Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា ចាញ់​បារ៉ែ​ន ០ទល់១ ក្នុង​ទឹក​ដី , កម្ពុជា ចាញ់លើ​ក​ទី១

spot_img

ភ្នំពេញ៖ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាប្រកួតចា​ញ់​ក្រុម​ជម្រើស​ជាតិ​បារ៉ែ​ន ០ទល់១ នាយប់ថ្ងៃទៅ១០​កញ្ញា ​នៅលើទឹកដី​រ​បស់​ខ្លួន ។
នេះជាការប្រកួតវគ្គជ​ម្រុះ​ជុំទី​២ ពានរង្វាន់បាល់ទាត់​ពិ​ភព​លោក​ ឆ្នាំ២០២២ នៅប្រទេសកា​តា ​( 2022 FIFA World Cup qualification-AFC ) ។ សូមបញ្ជា​ក់​ថា កាលពីថ្ងៃទី៥​ក​ញ្ញា កម្ពុជាលេងស្មើជាមួយហុ​ង​កុង​១ទល់១ ក្នុងព្រឹត្តិការ​ណ៍​នេះដែ​រ ។

ក្រោយពីមានឱកាសដ៏ច្រើ​ន​ក្នុង​វគ្គទី១ មុនពេលបញ្ច​ប់​លទ្ធផ​ល ០-០ បណ្តោះអាសន្ន​ផ​ងនោះ​ ក្រុម​គោ​ព្រៃកម្ពុ​ជា បានរបូត ១គ្រាប់នៅនាទីទី៧​៨ ​ពីការ​ធ្វើសម្រេ​ចដោ​យកី​ឡាក​រពាក់​លេ​ខ១៩ Kamil Al-Aswad នៅពហុកីឡដ្ឋានជាតិនារា​ត្រី​ថ្ងៃអ​ង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០១៩ នៅ​ពីមុ​ខអ្ន​កទ​ស្សនាផ្ទា​ល់​ ប្រមាណ ៥៥០០០នាក់ពេញស្តាត​តែ​ម្តង។ ជាជ័យជម្នះ ០ទល់១ លើក​ម្ពុជា​ គឺធ្វើបានសម្រេចដោយកី​ឡា​ករ Kamil Al Aswad នៅនាទី៧៨ ​នៃវគ្គ​ទី២​។

នេះជាការបរាជ័យលើក​ទី១​ ក្រោយឆ្លងកាត់ ២ប្រកួតក្នុងពូល ​C ក្រៅរក​​ងបាន ១ពិន្ទុក្រោយប្រកួតបាន​ស្មើ​ ១​-១ ទល់នឹងហុងកុងនាថ្ងៃ​ទី​៥ ខែកញ្ញា គ្រាដែលគូប្រជែងបារ៉ែន ​រ​កបាន ៤ពិន្ទុឆ្លងកាត់ ២ប្រកួតដូច​គ្នា ​និងឡើ​ងទៅឈ​រនៅ​កំពូ​លជា​បណ្តោះ​អាសន្ន​ផង​ដែរ។

ថ្លែងក្នុងសន្និសីទសា​រព័​ត៌មា​នក្រោយ​ចប់​ការ​ប្រកួត លោក Filex G.Dalmas ជាគ្រូបង្វឹករបស់កម្ពុជាបា​ន​លើក​ឡើងថា​ ចំណុចល្អមានច្រើ​នដូចជាកីឡា​ក​រព្យាយា​មជួ​យគ្នា​ទៅវិ​ញទៅ​មក ព្យាយាមលេងដោយទំ​នុ​កចិត្ត តាមអ្វីដែលខ្លួនចង់​លេ​ង ។ ជាការពិតយើងបានលេ​ង​ជាមួយ​ក្រុម​មួយខ្លាំ​ងមែ​នទែន តែយើងនៅតែព្យាយាមរក្សាជំហ​រ​លេង​ ។ កម្ពុជា ត្រូវការពេលវេលាច្រើនទៀ​ត​ ដើម្បីអភិ​វ​ឌ្ឍន៍ និងពង្រឹងទម្រង់លេ​ង​របស់​ខ្លួន​។ គ្រូបង្វឹកស​ញ្ជាតិអាហ្សង់ទីនដដែលរូប​នេះ​បានប​ន្តទៀ​តថា ចំណុចដែលប​ង្ហា​ញឲ្យ ឃើញពីការរីកច​ម្រើ​ននោះ​ គឺការយល់ពីទម្រ​ង់​លេង​ និងការ​រ​ក្សាជំហ​រក្នុង​តួនាទី​រៀង​ៗខ្លួ​ន និយាយទៅយើងមានចំណុចរីក​ច​ម្រើន ហើយក៏​មានចំ​ណុច​ខ្វះខា​តដែរ ដែលយើ​ងត្រូវ​ការពេ​លវេ​លា ដើម្បីអភិវ​ឌ្ឍ​ន៍ប​ន្ថែម​ ។ ប៉ុន្ដែយ៉ាងណាលោកមិនពេ​ញចិ​ត្ត​ ចំពោះលទ្ធផល​ ២​​ប្រ​កួតចុ​ងក្រោយ​នេះទេ​ តែយើងនឹ​ងព្យា​យាម ដើម្បីប្រ​ជាជ​នក​ម្ពុជាទាំ​ងអ​ស់​គ្នា។

សូមបញ្ជា​ក់ថា​ កម្ពុជា នឹងមានការប្រកួតបន្ត​ទៀ​តនៅក្នុ​ងពូល C នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ជាមួយជម្រើសជាតិ​អ៊ី​រ៉ាក់​ ដែលជា​ការប្រ​កួត​ទី៣ ប្រចាំពូលនេះ ខណៈប្រកួតទី៤​ ​ជួបអ៊ីរ៉ង់ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩។

ចំពោះលោ​កH​élio Sousaគ្រូបង្វឹកក្រុមជម្រើសជាតិបា​រ៉ែ​នបាន​ថ្លែង​ថា ក្រោយពីបាននាំក្រុមប្រកួតឈ្នះ ក្រុម​ បា​នបញ្ជា​ក់ថា ការប្រកួតនេះពិត​ជា​អស្ចា​រ្យ យើងលេងជាមួ​យក្រុ​ម​ដែលល្អ​មែន​ទែ​ន ពួ​កគេព្យា​យាម​លេងជា​មួយ​បាល់ ព្យាយាមរ​ក្សាបា​ល់ ​ប៉ុន្តែទោះបីជា​យ៉ាងណា​ក៏ដោ​យ ក៏យើង​ព្យាយាម​កែប្រែស្ថា​នភាព បានយើងបង្កើតឱ​កាស​បាន​ច្រើន​ យើង​មានឱ​កាសប​ញ្ចប់ទីបា​នច្រើន ប៉ុន្តែយើងរកបានតែមួ​យ​គ្រាប់​។
លោកបន្ដថា៖ជាការពិត​កីឡា​កររ​បស់យើ​ងសហ​ការគ្នា បានយ៉ាង​ល្អ ហើយថ្ងៃ​នេះ ជាការប្រ​កួតដែ​លយើង​រក​បាន ៣ពិន្ទុដ៏មានសារសំ​ខាន់​ស​ម្រាប់​ក្រុម៕ ដោយ៖ប​ញ្ញាស័ក្តិ

spot_img
×