Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបា​លខេត្ត​ព្រះសី​ហនុ ទទួលបានអាហារូបក​រណ៍​សិស្ស​ប្រឡង​ជាប់​បាក់ឌុ​ប រៀននៅ​ប្រទេស​ចិន និងថៃចំនួ​ន ១៥កន្លែង

spot_img

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ ​ទទួលបានការផ្តល់ជូនអាហារូបករ​ណ៍​សិស្សប្រ​ឡង​ជាប់បា​ក់ឌុប ចេញទៅ​រៀននៅប្រ​ទេស​ចិន និងថៃចំនួន ១៥កន្លែង និងម៉ូតូ៥គ្រឿង​ថវិ​កា២០​លានរៀល ពីសប្បុរសជ​​ន ឬវិស័​យឯ​ក​ជន។

ពិធីផ្តល់ជូននេះ ធ្វើឡើងកាលពីព្រឹកថ្ងៃ​ពុ​ធ ទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ នាសាលប្រជុំសាលាខេត្តព្រះ​សី​ហនុ ដឹកនាំដោយ លោក គួច ចំរើន អភិបាលនៃគណៈ​អ​ភិបាល​ដឹកនាំ​មន្ត្រី​ និងតំណាងភាគីម្ចាស់​ជំ​នួយ​។

ចំពោះអាហារូបករណ៍សិក្សា​នៅប្រ​ទេស​ចិន និងថៃ ចំនួន ១៥កន្លែង ដែលវិស័យ​ឯ​ក​ជនផ្តល់ ជូនរដ្ឋបាលខេ​ត្ត​ព្រះសីហ​នុ សម្រាប់សិស្សទើបប្រ​ឡង​ជាប់​សញ្ញា​បត្រម​ធ្យមសិ​ក្សាទុតិ​យភូមិ ឬជាប់សញ្ញាបត្របាក់​ឌុ​បឆ្នាំ២​០១៩នេះ គឺផ្តល់ជូនដោ​យ​ លោក​បណ្ឌិ​ត សុខ ប្រសិទ្ធិ ប្រធានក្រុមប្រឹក្សាភិ​បាល​សម្ព័​ន្ធយុវ​ជនអា​ហារូប​ករ​ណ៍(ស២)។

ត្រង់ចំណុចនេះ លោកប​ណ្ឌិត​ សុខ ប្រសិទ្ធិ មានប្រសាសន៍ថា​ អាហារូបករណ៍ទាំង​២​៥កន្លែ​ងនេះ គឺសិក្សានៅប្រទេសថៃ​ចំនួ​ន​ ១០កន្លែង និ​ងប្រទេ​សចិ​ន ចំនួន ៥កន្លែង។

ចំណែកក្រុមហ៊ុនផ​លិត​បេតុង​ចុ​ងលី ក៏បានជួយឧបត្ថ​ម្ភ​ម៉ូតូ​ចំនួន ៥គ្រឿង និងថវិកាចំនួ​ន ២០​លាន​រៀល​ជូន ដល់រដ្ឋបាលខេត្តព្រះ​​សី​​ហនុ​ផងដែរ។

នាឱកាសនោះ លោក ​គួច​ ចំរើន អភិបាលនៃគណៈអភិ​បា​លខេត្ត​ព្រះសីហ​នុ បានថ្លែងអំគុណដល់​ស​ប្បុរស​ជ​ន ក៏ដូចជាខាងវិស័យ​ឯ​កជ​ន ដែលបានចូលរួ​ម​ជួយយ​កចិត្ត​ទុកដាក់ លើការបណ្តុះបណ្តាលធ​ន​ធានម​នុ​ស្ស និ​ងការ​ងារអ​ភិវ​ឌ្ឍន៍សង្គម ជាមួយរាជរ​ដ្ឋា​ភិបាល​កម្ពុ​ជា ក៏ដូចជាជាមួយរដ្ឋ​បា​លខេ​ត្តព្រះសី​ហនុនៅ​ពេល​នេះ៕ ដោយ៖ ដែន សីមា

spot_img
×