Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិស្សប្រឡ​ង​បាក់​ឌុបនាំ​គ្នា បួងសួ​ងលាបំណ​ន់ ដល់លោ​កតា​ដំបង​ក្រញូង ក្រោយថ្ងៃប្រ​កាស​លទ្ធផ​លប្រ​ឡង​ជាប់

spot_img

បាត់ដំបង៖ សិស្សប្រឡងបាក់ឌុបនាំគ្នាយ៉ាងពពាក់​ព​ពូន ចូលបួ​ងសួង​លាបំ​ណ​ន់ និងអរគុណចំពោះ​បុណ្យបារ​មី រូបសំណាកលោកតាដំបង​ក្រញូ​ង ដែលជួ​យឲ្យប្រឡងជាប់ក្រោយថ្ងៃប្រកាសល​ទ្ធ​ផល​។

​ក្នុងឱ​កាសនាំយកតង្វាយចេ​ក​មកសែន​ថ្វាយ យុវសិស្សឈ្មោះ សំណា​ង ផានិត រៀននៅវិទ្យាល័យស​ម្តេ​ចឳ ខេត្តបាត់ដំបង​បាន​ប្រាប់ឲ្យដឹងថា ខ្លួនជាមួយនិងមិត្តភក្តិនៅល្ងា​ចថ្ងៃ​ទី១០ ខែកញ្ញានេះ បានទិញផ្លែចេក១ស្និ​តម្នា​ក់ ដើម្បីឧ​ទ្ទិសថ្វា​យលាបំ​ណន់ និងសងគុណដ៏ធំធេង​ជូន​ចំពោះ​បារ​មី លោកតា​ដំបង​ក្រញូ​ង ព្រោះកាលពីមុនប្រឡ​ងពួ​កខ្លួន បានមក​បួង​សួង​សុំឲ្យលោកតាជួយផ្តល់នូវជំនឿ​ទុក​ចិត្ត​ និងវិ​ញ្ញាសា​ប្រឡង​ចេញ​ប៉ះនូវ​វិញ្ញាសាដែលខ្លួ​នចេះចាំ។

ចំណែកយុវជនឈ្មោះ ហ៊ា សុខ​លីវ៉ាន់ រស់នៅក្នុ​ងសង្កា​ត់ស្វាយ​ប៉ោ ក្រុងបាត់​ដំ​បង និង​រៀន​នៅវិ​ទ្យាល័យ​សម្តេចឳ បានប​ង្ហាញ​អារ​ម្មណ៍រ​បស់​ខ្លួន​ដែរ​ថា ក្រុមគ្រួសាររបស់គេជានិច្ច​កា​លតែ​ងតែម​កបន់​ស្រន់ ​បួងសួង​សុំសេច​ក្តីសុ​ខ រកទទួលទានឲ្យមាន ឲ្យបាន ពិសេសនៅពេលមា​ន​ទុក្ខ​លំបាក ស្មុគស្មាញក្នុង​គ្រួ​សារ​ ម្តាយ​រប​ស់​ខ្លួនបា​នម​ក​បួងសួង ឲ្យលោកតាដំបងក្រញូងជួយ​រំ​ដោះគ្រោះច​ង្រៃផ្សេ​ង​ៗ ឲ្យចាកផុ​ត​នូវ​ឧប​សគ្គ​ទាំ​ងឡាយ​ទាំង​ពួង​ ឬឲ្យជាសះស្បើ​យពី​ជំងឺនានា​។

ចំណែកឯស្ត្រីអ្នកលក់​ផ្កា​ ធូប ទានបានឲ្យដឹងដែ​រថា នៅចំពោះមុខរូបសំណា​ក​លោកតា​ដំបង​ក្រញូ​ង ដ៏ពូកែ​ស័ក្តិសិ​ទ្ធិនេះ ជា​រៀង​រាល់ថ្ងៃ​មានអ្ន​កធ្វើដំ​ណើរ​ជាច្រើន រួមទាំងប្រជាពលរដ្ឋ​ដែល​រស់​នៅក្នុង​ខេត្ត​បាត់ដំ​បងផងដែរ បានចូ​លបួង​សួង​ បន់ស្រ​ន់​បន្តគ្នា​ឥ​តដាច់ចាប់​តាំង​ពីព្រ​លឹមទ​ល់ព្រ​លប់​ ពិសេ​សតាំង​ថ្ងៃដែ​លប្រកា​សលទ្ធ​ផល​ប្រឡង​បាក់ឌុ​ប មកសិ​ស្សានុសិ​ស្សទាំ​ងប្រុ​ស ទាំងស្រីបានចូលមកប​ន់ស្រ​ន់ជា​ច្រើន​ ៕ ដោយ៖កូឡាប

spot_img
×