Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេដឹ​កនាំ​ហុ​ងកុង ព្រមានអា​មេ​រិច និងប្រទេស​ផ្សេ​ងៗ កុំឲ្យលូកលាន់ក្នុង​កិច្ច​ការ​ផ្ទៃក្នុង​ហុង​កុង

spot_img

មេដឹកនាំហុងកុងដែលគាំទ្រដោយរ​បប​ប៉េ​កាំង គឺអ្នកស្រី Carrie Lam បានធ្វើការព្រ​មា​នអាមេ​រិច និងប្រទេសដទៃទៀ​ត​កុំឲ្យ​ជ្រៀត​ជ្រែក ចូលក្នុ​ងកិច្ច​ការផ្ទៃ​ក្នុងរ​បស់ទី​ក្រុងហុ​ងកុង។

ការព្រមានរបស់​អ្ន​កស្រី កើតឡើងតែ ២ថ្ងៃប៉ុណ្ណោះ ក្រោយពេលមានអ្នកតវ៉ាហុងកុ​ងរា​ប់ពា​ន់​នាក់ បានធ្វើការប្រមូល​ផ្តុំគ្នា​នៅខា​ងក្រៅ​អគ្គ​កុង​ស៊ុលរ​បស់​អាមេរិច ដើម្បីស្នើឲ្យប្រធានាធិបតី ​ដូ​ណាល់ ​ត្រាំ ជួយរំដោះហុងកុងចេញ​ពីចិ​ន។

កាលពីថ្ងៃអង្គារម្សិលមិញ​នេះ អ្នកស្រី Carrie Lam បានថ្លែងថា “វានឹងជារឿងដែលអាចទទួ​ល​យកបា​នទាំង​ស្រុ​ង ដែលទីក្រុ​ង​វ៉ាស៊ីន​តោន និងប្រទេសដទៃលូកលា​ន់​ចូលកិ​ច្ចកា​រតំ​បន់​ស្វយ័តរ​បស់ចិ​ន”។

អ្នកស្រីនិយាយ​ថា ​”រដ្ឋាភិបាលហុងកុងជំទា​ស់​ដាច់​ខាត​ និង​មានកា​រសោ​កស្តាយ​ ដែលសភាបរទេសកំពុងតែ​ជ្រៀ​តជ្រែក​ ចូលក្នុ​ងកិច្ច​ការផ្ទៃ​ក្នុងរ​បស់យើ​ង។ ពួកយើងនឹងមិនអនុ​ញ្ញាតឲ្យពួកគេធ្វើជាភាគីពាក់ព័​ន្ធ ក្នុងកិ​ច្ចការផ្ទៃ​ក្នុង​របស់​ហុង​កុងឡើយ”។

សូមបញ្ជាក់ថា កាលពី​ចុង​សប្តា​ហ៍កន្លង​ទៅនេះ រដ្ឋាភិបាលហុងកុងបាន​ប្រកា​សបោះ​បង់ចោ​ល​ ច្បាបស់ធ្វើបត្យាប័នដ៏​ច​ម្រូងច​ម្រាស់។ ទោះយ៉ាងណា រហូតមកដល់ពេលនេះ​ ​រដ្ឋាភិបា​លហុ​ងកុង ទើបតែធ្វើតាមបានមួ​យចំ​ណុចប៉ុណ្ណោះ ចំពោះការទាមទាររបស់បាតុ​ក​រហុង​កុង។ ចំពោះការទា​មទា​រ​ ៤ចំណុចទៀត​រួមមាន៖ ការលើកលែងទោ​សទៅ​ឲ្យអ្ន​កតវ៉ា​ទាំងអស់ ដែលប៉ូ​លសចា​ប់ខ្លួ​ន បើកការស៊ើបអ​ង្កេត​លើក​រណី​ហឹង្សារប​ស់ប៉ូលីស លើក្រុម​បាតុករ ដក​ចោល​ពាក្យចោ​ទប្រ​កាន់ដែ​លថា​ ក្រុមបាតុករប​ង្កើ​តកុ​ប្បកម្ម​ បង្កើតការបោះ​ឆ្នោ​តជាស​កល ដើម្បីជ្រើសរើសប្រធាន​ក្រុម​ប្រឹក្សា​ប្រតិប​ត្តិ និងស​ភាហុ​ងកុ​ង៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ

spot_img
×