Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ដាក់​វិធានការ​លុបបំបាត់​ចោល​ប៉ុស្ដិ៍​ត្រួតពិនិត្យ ដើម្បី​លើកស្ទួយ​ជីវភាព​ប្រចាំថ្ងៃ​ដោយ​ភាពកក់ក្តៅ គ្មាន​ការរំខាន​

spot_img

ភ្នំពេញ​៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០១៨​នេះ ចេញ​សេចក្ដីណែនាំ ស្ដីពី​ការលុបបំបាត់​ប៉ុស្ដិ៍​ត្រួតពិនិត្យ នៅ​ផ្ទៃ​ក្នុង​ប្រទេស​កម្ពុជា​។​

​តាម​សេចក្ដីណែនាំ​របស់​សម្ដេច​ក្រឡា​ហោម ស ខេង ដែលមាន​៥​ចំណុច​នោះ បានបញ្ជាក់​ថា ការ​ដាក់​ពង្រាយ​ប៉ុស្តិ៍​ត្រួតពិនិត្យ​ផ្លូវគោក ផ្លូវទឹក​ក្នុង​ផ្ទៃ​ប្រទេស ដែល​សម្រេច​អនុញ្ញាត​ដោយ​អាជ្ញាធរ​រដ្ឋបាល​រាជធានី ខេត្ត ក៏ដូចជា​ការប្រើប្រាស់​លិខិត​ឧទ្ទេស​នាម​របស់​ក្រសួង ស្ថាប័ន​ជំនាញ ពាក់ព័ន្ធ​មួយចំនួន​ដើម្បី​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ បាន​បង្កើតឲ្យមាន​ការត្រួត​ពិនិត្យ​ច្រើន​ទីតាំង មាន​សមត្ថកិច្ច​ច្រើន​មុខជំនាញ ជា​កត្តា​នាំឲ្យ​កើត​មាន​បញ្ហា​ប្រឈម ប៉ះពាល់​ដល់​សិទ្ធិសេរីភាព ផលប្រយោជន៍ និង​សតិអារម្មណ៍​ប្រជាពលរដ្ឋ​។

​បើ​តាម​សម្តេច​ក្រឡាហោម ក្នុង​គោលបំណង​ជំរុញ​អនុវត្ត​ឲ្យបាន​សម្រេច នូវ​គោលនយោបាយ និង​ការប្តេជ្ញា​ចិត្ត​ដ៏​មុះមុត​របស់​រាជរដ្ឋាភិបាល ក្នុង​ការផ្តល់​សេវា​បម្រើ ក៏ដូចជា​បង្ក​លក្ខណសម្បត្តិ​ល្អប្រសើរ​ជូន​ប្រជាពលរដ្ឋ ក្នុងការ​ធ្វើ​សកម្មភាព​ប្រកបមុខរបរ លើកស្ទួយ​ជីវភាព​ប្រចាំ​ថ្ងៃ​ដោយ​ភាពកក់ក្តៅ គ្មាន​ការរំខាន ព្រមទាំង​លុប​បំបាត់​ឲ្យបាន​នូវ​អំពើអ​សកម្ម​នានា ដែល​តែងតែ​កើតមានឡើង​នៅ​តាម​ប៉ុស្តិ៍​ត្រួតពិនិត្យ ក្រសួងមហាផ្ទៃ ក្នុងនាម​គណៈបញ្ជាការ​ដឹកនាំ​ត្រួតពិនិត្យ និង​លុបបំបាត់​ប៉ុស្តិ៍​ត្រួតពិនិត្យ​អនាធិបតេយ្យ​តាម​ផ្លូវគោក និង​ផ្លូវទឹក ។

សម្ដេច​ក្រឡាហោម ស ខេង ក៏​បាន​ណែនាំ​ឲ្យ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជ​ធា​នី​-​ខេត្ត ត្រូវតែ​រំសាយ និង​បញ្ឈប់​ទាំងស្រុង នូវ​រាល់​សកម្មភាព​រប​ស់​ប៉ុស្ដិ៍​ត្រួតពិនិត្យ ទាំងអស់​នៅ​ផ្ទៃ​ក្នុង​ប្រទេស​ដែល​បានអនុញ្ញាត​ដោយ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក៏​ដូច​ជា​ការ​អនុញ្ញាត​ដោយ​លិខិត​ឧទ្ទេស​នាម​ក្រសួង ស្ថាប័ន ជំនាញ​ពាក់ព័ន្ធ​នា​ពេលកន្លងមក​។ ក្នុងករណី​មាន​ភាពចាំបាច់​ដោយ​ផ្អែក​លើ​ស្ថានការណ៍​ជាក់ស្តែង ដែល​តម្រូវឲ្យ​មាន​ប៉ុស្តិ៍​ត្រួតពិនិត្យ ឈរជើង​អចិន្ត្រៃយ៍ ឬ​ប៉ុស្តិ៍​ចល័ត​ត្រួតពិនិត្យ​របស់​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ នៅក្នុង​ភូមិសាស្ត្រ​រាជធានី ខេត្ត នោះ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី ខេត្ត ត្រូវ​ធើ្វ​សំណើ​សុំ​ការ​ពិនិត្យ សម្រេច ពី​ប្រធាន​គណៈ​បញ្ជាការ​ដឹកនាំ​ត្រួតពិនិត្យ​និង​លុបបំបាត់​ប៉ុស្តិ៍​ត្រួតពិនិត្យ​អនាធិបតេយ្យ​តាម​ផ្លូវគោក​និង​ផ្លូវទឹក ទើប​អាច​អនុវត្តបាន​។ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី ខេត្ត មាន​ភារកិច្ច​ទទួល​ខុស​ត្រូវ ក្នុង​ការដឹកនាំ​ត្រួតពិនិត្យ រាល់​សកម្មភាព​អនុវត្ត​របស់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ដែល​ត្រូវបាន​បង្កើត ព្រមទាំង ធានា​ឲ្យបាន​ដាច់ខាត មិនឲ្យ​មាន​អំពើអ​សកម្ម​ណាមួយ​កើ​ត​ឡើង ធ្វើឲ្យប៉ះពាល់​គោលនយោបាយ​ដ៏ត្រឹមត្រូ​វ​របស់​រាជរដ្ឋាភិបា​ល ឬ​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព និង​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ឡើយ​។

​សម្តេច​ក្រឡាហោម បាន​ស្នើ​ឲ្យមាន​វិធានកា​រ​ទាន់ពេលវេលា​ចំពោះ​ការ​លួច​ដាក់​ប៉ុស្តិ៍ ឬ​សកម្មភាព​ដាក់​ប៉ុស្តិ៍​ចល័ត​ខុសពី​ខ្លឹមសារ​នៃ​សេចក្តីណែនាំ​នេះ ដោយ​ចាត់តាំង​កម្លាំង​ចុះ​ត្រួតពិនិត្យ​ឬ​ធ្វើ​អន្តរាគមន៍ បង្ក្រាប​ជា​បន្ទាន់​តាម​ស្ថានការណ៍​ជាក់ស្តែង​៕ ដោយ​៖​កូឡាប​

spot_img
×