Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្សជាង ១០០នាក់ស្លាប់ និងរបួសក្នុងហេតុកា​រ​ណ៍រត់​ជាន់គ្នា ក្នុងពិធីបុណ្យសា​ស​នានៅអ៊ី​រ៉ាក់

spot_img

មនុស្សយ៉ាងហោចណាស់ចំនួន​ ៣១នាក់បានស្លាប់ និងជាង ១០០នាក់រងរបួសក្នុ​ង​ហេ​​តុកា​រ​​ណ៍ជាន់គ្នា ក្នុងទីក្រុង Karbala ប្រទេសអ៊ីរ៉ាក់ ខណៈដែល​អ្នក​បួងសួ​ងសា​សនា​អ៊ីស្លាម បានធ្វើការរំលឹ​ក​ពិធី​បុណ្យ Ashura កាលពីថ្ងៃអង្គារម្សិ​ល​មិញនេះ​។ នេះបើតាមការបញ្ជាក់របស់ក្រសួងសុ​ខា​ភិបាល​ប្រទេស​អ៊ីរ៉ាក់។

មុនពេលកើតហេតុ មនុស្សរាប់ពាន់នាក់ បានធ្វើដំណើរតាមដងផ្លូវ​ ដើម្បីចូលរួមក្នុងពិធីបុណ្យខា​ង​លើ ដែលជាថ្ងៃបុណ្យដ៏សំ​ខា​ន់បំផុត​ប្រចាំ​ឆ្នាំ។

ប៉ូលីសប្រទេសអ៊ីរ៉ាក់កំពុ​ងធ្វើ​ការស៊ើបអង្កេតពីមូលហេតុដែលបណ្តាល​ឲ្យ​មានព្រឹ​ត្តិការ​ណ៍ជាន់​គ្នានោះ។

សូមបញ្ជាក់ថា ក្នុងសា​ស​នាអ៊ីស្លា​ម ពិធីបុណ្យ Ashuraគឺមានសារសំខាន់ខ្លាំ​ងណា​ស់ ព្រោះវាគឺជា ​គឺជាខួបគម្របនៃការសម្លាប់​រ​បស់ Imam Hussein ដែលជាចៅប្រុស​រ​បស់ Prophet Mohammed ដែលជាអ្នកបង្កើ​តសា​សនាអ៊ី​ស្លាម​៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×