Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្នាំ​២០១៨ ស៊ីម៉ាក​ត្រូវការ​ថវិកា​២០​លាន​ដុល្លារ ដើម្បី​បោសសំអាត​ចំការ​មីន​និង​ចំការ​គ្រាប់បែក​ចង្កោម​ចំនួន​១១៧ គីឡូម៉ែត្រ

spot_img

ភ្នំពេញ​៖ នៅ​ឆ្នាំ​២០១៧ ស៊ីម៉ាក់​បាន​រុករក និង​កម្ទេច​ចោល​នូវ​គ្រាប់​គ្រប់​ប្រភេទ​អស់ ៤០,៩១៤​គ្រាប់ ដោយ​បាន​រំដោះ​ផ្ទៃ​ដី​ជាង​១១០​គីឡូម៉ែត្រ​ក្រឡា ហើយ​សម្រាប់​ការងារ​បន្ត​នៅ​ឆ្នាំ​២០១៨ ស៊ីម៉ាក​នឹង​ខិតខំរ​ដោះ​ផ្ទៃដី​មាន​មីន គ្រាប់បែក​ចង្កោម និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ឲ្យបាន ចំនួន​១១៧ គីឡូម៉ែត្រ ដោយ​ត្រូវការ​ថវិកា ២០​លាន​ដុល្លារ​។​

​នៅ​សុក្រ​ទី​៥ ខែ​មករា ឆ្នាំ​២០១៨ ត្រូវ​នឹង​៤​រោច​ខែ​បុស្ប ព​.​ស ២៥៦១ នៅ​ទីបញ្ជាការ​ស៊ីម៉ាក់​ភ្នំពេញ មានការ​ប្រជុំ​បូក​សរុប​ការងារ​ឆ្នាំ​២០១៧ និង​ផ្សព្វផ្សាយ​ផែនការ​ឆ្នាំ​២០១៨​។ ការប្រជុំ​នេះ​មាន​ការចូលរួម​ពី​គ្រប់​កងឯកភាព​ចំណុះ​អង្គភាព​ស៊ីម៉ាក់​។​

​លោក ហេង រតនា អគ្គនាយក​ស៊ីម៉ាក បាន​ថ្លែងថា ឆ្នាំ​២០១៧​កន្លងទៅ​អង្គភាព​សម្រេចបាន​ជោគជ័យ​ធំធេង ដោយ​បោសសំអាត​ផ្ទៃ​ដី​បញ្ហា​គ្រាប់មីន បាន​ចំនួន​ជាង​១១០​គីឡូម៉ែត្រ​ក្រឡា ស្មើនឹង​ជាង​១០៥%​នៃ​ផែនការ និង​រុករក​កម្ទេចចោល​គ្រាប់​គ្រប់​ប្រភេទ​បាន​ចំនួន ៤០.៩១៤​គ្រាប់​ស្មើនឹង​ប្រមាណ​៩០%​នៃ​ផែនការ និង​សមិទ្ធផល​សំខាន់ៗ​មួយចំនួនទៀត​ដូចជា​ការងារ​អប់រំ​អំពី​គ្រោះថ្នាក់​មីន ការស្រាវជ្រាវ និង​ការជួយ​សង្គ្រោះ​ន​ពិការ​និង​ការសហការ​អន្តរជាតិ​ជា​ដើម​។​

​លោក​បាន​បន្ថែមថា ឆ្នាំ​២០១៨ ស៊ីម៉ាក់​មាន​ផែនការ​បោសសំអាត​ចំការមីន និង​ចំការ​គ្រាប់បែក​ចង្កោម ចំនួន​១១៧ គីឡូម៉ែត្រ និង​តំបន់​សង្ស័យ​សំណល់​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​ជាង​៣០​គីឡូម៉ែត្រ​ក្រឡា និង​បន្ត​អនុវត្ត​ភារកិច្ច​ស្នូល​រួមមាន ការអប់រំ​យល់ដឹង​ពី​មីន ការស្រាវជ្រាវ​ចំការមីន គ្រាប់បែក​ចង្កោម​/​គ្រាប់បែក​គីមី និង​ការជួយ​គាំទ្រ​សង្គ្រោះ​ជនពិការ​ដោយសារ​មីន​។ ដើម្បី​សម្រេច​គោលដៅ​ខាង​លើ​ក្នុង​ឆ្នាំ​២០១៨​នេះ ស៊ីម៉ាក់​ត្រូវការ​ថវិកា​ចំនួន​ប្រមាណ​២០​លាន​ដុល្លារ​អាមេរិក​។ គិត​ត្រឹម​ថ្ងៃទី​៥​ខែ​មករា​២០១៨​នេះ ស៊ីម៉ាក់​បាន​ទទួល​ជំនួយ​និង​ថវិកា​ពី​គម្រោង​នានា​មាន​ចំនួន​សរុប​ជាង​១៤,៦​លាន​ដុល្លារ​ហើយ ចំពោះ​ចំនួន​នៅ​ខ្វះ​កំពុង​កៀរគរ​និង​ចរចា​គម្រោង​មួយ​ចំនួន​ជាង​៥,៧​លាន​ដុល្លារ​៕ ដោយ​៖​កូឡាប​

spot_img
×