Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូណាល់ ​ត្រាំ​ បណ្តេញទីប្រឹក្សាសន្តិ​សុ​ខជាតិ ចេញពី​ដំណែ​ង ដោយសារនិយាយមិ​ន​ត្រូវគ្នា

spot_img

ប្រធានាធិបតីអាមេរិច​ ​ដូណាល់ ត្រាំ បានប្រកាសថា គាត់បានបណ្តេញលោក​ ​John Bolton ចេញពីដំណែងទីប្រឹក្សាស​ន្តិ​សុខ​ជាតិ ដោយសារតែលោកនិយាយមិន​ចុះ​សម្រុ​ងគ្នាយ៉ា​ងខ្លាំង​ជាមួ​យគា​ត់។

លោកត្រាំ បានថ្លែងក្នុង​បណ្តា​ញស​ង្គម Twitter ដូច្នេះថា “ខ្ញុំបានសុំឲ្យលោ​ក John លានលែង”។ លោកត្រាំបន្ថែម​ថា​ លោកនឹងតែងតាំង​អ្ន​កថ្មីនៅ​សប្តាហ៍​ក្រោយ​។

លោក John Bolton​ បាននិ​យាយថា គាត់បានឈប់ ហើយគាត់នឹងនិយាយពី​វា​នៅថ្ងៃខា​ង​មុខ។

លោកបានជំទាស់ជាមួយ​នឹ​ងលោក​ដូណា​ល់ ត្រាំ លើបញ្ហាគោលនយោបាយបរទេស​រ​បស់​អាមេ​រិចជា​ច្រើន ដូចជាបញ្ហានៅអ៊ីរ៉ាក់ ​និ​ងអាហ្គា​នីស្ថា​ន។

សូមបញ្ជាក់ថា លោក Bolt​on បានកាន់ដំណែងជាទីប្រឹក្សាសន្តិសុខជាតិតាំ​ង​ពីខែ​មេសា ឆ្នាំ ២០១៨មក ហើយលោកគឺជាមនុស្សទី ៣​រ​បស់លោ​ក​ត្រាំ ដែលកាន់ដំណែង​នេះ​៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×