Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំនាញអំពាវនាវឱ្យអ្ន​កប្រ​កបរ​បរទីផ្សារ បណ្តា​ញប្រយ័​ត្នគ្រោះ​ថ្នាក់ និ​ងត្រូ​វរៀនសូត្រឱ្យបាន​ត្រឹម​ត្រូវ​

spot_img

ភ្នំពេញ៖ស្របពេលដែលទីផ្សារបណ្តាញនៅប្រទេសក​ម្ពុជា​ កំពុងមានសកម្មភាពយ៉ាងផុ​ល​ផុស ហើយអ្នកប្រកបរប​រ​មួយនេះ ជួបបញ្ហាប្រឈមច្រើន​នៅ​ចំពោះមុ​ខនោះ​ ត្រូវបានអ្នកជំនាញ​អំពា​វនាវ ឱ្យចូលរៀនវគ្គ​ប​ណ្តុះបណ្តាល​ និងបង្កើ​នស​មត្ថ​ភាពត្រឹ​មត្រូ​វចៀ​សវាង បង្កហានិភ័យខ្លួន​ឯ​ង និងសង្គ​មជា​តិ។​

គួរបញ្ជាក់ថា ធុរកិច្ចទីផ្សារបណ្តាញ ឬហៅ​ ថា MLM (Multi-level-Marketing) គឺជាការធ្វើទីផ្សារទំនិញ ឧបភោគ បរិភោគ ក្នុងលក្ខណៈ នៃការលក់ពីបុគ្គលម្នាក់ ទៅកាន់បុគ្គលម្នាក់ទៀត ដោយក្រុមហ៊ុន ឬសហគ្រិន នឹងផ្តល់ឱកាស ក្នុងការធ្វើធុរកិច្ច ដល់អ្នកលក់សេរី និងមនុស្សគ្រប់គ្នា មិនថាអ្នកគឺជានរណា បញ្ចប់ការសិក្សាកម្រិតណានោះទេ អ្នកអាចចូលរួម ធ្វើធុរកិច្ចទីផ្សារបណ្តាញ បានទាំងអស់ ។

ពាក់ព័ន្ធទៅនឹងទីផ្សារបណ្តាញកម្ពុជានា​ពេលប​ច្ចុប្បន្ន​នេះដែ​រ​ លោកសហមូហក​ប​ណ្ឌិត ឡី សុភាព ប្រធានសមាគម​ អ្នកទីផ្សារបណ្តា​ញ​កម្ពុ​ជា និងជានាយកវិទ្យាស្ថានអាជីវ​ក​ម្មអ​ន្តរជា​តិ បាន​បញ្ជា​ក់ប្រាប់បណ្តាញសារព័ត៌​មានថា លោក ​បានក​ត់សម្គា​ល់ឃើញ​ថា អាជីវករ ដែលកំពុងប្រតិបត្តិការ​អាជីវ​កម្ម បណ្តាញបច្ចុប្ប​ន្ន​ នៅមានកង្វះការអ​ប់​រំ ចំណេះដឹ​ងវិ​ជ្ជាជី​វៈច្បាស់​លាស់ ធ្វើឱ្យងាយបង្កហានិ​ភ័យ​បង្ក​ការ​ពាល់​ ដល់អ្ន​កប្រើ​ប្រាស់​ និង​ពិសេស​ផ្លូវ​ច្បាប់​ថែមទៀ​ត។

ដោយសារផ្តើមចេញពីប​​ញ្ហា​នេះដែរ​ ទើបលោកបណ្ឌិត បានអំពាវនាវឱ្យអ្នកប្រកបលើមុខ​រប​រនេះ ត្រូវមានការប្រុងប្រយ័ត្ន​ខ្ព​ស់ ​ហើយព្រ​មជាមួយគ្នា ដើម្បីចៀសវាងកំហុសឆ្គ​ង​ទាំងអ​ស់នេះ ពួកគេ​ងាកម​ករៀន​សូត្រ​ត្រឹមត្រូ​វ។ អ្វីដែលសំខាន់​​នោះគឺត្រូវឆ្លងកាត់ការ​ប​ណ្តុះបណ្តាល និងមានវិញ្ញាប័ណ្ណ​បត្រ​បញ្ជា​ក់ ពីជំនាញអាជីវក​ម្ម​ទីផ្សារ​បណ្តាញ​ ។
ពាក់ព័ន្ធក្នុងរឿងនេះ​ដែរ ​លោក​បណ្ឌិត ឡី សុភាព បានប​ញ្ជាក់​ថា “យើ​ងឃើ​ញថាទី​ផ្សារ បណ្តាញ​យើង​បច្ចុប្ប​ន្ន មានអ្ន​កប្រក​បមុខ​របរ​នេះច្រើ​ន តែពួកគាត់មិនបាន​យល់ដឹ​ងពីប​ញ្ហាហានិភ័យនោះទេ។ ហេតុនេះមានតែ ការទទួលការបណ្តុះបណ្តាលវិ​ជ្ជា​ជីវៈនេះ​ប៉ុណ្ណោះទើ​ប ​អាច​ចៀសផុ​តពីរឿងធំៗក្នុងនេះ ដូចជាបើក្រុមហ៊ុនដែលមិនមាន​ប្រភ​ពច្បា​ស់លាស់​ ការចែកភា​គ​លាភ និ​ងប្រយោ​ជន៍មិន​សមភាព បានត្រឹមសន្យា​ខ្យ​ល់ ហើយបិទទៅបាត់​ទៅ​។ មួយវិញទៀត អ្នកប្រកប​អា​ជីវក​ម្មទីផ្សា​របណ្តា​ញ អាចនិយាយលើស ​ឬចាញ់បោ​កតគ្នា និងបោកប្រាស់តគ្នា ដោយមិនដឹងខ្លួន​” ។

