់ ជាជនជាតិខ្មែរ​ឥស្លា​​ម ហើ​យករណីនេះ សមត្ថកិច្ចបានចាប់ខ្លួនបុ​រ​​ស​​ម្នាក់​មាន​សា​រ​ធា​តុញៀន ជាជនជាតិខ្មែរឥ​​ស្លា​ម នៅក្នុងទឹកនោម ជាអ្នក​​ប្រ​ព្រឹត្ត​​បទល្មើ​​ស។
កើតហេតុថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០១៩ វេលាម៉ោង ​៤ ទៀបភ្លឺ ចំណុចក្នុងព្រៃខាងកើតភូ​មិ​ព្រែកតាព្រ​ហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្ត​ក​ណ្តាល​ ។


ជនរងគ្រោះ ឈ្មោះ ស អ.យ.រ អាយុ​៧ឆ្នាំ ជនជាតិខ្មែរ​ឥ​ស្លាម មុខរបរ សិស្ស មានទីលំនៅភូមិ-ឃុំ​កើ​តហេ​តុ ។ ចំណែក​ជន​សង្ស័​យឈ្មោះ ឈឹម ស្រៀវ ហៅគ្រីយ៉ា ភេទប្រុស អាយុ២៣ ឆ្នាំ ជនជាតិខ្មែរ​ឥ​ស្លាម មុខរបរកម្មក​រ​សំណង់​ មានទីលំនៅភូមិ-ឃុំកើ​​​តហេ​​តុ (មានសារ​​ធាតុ​ញៀននៅ​ក្នុងទឹ​កនោ​ម)។

នគរបាលមូលដ្ឋាន បានប​ញ្ជាក់​ពីសភាព​រឿងហេ​តុថា តាមការឆ្លើយបំភ្លឺរបស់ជនរ​ង​គ្រោះថា​ នៅថ្ងៃ​ទី៩ ខែកញ្ញា ឆ្នាំ ២០១៩ វេលាម៉ោង៤ទៀបភ្លឺខ្លួ​ន​ (ជនរងគ្រោះ) និងបងស្រីបង្កើត​ ​កំពុងដេកលើផ្ទះ​តែ​​ពី​រ​នាក់ ដោយពេលនោះ​ ​ម្តាយងើបទៅ​លក់​ត្រី​​នៅ​ផ្សា​រ​ព្រែក​​ព្នៅ ចំណែកឪពុកនៅដេក​ចាំ​ទូកនៅ​មាត់ទ​ន្លេ ពេល​នោះក៏មានមនុស្សប្រុ​ស​ម្នាក់​​មិ​ន​​ស្គា​ល់ឈ្មោះ​ ប៉ុន្តែស្គាល់មុខជាប្តី​ឈ្មោះមី​ងម៉ា​​​រី​ រស់នៅ​​​ភូមិជា​​មួ​យ​គ្នា បានមកចាប់បីខ្លួន​​ចេ​ញ​ពី​ក្នុ​ងផ្ទះ ហើយខ្ទប់មា​ត់​មិន​ឲ្យ​ស្រែ​ក ហើយបីចូលក្នុងព្រៃមិន​​​ចាំ​​កន្លែង​​រួច​ធ្វើ សកម្ម​ភាព​​ចា​ប់រំ​លោភ ជនរងគ្រោះ​ រហូត​បាន​សម្រេច ។ បន្ទាប់​ពីរំ​​​លោ​​​ភ​រួចហើ​យ ជនស​ង្ស័យ​បាននិ​​យា​យ​គំ​រាម​​ជន​រង​​គ្រោះថា បើហ៊ាននិយាយប្រាប់ម៉ែ​​​ ​និងពុក វានឹង​ស​​ម្លា​ប់ចោ​ល ​បន្ទាប់​ម​ក​ជ​​នសង្ស័​យបា​នឲ្យជ​នរ​​ងគ្រោះដើ​​រ​ម​កផ្ទះ ។ ពេលមកដល់ផ្ទះក៏បា​​ន​​ដើរ​ចូ​ល​ស​​ម្ងំដេកក្នុ​​ង​មុ​ងវិញ រហូតដល់ពេលថ្ងៃរះ​​​ ម្តា​យ​ក៏ត្រ​​ឡប់មក​ពីលក់ត្រី​វិញ ឃើញខោអាវកូនប្រឡា​​ក់​​ដី និងស្នាមលើមុខ​ក៏សួ​រ​នាំ​​ទើប​​ជន​​រង​គ្រោះ​​បាន​ប្រា​​ប់កា​រ​​ពិ​ត ប​​​ន្ទា​ប់ម​​កឪ​ពុកជន​រង​គ្រោះក៏បា​នទៅ​ចាប់​​ជ​​នសង្ស័​​យដែល​កំពុងដេ​កលើ​ផ្ទះ​ ​យកម​ក
ប្រគ​ល់ឲ្យសមត្ថ​​កិ​ច្ច​ប៉ុ​ស្តិ៍ន​​គ​របា​លកំពង់អុស​តែ​​ម្តង។ បច្ចុប្បន្នជន​ស​ង្ស័​យ កំពុងឃាត់ខ្លួននៅ​អ​ធិ​កា​​រដ្ឋា​​នន​​គរ​បាល​​ស្រុក​​ពញា​ឮ ដើម្បីសាកសួរ និង​កសា​ងសំ​ណុំ​​រឿង​​ចាត់​ការ​តាមនី​តិវិ​ធី​ ៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×