លោកបណ្ឌិត បានបន្តឱ្យដឹងថា ចំពោះការបានទទួលបណ្តុះប​ណ្តា​លនេះ​ ធ្វើឲ្យយើងដឹងមិនអាច​ឲ្យ​គេ មកបោកប្រា​ស់​បាន​ ហើយ​កា​រនិយាយ​ស្តី អំពីការផ្សព្វផ្សាយផលិ​ត​ផល ឬសេវាកម្មដែលយើ​ង​ កំពុង​ប្រតិបត្តិការនេះ ឃោសនាបានត្រឹមត្រូ​វ​ មិនពន្លើស​កា​រពិត ធ្វើឲ្យទីផ្សារ​កាន់​តែល្អប្រ​សើរ ក្នុងការប្រកបអាជី​វ​កម្មទី​ផ្សារ​បណ្តា​ញ ទាំងខ្នាតតូច និង​ម​ធ្យម​ ដោយធ្វើឲ្យអតិថិ​ជ​ន កាន់តែមាន​ជំ​នឿ និងអាជីពមួយនេះកា​ន់​តែរឹង​មាំ។​

លោកបណ្ឌិត បានបន្តឱ្យដឹងថា ក្នុងនាមប្រធានស​មា​គម អ្នកទីផ្សារបណ្តាញកម្ពុ​ជា​ ខ្ញុំចង់ឲ្យមានការអភិ​វ​ឌ្ឍដែ​លធ្វើឲ្យ​យុវ​ជន និងប្រជាពលរ​ដ្ឋ​ប្រកប​អាជី​វកម្ម​ខ្នាត​តូច និងមធ្យមនេះ មានជំនាញ​វិ​ជ្ជាជី​វៈ ដើម្បីអភិវឌ្ឍន៍​សេ​ដ្ឋកិ​ច្ចជា​តិ បា​នត្រឹ​ម​ត្រូវ ស្របតាមគោលនយោ​បាយ​ របស់រាជ​រ​ដ្ឋាភិ​បាល​ ។

ដោយឡែ​កលោក លី ស៊ីនន្ទ ស្ថាបនិក និងជាអគ្គនាយកក្រុម​ហ៊ុ​ន NSZ World ដែលជាក្រុម​ហ៊ុ​ន ផ្គត់​ផ្គង់​ផល​តិផលគ្រឿ​ងសំអា​ង ម៉ាក់ QnanoX និងជាក្រុ​ម​ហ៊ុន ផ្តល់អាជីវកម្មទីផ្សា​រប​ណ្តាញ​ធំជា​ងគេនៅ​កម្ពុជា​ បានប្រកាសគាំ​ទ្រ​ ចំពោះការអំពា​វ​នាវ របស់សមាគម​អ្ន​កទី​ផ្សារប​ណ្តាញ​កម្ពុ​ជា ដោយបានប​ញ្ជូ​ន និងប​ញ្ជ្រៀប​ទៅដ​ល់សមា​ជិក អ្នកប្រកបអាជី​វ​កម្ម​ទីផ្សារ បណ្តាញរបស់ខ្លួន​ចូល​រួ​ម វគ្គសិក្សាបណ្តុះបណ្តា​ល​វិជ្ជា​ជីវៈ​ ជាមួ​យវិទ្យា​ស្ថាន អាជីវកម្មអន្ត​រ​ជាតិ ដែលជាវិទ្យាស្ថានឈា​ន​មុន​គេ និងដំ​បូង​គេ​បង្អ​ស់ ដែលទទួលស្គា​ល់​ ដោ​យរាជ​រដ្ឋា​ភិបា​លផ្ទា​ល់ នូវជំនា​ញប​ណ្តុះ​បណ្តា​ល ច្បាប់បទ​ដ្ឋាន​គតិ​យុទ្ធ ពីអាជីវក​ម្ម​ទីផ្សា​រប​ណ្តាញ​នៅកម្ពុ​ជា ។
លោកបានបញ្ជាក់ផ​ងថា ដើម្បីក្លាយជាក្រុមហ៊ុនឈាន​មុ​ខគេ ទើបក្រុ​មហ៊ុន​រប​ស់លោក ប្រែក្លាយ​ជាក្រុម​ហ៊ុនស្រ​បច្បា​ប់ ដើម្បីបញ្ជៀសហានិ​ភ័យ​ទៅថ្ងៃមុ​ខ សម្រាប់អ្នកទីផ្សារ​ប​ណ្តាញខ្លួ​នឯង និងប្រជាជន​ក​ម្ពុជាផ​ងដែ​រ៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×